ភាគទី ៦៣

3.4K 228 0
                                    

_ ថ្ងៃថ្មីបានមកដល់ហើយ គ្រប់យ៉ាងក៏ត្រូវបានដោះ ស្រាយរួចរាល់ហើយដែរនៅឡើយតែរាងក្រាសដែលនៅសន្លប់មិនទាន់ភ្ញាក់ដឹងខ្លួននៅឡើយធ្វើឲ្យ Tae បារម្ភជាខ្លាំង សាលាក៏មិនទៅដែរនៅសម្ងំតែក្នុងបន្ទប់ចាំមើលអាការៈរបស់អ្នកជាស្វាមីមិនឲ្យដាច់កន្ទុយភ្នែកឡើយ ។

< ក្រាក > ទ្វារបន្ទប់ស្រាប់តែរបើកឡើងបង្ហាញឲ្យឃើញរាងចំណាស់ជាចាស់ទុំដើរចូលមកមើលសភាពកូនប្រុសតែម្នាក់របស់ខ្លួន ។

« Jung យ៉ាងម៉េចហើយកូន? » អ្នកស្រីJeon ទុកកាបូបលើតុហើយដើរមកកាន់ស្មាររាងតូចជាកូនប្រសារបន្លឺសំណួរឡើងឲ្យគេឆ្លើយតបទាំងទឹកមុខស្រពាប់ស្រពោន ។

« នៅមិនទាន់ដឹងខ្លួនទេអ្នកម៉ាក់ មុននេះគ្រូពេទ្យចូលមកប្រាប់ថាប្រហែលទាល់តែស្អែកឯណោះទើបដឹងខ្លួនវិញព្រោះរបួសគ្រាំខាងក្នុងនៅមិនទាន់ជាសះ ស្បើយនៅឡើយ » គេប្រាប់រួចហើយក៏បែរមក សម្លឹងទឹកមុខស្លេកស្លាំងរបស់ Jungkook ទាំងបារម្ភ ទាំងអាណិតពេញទ្រូង រាងចំណាស់ទាំងពីរក៏ងាក មើលមុខគ្នាហើយដកដង្ហើមធំអាណិតទាំងកូនបង្កើតនិងកូនប្រសារ តែពួកគាត់មិនអាចជួយអ្វីបានក្រៅតែ ពីផ្ដល់កម្លាំងចិត្តនោះទេ ។

« មែនហើយ Tae ស្អែកនេះមិនបាច់មកមើល Jung ក៏បានដែរ កូនទៅរៀនចុះទុកឲ្យម៉ាក់មើលថែជំនួសកូនណា៎ » លឺគាត់និយាយដូច្នោះធ្វើឲ្យរាងតូចស្ដើងងាកមកភ្លាម ។

« អត់ទេម៉ាក់ ខ្ញុំចង់កំដរ Jung » Tae រលីងរលោងទឹកភ្នែកតវ៉ាចង់នៅក្បែររាងក្រាស់ គេខ្លាចថាពេលដែល Jungkook ភ្ញាក់ឡើងមិនចងចាំប្រពន្ធម្នាក់នេះ គេខ្លាចខ្លាំងណាស់ ។

« ចាំមកពីរៀនវិញក៏អាចកំដរបានដែរ ប្រហែលជាស្អែកនេះកូនត្រឡប់មកពីសាលាហើយក៏បានឃើញ Jung ដឹងខ្លួនវិញតែម្ដងមិនល្អទេហ្អេ៎? » អ្នកម៉ាក់បន្តបញ្ចុះបញ្ចូលកូនប្រសារក្មេងទាល់តែគេចិត្តទន់លែងប្រកែកបន្តទៀត គេភ្លេចឲ្យឈឹងទៅថា Jungkook ចង់ឲ្យគេរៀនពូកែ ចុះបើនាយដឹងថាគេគេចមិនចូលរៀននោះមិនខឹងគេទៅហើយទេឬ?

« បាទម៉ាក់ » រាងតូចអោនមុខចុះយល់ព្រមមុននឹង ស្ត្រីចំណាស់ចូលមកអោបលួងលោមផ្ដល់ភាពកក់ ក្ដៅជាម៉ាក់ម្នាក់ឲ្យគេ ទទួលស្គាល់ក៏បានថា Tae ពីមុនជាក្មេងក្បាលរឹង មិនស្ដាប់សម្ដី មិនចង់ធ្វើតាម នូវអ្វីដែលគ្រប់គ្នាបង្គាប់គេឡើយ ប៉ុន្តែតាំងតែពីពេលដែលគេរៀបការជាមួយ Jungkook មក គ្រប់យ៉ាងក៏បានផ្លាស់ប្ដូរស្ទើរតែ៣៦០ដឺក្រេ សូម្បី Jungkook ក៏បានផ្លាស់ប្ដូរដូចគ្នាដែរ បញ្ជាក់ថាពួកគេទាំងពីរជាគូព្រេងដែលទេវតាចារតម្រូវឲ្យក្លាយជាគូនឹងគ្នាដែលអាចបំពេញចន្លោះខ្វះខាតរបស់គ្នាទៅវិញទៅមក ហើយក្លាយជាគូស្នេហ៍ដែលល្អឥតខ្ចោះ ទោះជាឧបសគ្គអ្វីក៏មិនអាចបំបែកពួកគេឲ្យឃ្លាតចេញពីគ្នាបានដែរ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now