ភាគទី ៧៣

11.2K 469 5
                                    

Skip៚

_ នៅពេលនេះ ប្ដីប្រពន្ធទាំងគូកំពុងមមាញឹកចម្អិនម្ហូបជាមួយគ្នានៅក្នុងផ្ទះបាយដើម្បីត្រៀមចាំទទួលអ្នកផ្ទះមកពីអឺរ៉ុបវិញ ។

« Jung ហុចទឹកប៉េងប៉ោះឲ្យអូន » Tae

« បាទប្រពន្ធ » រាងក្រាសក៏ហុចវាឲ្យរាងតូចមុននឹង ដើរមកអង្គុយជាមួយ Donghae វិញ ។

« នេះបងប្រុស Donghae ធ្វើ spaghetti ទៀត ហើយណា៎ បងខ្លាចតែលោកប៉ាមកវិញត្រូវពិសារវា រាល់ថ្ងៃទេ » នាយខ្សឹបខ្សៀវនិយាយជាមួយប្អូន ប្រុសថ្លៃព្រោះមួយរយៈនេះជិតពីរសប្ដាហ៍ហើយ Tae តែងតែធ្វើ spaghetti ឲ្យពួកគេញ៊ាំរហូត ទាល់តែថ្ងៃខ្លះ Jungkook នាំទៅញ៊ាំនៅខាងក្រៅទើបរួចខ្លួនមិនបាច់ញ៊ាំអាហារមួយហ្នឹង នេះមុខគេឡើងចង់វែងដូចសរសៃ spaghetti ហើយ ។

« នៅមានពងទៀត បងថ្លៃមើលទៅ ចៀនពងទា ស្ងោរពងទា បាយឆាពងមាន់ ពងមាន់ចំហុយ សុទ្ធតែពងទាំងអស់ ខ្ញុំញ៊ាំឡើងទ្រលាន់អស់ហើយ » អាល្អិតគ្រលែងខ្លួនជាមួយម្ហូបប៉ុន្មាននៅចំពោះមុខខ្លួន ។

« មែនហ្នឹង នេះប្រពន្ធបងប្រហែលចេះធ្វើតែ spaghetti និងពួកពងអស់នេះទេមើលទៅនោះ » Jungkook

« អ្ហេម!!! និយាយខ្សឹបខ្សៀវគ្នារឿងស្អីហ្នឹង? » រាងតូចគ្រហេមព្រមទាំងកាន់វែកឆានៅពីក្រោយធ្វើឲ្យអ្នកទាំងពីរបានត្រឹមស្ញេញៗខ្លបខ្លាចប៉ុណ្ណឹងឯង ។

« អត់មានអីទេប្រពន្ធបាទ » Jungkook

« កុំឲ្យអូនចាប់បានឲ្យសោះណា៎មិនចឹងទេបង... » Tae ចាប់ពងទាពីរគ្រាប់មកក្ដាប់ឲ្យវាបែកហូរទឹកខ្ចាយជាការគម្រាមឲ្យ Jungkook លេបទឹកមាត់ក្អឹកៗប្រញាប់ក្ដោបកូនប្រុសក្នុងខោយ៉ាងរហ័ស ប្រពន្ធកាចផងបណ្ដោយៗមិនបានទេ ។

< Ding Dong!!! >

« ប្រហែលលោកប៉ាមកវិញហើយ » លឺសម្លេង កណ្ដឹងផ្ទះហើយ Tae ក៏ប្រញាប់រត់មកទទួលភ្លាម ។

« លោកប៉ា!!! » រាងតូចស្រែកយ៉ាងត្រេកអរព្រមទាំងស្ទុះទៅអោបលោកប៉ាចំណាស់ទាំងនឹករលឹក ឯគាត់ក៏លើកដៃអោបគេវិញ ។

« កូននឹកប៉ាខ្លាំងណាស់ ប៉ាសុខសប្បាយទេ? ជំងឺ ប៉ាយ៉ាងម៉េចហើយ? គ្រូពេទ្យមានផ្ដែផ្ដាំអ្វីដែរទេ? » គ្រាន់តែឃ្លាតពីការអោបហើយ Tae ក៏សួរជាច្រើនសំណួរធ្វើឲ្យលោកម្ចាស់ អ្នកស្រីMori មីងYung និង ពូDun នាំគ្នាអស់សំណើចព្រមៗគ្នា នេះណា៎មានប្ដីហើយតែ Tae នៅតែជាកូនក្មេងដដែល ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Tempat cerita menjadi hidup. Temukan sekarang