ភាគទី ៦០

3.6K 200 0
                                    

@Japan Restaurant

_ មនុស្សទាំងបួននាក់ក៏បានមកដល់ហាងស៊ូស៊ីជប៉ុនមួយដែលពេលនេះក៏មានអាហារនៅពេញតុព្រោះ តែ Jungkook បើកដៃឲ្យប្រពន្ធកម្ម៉ង់តាមចិត្តនោះអី ដូច្នេះហើយអាហារពេញតុក៏មិនអាចបន្ទោសគេបាន ដែរ ។

« អ្ហា៎...ទំនងៗដល់ហើយ » Tae បើកភ្នែកធំៗមើលទៅស៊ូស៊ីទាំងអស់ដោយខ្សែភ្នែកឃ្លានមែនទែនទើប រាងក្រាសជួយចាប់អាហារដាក់ចានឲ្យគេ ។

« ញ៊ាំឲ្យច្រើនៗទៅក្មេងខូច » នាយថាឲ្យទើបរាងតូចស្ញេញដាក់ហើយចាប់របស់អស់នោះញ៊ាំយកៗតែម្ដង ខុសពីគេ Jimin វិញបែរជាអង្គុយសម្លឹងអាហារអស់ទាំងនោះនាំឲ្យ Yoongi ឃើញហើយ មិនសួរមិនបាន ។

« Jimin នៅអង្គុយមើលអីទៀត ម៉េចមិនញ៊ាំទៅ?» Yoongi

« មិនមែនខ្ញុំមិនចង់ញ៊ាំទេតែខ្ញុំមិនធ្លាប់ញ៊ាំអាហារ បែបនេះ មិនដឹងថាគេញ៊ាំរបៀបម៉េចទេ » Jimin និយាយជាការពិត គ្រួសារគេមិនសូវធូរធារទើបមិន ដែលចំណាយលុយលើអាហារថ្លៃៗបែបនេះ ។ Yoongi ហាក់យល់បានភ្លាមៗទើបនាយជួយរៀបចំ ចាប់វាដាក់ចានព្រមទាំងបង្ហាញរបៀបញ៊ាំឲ្យរាងតូច មើលទៀតផង ។

« គឺបែបនេះ អាចញ៊ាំបានហើយ » Jimin ឃើញដូច្នោះក៏រៀនញ៊ាំតាមនាយទាំងមិនដឹងថាទឹកជ្រលក់ប្រឡាក់មាត់ទៀតផង ។

« ហិហិ តាមពិតអាហារជប៉ុនរសជាតិបែបនេះសោះ » រាងតូចគិតតែពីសើចស្ញេញទើបនាយកម្លោះ Yoongi ទាញក្រដាសអនាម័យមកជូតមាត់ឲ្យគេ ភ្លាមៗ Jimin វិញដូចត្រូវថ្នាំសណ្ដំឲ្យគាំងស្ងៀមមួយកន្លែងព្រោះផ្ទៃមុខសង្ហាររបស់នាយម្នាក់នេះនៅកៀកនឹងមុខរបស់គេខ្លាំងណាស់ ក៏ប៉ុន្តែព្រះអ្ហើយ!! ហេតុអ្វីគេសង្ហារថ្នាក់នេះ សង្ហារដូចជាពួកតារាKpop យ៉ាងចឹង!!

« អ្ហេម... » នៅសុខៗ Tae ក៏គ្រហឹមឡើងទាញអ្នកទាំងពីរឲ្យភ្ញាក់ខ្លួនព្រើតនាំឲ្យ Jimin ងាកខ្លួនបែរមុខចេញអង្គុយត្រង់ភ្លឹងដូចរូបចម្លាក់ ។

« អេ៎ហេ៎នៀក!! បានផ្អែមល្ហែមតែពីរនាក់ហើយមិន ចង់គិតពីអ្នកនៅរួមតុជាមួយទេអី? » Tae ដៀមដាមឲ្យ Jimin ក្រហមមុខមាត់ភ្លាម ។

« ផ្អែមល្ហែមអី? អ្នកណាជាមួយអ្នកណា? » Jimin

« គឺឯងនិងពូYoon ហ្នឹងហើយ » Tae

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)حيث تعيش القصص. اكتشف الآن