@Night
< តុកតុក > សម្លេងគោះទ្វារតិចៗនៅខាងក្រៅហៅ ឲ្យរាងចំណាស់ដែលកំពុងអានសៀវភៅភ្ញាក់ភ្លាម ។
« អ្នកណា? » Mr Kim
« គឺ Tae ណាប៉ា » Tae
« អ៎ ឆាប់ចូលមក » លោកម្ចាស់អនុញ្ញាតមុននឹងទុក សៀវភៅចុះស្របពេលដែលរាងល្អិតជាកូនបើកទ្វារចូលមកដោយមានទឹកដោះគោមួយកែវនៅក្នុងដៃផង ដែរ ។
« មករកប៉ាទាំងយប់បែបនេះមានអីសំខាន់ឬកូន? » រាងចំណាស់សួរទាំងញញឹមតែក៏លួចឆ្ងល់ពេលឃើញ Tae ពេបមាត់តិចៗដើរមករក មើលទៅបែប មានរឿងអីចង់ប្ដឹងទៀតហើយ ច្បាស់ណាស់ថារឿង នោះគ្មានក្រៅពីរឿងរបស់អនាគតកូនប្រសារសង្ហារ របស់គាត់នោះដែរ ។
« គឺមានណា៎ប៉ា » រាងតូចទុកទឹកដោះគោលើតុ ហើយដើរមកអោបលោកប៉ាពីក្រោយបែបយកចិត្ត ។
« កូនចង់ដឹងណាស់ ហេតុអីក៏ប៉ាចង់ឲ្យកូននិងគេ
ម្នាក់នោះរៀបការជាមួយគ្នាខ្លាំងម្ល៉េះ? ប៉ាដឹងទេថា ពួកកូនមិនត្រូវធាតុគ្នា ជួបគ្នាពេលណាក៏ឈ្លោះគ្នាដែរ » Tae និយាយទាំងមាត់ស្រួច ក៏ពិតមែននោះអី តាំងតែពីជួបមុខគ្នាមកគ្មានថ្ងៃណាដែលថាមិនឈ្លោះគ្នាទេ ។« ដឹងច្បាស់ជាដឹងហើយ ព្រោះតែបែបហ្នឹងបានជា ប៉ាចង់ឲ្យកូននិង Jung រៀបការនឹងគ្នានោះអី សាកគិតមើលទៅមើល៍ ក្រៅតែពី Jung កូនធ្លាប់ទៅឈ្លោះជាមួយអ្នកណាឬអត់? ហើយសាកគិតមើលថាក្រៅពី Jung ដែលមានអ្នកណាមុខក្រាសតាម ស្រឡាញ់តាមយកចិត្តកូនដូចដែលគេធ្វើឬអត់? » លោកប៉ាពន្យល់មួយៗឲ្យរាងតូចពិចារណា អ្វីដែលគាត់និយាយសុទ្ធតែត្រូវព្រោះTaeឆ្នាស់ គ្មាននរណា ហ៊ានសូម្បីនិយាយជាមួយតែចំពោះ Jungkook វិញខុសដាច់ពីគេ នៅបង្ហាញទង្វើច្បាស់ៗឲ្យគេឃើញថា នាយពិតជាស្មោះត្រង់ពិតមែន ។ គិតដល់ចំណុចនេះ រាងតូចក៏ប្រែទៅជាយល់ចិត្តរាងក្រាសតែក៏ប្រែទឹក មុខភ្លាម ពេលលោកប៉ាសម្លឹងមុខចាប់បានពិរុទ្ធទើបភ្លាមនោះរាងតូចសម្រួលអារម្មណ៍ហើយដើរមកឈរ ចំពោះមុខគាត់វិញ ។
« មិនគិតទេ កូនដឹងត្រឹមតែថាកូនមិនចូលចិត្តមុខគេ ឌឺៗ និយាយចង់ឈ្នះកូនរហូត កូនស្អប់!! » Tae
YOU ARE READING
꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)
Romanceអេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេទាំងពីរនាក់ ប៉ុន្តែចុះបើសិនជាអេតាស៊ីវិលមួយនោះគ្រាន់តែជាការបិទបាំងពីក្រោយកិច្ចសន្យារបស់ពួកគេទៅវិញ តើគ្រប់យ៉ាងនឹងក្លាយទៅជាបែបណា? ꧁...