_ Jungkook លើកបីរាងតូចដែលទន់ខ្លួនភ័យខ្លាចដូចកូនសត្វមុននេះឡើងមកបន្ទប់មុននឹងដាក់គេឲ្យអង្គុយនៅលើពូកតាមដោយនាយអង្គុយក្បែរយ៉ាងស្ងប់ស្ងាត់បំផុត ។
« អង្គុយត្រង់នេះហើយ បងទៅរកទៀនអុជឲ្យភ្លឺបន្ទប់សិន » រាងក្រាសប្រាប់ទៅ Tae ហើយក៏យក ទៀននិងដែកកេសក្នុងថតតុយកមកអុជបំភ្លឺឲ្យមាន ពន្លឺដើម្បីកុំឲ្យរាងតូចខ្លាចស្របពេលដែលអ្នកដែលអង្គុយនោះក៏តាមមើលសកម្មភាពរបស់នាយមិនប្រិចភ្នែក ។ ពេលបន្ទប់មានពន្លឺមិនសូវជាងងឹតហើយទើប Jungkook នាយត្រឡប់មកក្បែរតែមិនអង្គុយលើ ពូកបែរជាលុតជង្គង់ចុះនៅចំពោះមុខរាងតូចទៅវិញ ។
« បង...បងធ្វើអីហ្នឹង? » ជាមួយនឹងសំនួរ Tae ក៏ ចាប់ស្មារធំៗរបស់ស្វាមីឲ្យក្រោកតែរាងក្រាសក៏ចាប់ដៃស្រឡូនទាំងគូមកក្រសោបជាប់ទ្រូងទៅវិញ ។
« ថ្ងៃនេះបងធ្វើខ្លួនមិនល្អដាក់អូនច្រើនទាំងដែល ធ្លាប់សន្យាហើយថានឹងស្រឡាញ់ថ្នាក់ថ្នមអូនចេញពីមាត់ខ្លួនឯង Tae... បងសុំទោស តទៅបងនឹងមិនធ្វើបែបហ្នឹងទៀតទេ បងសន្យា » Jungkook សុំទោសដោយមានវិប្បដិសារីជាពន់ពេកធ្វើឲ្យរាងតូច កាលបើលឺដូច្នេះក៏រំភើបលាយឡំនឹងទឹកភ្នែកដែលជ្រាបចុះមកដូចគ្នា មុននឹងគេងក់ក្បាលបញ្ជាក់ថាមិនបានខឹងស្អប់នាយនោះទេ ។
« បងមិនបានធ្វើខុសទេ អ្នកខុសនោះគួរតែជាអូន បើអូនបកស្រាយបានច្បាស់ហើយមិនសម្ដីខ្លាំងដេញបងទេក៏ពួកយើងមិនបែបនេះដែរណា៎Jung » Tae
« សម្រេចថាពួកយើងមិនបានខឹងគ្នាទេ ពួកយើង នៅតែជឿជាក់ចំពោះគ្នាដដែលពិតទេ? » រាងតូច ងក់ក្បាលម្ដងទៀតទើប Jungkook ញញឹមដោយក្ដីត្រេកអរក្រោកទៅអោបអ្នកជាប្រពន្ធជាក្ដីស្រឡាញ់ធំធេងបំផុតរបស់ខ្លួននាពេលនេះ គេពិតជាបានសាងកំហុសមួយដែលធ្វើឲ្យ Tae ស្រក់ទឹកភ្នែកតែនាយនឹងមិនបណ្ដោយឲ្យវាកើតមានជាលើកទីពីរក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេទៀតនោះឡើយ ។
_ បន្ទាប់ពីសម្រុះសម្រួលត្រូវរូវគ្នាហើយ Jungkook ក៏កំដររាងតូចងូតទឹកជាមួយគ្នាក្នុងសភាពមានពន្លឺ របស់ទៀនស្លុងៗក្នុងទីងងឹតហើយទើបឡើងមកអោបគ្នាគេងនៅលើគ្រែ ទោះបីជានៅខាងក្រៅរងារ ត្រជាក់ប៉ុណ្ណាក៏មិនអាចយកឈ្នះនូវភាពកក់ក្ដៅដែល ពួកគេផ្ដល់ឲ្យគ្នាបានដែរ ។
YOU ARE READING
꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)
Romanceអេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេទាំងពីរនាក់ ប៉ុន្តែចុះបើសិនជាអេតាស៊ីវិលមួយនោះគ្រាន់តែជាការបិទបាំងពីក្រោយកិច្ចសន្យារបស់ពួកគេទៅវិញ តើគ្រប់យ៉ាងនឹងក្លាយទៅជាបែបណា? ꧁...