< ង៉ឺត!! > សម្លេងឡានមួយបើកមកឈប់នៅចំពីមុខផ្ទះធ្វើឲ្យនាយសង្ហារដែលដេកមួរម៉ៅតែឯងលឺហើយ ស្ទុះក្រោកចេញពីតង់មករកម្ចាស់ឡានភ្លាមតែម្ដង ពេលនេះ Tae កំពុងនៅក្នុងឡានជាមួយ Sooho ថែមទាំងញញឹមចុងមាត់មកកាន់នាយទៀតផង ទឹកមុខបែបនេះកំពុងតែប្រច័ណ្ឌនឹងគេច្បាស់ណាស់ ។
« នេះប្ដី Tae បែបខឹងនឹងខ្ញុំខ្លាំងហើយ » Sooho
« កុំខ្វល់ពីគាត់អី សិស្សច្បងបើកឡានទៅផ្ទះវិញស្រួលបួលណា៎ » Tae និយាយបែបបារម្ភមុននឹង ញញឹមដាក់នាយហើយបើកទ្វារឡានចុះមកថែមទាំង បក់ដៃលា Sooho ដោយឬកពារស្លូតបូតទៀតផង ។
« ទើបតែមកពីណា? » Jungkook សួរភ្លាមពេលរាងតូចបម្រុងដើរកាត់មុខគេចូលទៅក្នុងផ្ទះ ។
« ក្រែងប្រាប់មុននឹងទៅហើយតើសថាញ៊ាំស្ទេកឆ្ងាញ់ៗជាមួយស្រាក្រហមបន្តិចហើយក៏មានភ្លេងកំដរទៀតផង ហីយ៉ា!! នឹកឃើញហើយក៏អារម្មណ៍ ល្អដែរ » រាងតូចរៀបរាប់បញ្ឈឺចិត្តនាយជាហូរហែរ ធ្វើឲ្យរាងក្រាសលឺហើយក្ដៅស្លឹកត្រចៀកងំតែម្ដង ។
« Tae!! អូនភ្លេចហើយហ្អេ៎ថាខ្លួនឯងមានប្ដីហើយ ហើយប្ដីរបស់អូនគឺជាបង កំពុងតែឈរនៅត្រង់នេះ អូនមិនគួរទៅក្រៅជាមួយប្រុសផ្សេងចឹងទេ » Jungkook
« ប្ដី? ហ្ហឹសសុំទោសណា៎ ខ្ញុំគ្មានប្ដីដែលអាត្មានិយម ដូចជាលោកនោះទេ » Tae ប្ដូរពីស្នាមសើចមកជា ទឹកមុខរាបស្មើដែលបញ្ជាក់ឲ្យរាងក្រាសឃើញថាគេ នៅមិនទាន់ឈប់គិតរឿងនោះឡើយ ។
« បងដឹងថាបងខុស បងក៏យល់ព្រមសុំទោសអូនរួច ហើយដែរ អូនមិនគិតចង់អត់អោនឲ្យបងវិញទេហ្អី?» Jungkook
« បើគ្រាន់តែនិយាយថាសុំទោសមួយម៉ាត់ហើយចប់រឿងនោះ មនុស្សគ្រប់គ្នាប្រាកដជាដើរកុហកគេដូចជាលោកមិនខានទេ » រាងតូចប្រើកែវភ្នែកមុតស្រួចសម្លឹងទៅរាងសង្ហារដែលស្ងាត់មាត់ជ្រាបក្រោយលឺ ប្រយោគនោះ មុននឹងកាយតូចនាំខ្លួនដើរចូលទៅក្នុងផ្ទះព្រោះគេមិនចង់មានបញ្ហាល្អក់កករជាមួយ Jungkook លើសនេះទៀតឡើយ គេឆ្អែតឆ្អន់ពេកហើយសម្រាប់រយៈពេលមួយថ្ងៃពេញនេះ ។
Skip៚
_ ក្រោយងូតទឹកហើយ Tae ក៏ដើរចេញមកដោយ មានកន្សែងជូតសក់ខ្លួនឯងបណ្ដើរៗស្របពេលសម្លឹងមើលទៅមេឃដែលងងឹតគ្មានផ្កាយសូម្បីមួយគ្រាប់តូច ខ្យល់ក៏បក់ប៉ើងស្លឹកឈើខ្លាំងល្មមអាចឲ្យដឹងបានថាយប់នេះប្រាកដជាមានភ្លៀងធ្វើឲ្យគេនឹកឃើញដល់ Jungkook ដែលគេងនៅក្នុងតង់ភ្លាម ។
KAMU SEDANG MEMBACA
꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)
Romansaអេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេទាំងពីរនាក់ ប៉ុន្តែចុះបើសិនជាអេតាស៊ីវិលមួយនោះគ្រាន់តែជាការបិទបាំងពីក្រោយកិច្ចសន្យារបស់ពួកគេទៅវិញ តើគ្រប់យ៉ាងនឹងក្លាយទៅជាបែបណា? ꧁...