@New Day
_ ថ្ងៃថ្មី ពេលវេលាថ្មីក៏ដូចជាផ្លូវជីវិតថ្មីបានឈានចូល មកដល់ស្របគ្នាដែលនាយកម្លោះសង្ហារភ្ញាក់ជាស្វាមី ភ្ញាក់ពីដំណេក បើកភ្នែកឡើងក៏ឃើញខ្លួនឯងកំពុងនៅក្នុងទិដ្ឋភាពមួយថ្មីជាពិសេសអារម្មណ៍កាន់តែល្អព្រោះនាយអាចមើលឃើញរាងតូចជាប្រពន្ធកំពុងគេងរួញខ្លួននៅក្នុងភួយយ៉ាងគួរឲ្យស្រឡាញ់ ស្នាមញញឹមមកពីណាមិនដឹងទេមកពាក់លើមុខរបស់នាយភ្លាមៗ ។
« ហេតុអីសូម្បីតែពេលគេងក៏គួរឲ្យស្រឡាញ់ដែរ បែបនេះ? » Jungkook លួចសរសើរព្រមទាំងមាន បំណងអោនស្រូបក្លិនក្រអូបលើថ្ពាល់រាងតូចទៅ ហើយស្រាប់តែ Tae បើកភ្នែកព្រឹមៗទើបគេរហ័សក្រោកចេញដូចគ្មានរឿងអីកើតឡើង សាកតែឲ្យរាងតូចតាមទាន់ទៅមើល៍ប្រាកដជាបានចិត្តដាក់ពិន័យទៀតមិនខាន ។
« លោកមកឈរអីត្រង់ហ្នឹង? » រាងតូចសួរទាំងក្រោកអង្គុយដោយមិនភ្លេចទាញភួយបិទបាំងព្រោះអាវគេងយប់គេស្ដើងមើលឃើញដល់សាច់ នៅមានខោខ្លីមួយនោះទៀត ជាមួយអ្នកណាមិនដឹងទេតែជាមួយប្រុសជាស្វាមីត្រឹមអេតាស៊ីវិលម្នាក់នេះគឺគេ មិនទុកចិត្តទាល់តែសោះ ឃើញទេ? សូម្បីតែពេលនេះក៏នាយសម្លឹងមកគេដោយខ្សែភ្នែកព្រានដែរ ។
« ក៏គ្រាន់តែចង់មកដាស់អូនឲ្យរៀបចំខ្លួនទៅសាលា ហ្នឹងណា៎ ឆាប់ក្រោកមក » Jungkook
« ខ្ញុំក្រោកខ្លួនឯងបានហើយលោកងូតទឹកមុនទៅ » Tae
« ក៏បាន » រាងក្រាសឆ្លើយរួចក៏ទាញកន្សែងចូលងូតទឹកទើប Tae ដកដង្ហើមបែបធូរទ្រូងមុននឹងទាញភួយចេញពីខ្លួនបំណងទៅរកខោអាវក្នុងទូ ស្រាប់តែ Jungkook ដើរចេញពីបន្ទប់ទឹកភ្លាមធ្វើឲ្យ Tae ស្លន់ស្លោរទាញទ្វារបាំងខ្លួនឯងគេចពីខ្សែភ្នែកស្វាមីកំហូច ។
« លោកចេញមកធ្វើស្អីទៀតហើយ?! » Tae
« អា៎វ គ្រាន់តែមកយកទូរស័ព្ទសោះចាំបាច់ស្រែក ឲ្យដែរ? » រាងសង្ហារសើចហ៊ឹសៗទាញទូរស័ព្ទដើរ ចូលទៅក្នុងបន្ទប់ទឹកវិញ កាយវិការឌឺៗបែបនេះ ហើយទើបរាងតូចចេះតែខឹងក្នាញ់គេរហូត មានម្ដងណាដែលថា Jungkook ព្រមឲ្យគេឈ្នះនោះ?
Skip៚
« បន្តិចទៀតពេលចុះទៅក្រោម អូនគួរតែសហការ សម្ដែងជាមួយបងឲ្យបានល្អលឺទេ? » Jungkook និយាយស្របពេលពាក់ក្រវ៉ាត់កនៅមុខកញ្ចក់ តាមពិតគេតែងខ្លួនយូរហើយតែចង់ចាំ Tae ដើម្បីចុះទៅជាមួយគ្នា ។
YOU ARE READING
꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)
Romanceអេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេទាំងពីរនាក់ ប៉ុន្តែចុះបើសិនជាអេតាស៊ីវិលមួយនោះគ្រាន់តែជាការបិទបាំងពីក្រោយកិច្ចសន្យារបស់ពួកគេទៅវិញ តើគ្រប់យ៉ាងនឹងក្លាយទៅជាបែបណា? ꧁...