@Morning
_ ព្រះអាទិត្យនៃថ្ងៃថ្មីបានរះបញ្ចេញរស្មីដាស់ឲ្យមនុស្សគ្រប់គ្នាភ្ញាក់ពីដំណេករួមទាំងនាយកម្លោះរបស់យើងដែលកំពុងបើកភ្នែកសន្សឹមៗទទួលយកវា ក្នុងខណៈពេលដែលរាងតូចល្អិតនៅគេងលក់មិនទាន់ក្រោកនៅឡើយធ្វើឲ្យ Jungkook ទទួលបានលាភភ្នែកទាំងព្រឹកព្រលឹម ព្រោះតែមានក្មេងតូចស្អាត បង្ហាញភក្ត្រនៅចំពោះមុខគេច្បាស់ៗតែម្ដង ។
« អរុណសួស្ដីក្មេងឆ្នាស់ » រាងក្រាសនិយាយខ្សឹបៗក្បែរត្រចៀករាងតូចហើយថែមទាំងថ្លើមធំហ៊ានដាក់ ចុងច្រមុះលើថ្ពាល់ទន់ៗដើម្បីស្រង់យកក្លិនក្រអូបឲ្យបេះដូងនេះរីកមាឌកើនក្ដីស្រឡាញ់កាន់តែខ្លាំងលើសដើមហើយ ពេលរួចរាល់ទើបនាយក្រោកចុះពីលើគ្រែមុននឹង Tae ភ្ញាក់ឡើងហើយឃើញគេនៅ ទីនេះ ច្បាស់ណាស់ ច្បាស់ជាមានរឿងធំបែក ភូមិគ្រឹះនេះជាមិនខាន ។
_ Jungkook ដើរចុះមកខាងក្រោមចំពេលលោក ម្ចាស់កំពុងអង្គុយផឹកកាហ្វេអានកាសែតនៅបន្ទប់ទទួលភ្ញៀវជាមួយ Donghae ដែលកំពុងគូររូបជាមួយគ្នា ចំណែកម៉ាក់គេមិនបាច់សួរក៏ដឹងដែរថា ទៅផឹកកាហ្វេអែបអបយកចិត្តពួកជំទាវៗដើម្បីជួយបើកផ្លូវជីវិតឲ្យកូនប្រុសទៅថ្ងៃមុខ ។
« លោកអ៊ំ » នាយហៅព្រមទាំងដើរមករកគាត់ ។
« Jungkook?! យប់មិញនេះយ៉ាងម៉េចដែរ? Tae មានរករឿងក្មួយឬអត់? » លោកKim បិទកាសែត សួរទៅនាយ ។
« អត់ទេ យប់មិញនេះពេលខ្ញុំចូលទៅគេគេងលក់បាត់ហើយឥឡូវនេះនៅមិនទាន់ក្រោកនៅឡើយទេ » Jungkook និយាយរួចស្នាមញញឹមក៏លេចចេញមកទាំងអារម្មណ៍ល្អរកថាមិនត្រូវ លោកម្ចាស់ឃើញ បែបនេះមានតែត្រេកអរជំនួសទៅវិញទេ ។
« ហឹមល្អណាស់ អូ៎មែនហើយ!! អ៊ំមានរបស់មួយចង់ឲ្យ Jungkook ឆាប់តាមអ៊ំមក » គាត់ថារួចក៏ងើបដើរទៅបន្ទប់សៀវភៅដោយមានរាងសង្ហារដើរតាម ពីក្រោយ ។
« អង្គុយចុះទៅ » Mr Kim ប្រាប់នាយឲ្យអង្គុយលើសាឡុងរួចដើរហួសទៅទូដែកដោះកូដសោរដើម្បីយកប្រអប់ចិញ្ចៀនដែលធ្លាប់ប្រគល់ឲ្យ Tae តែគេមិនទទួលកាលពីលើកមុនទើបគាត់ចង់ប្រគល់វាឲ្យ Jungkook ម្ដង សង្ឃឹមថាគេនឹងមើលថែវានិងកូនប្រុសរបស់គាត់បានល្អ ។
STAI LEGGENDO
꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)
Storie d'amoreអេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេទាំងពីរនាក់ ប៉ុន្តែចុះបើសិនជាអេតាស៊ីវិលមួយនោះគ្រាន់តែជាការបិទបាំងពីក្រោយកិច្ចសន្យារបស់ពួកគេទៅវិញ តើគ្រប់យ៉ាងនឹងក្លាយទៅជាបែបណា? ꧁...