ភាគទី ៣៨

4.4K 275 1
                                    

« អ្ហឹម... » បបូរមាត់ទាំងពីរផ្អឹបជាប់គ្នាយ៉ាងស្និទ្ធ ស្នាលខណៈដៃស្រឡូនស្អាតក្ដោបខ្ញាំអាវរបស់អ្នកជា ស្វាមីជាប់ គេមិនធ្លាប់ថើបអ្នកណាហើយក៏មិនដែល មានអ្នកធ្វើទង្វើនេះដាក់គេដែរមានតែ Jungkook  ប៉ុណ្ណោះដែលធ្លាប់អោបនិងថើបជាច្រើនដងរាប់មិនអស់តែវេលានៃការថើបពេលនេះបានផ្ដល់ឲ្យគេនូវអារម្មណ៍ថ្មីផ្សេងមួយទៀតដូចជាភាពឈឺចាប់ត្រូវបានរសាយ ជំនួសមកវិញនូវភាពកក់ក្ដៅតាមរយៈ បបូរមាត់ក្រាសមួយនោះទៅវិញ ។ មិនចាំឲ្យយូរ បាតដៃធំៗរបស់ Jungkook ក៏លូកក្រសោបទ្រក្បាលខាងក្រោយរបស់ Tae ហាក់បីដូចជាមិនចង់បញ្ចប់ការថើបមួយនេះសោះឡើយ ។

« អ្ហឹស... » សម្លេងតូចថ្ងូររហ៊ឹសឡើងក្នុងបំពង់ក ពេលរាងក្រាសទម្លាក់ខ្លួនចុះបន្តិចអាចឲ្យគេដឹងពីអ្វី មួយដែលមិនប្រក្រតីកំពុងប៉ះគល់ភ្លៅក្នុងខោរឹបរបស់គេ ច្បាស់ណាស់ថា Jungkook កំពុងកើតអារម្មណ៍ ពិសេសទើប Tae បើកភ្នែកភ្ញាក់ពីស្នាមថើបហើយដកមាត់បែរមុខចេញគេចពីនាយភ្លាមៗ ដែលចម្លែកនោះភ្នែកក៏ក្រឡេបក្រឡាប់ ដកដង្ហើមមិនស្មើចង្វាក់ ជើងទាំងគូក៏ខ្ជឹបចូលគ្នាហើយបង្ខិតខ្លួនឡើងទៅលើ បន្តិចដើម្បីកុំឲ្យអ្វីនោះរបស់រាងក្រាសប៉ះគេបានទៀត ។

« លោ...លោកចង់...ចង់ធ្វើស្អីហ្នឹង? » Tae សួរដោយមិនហ៊ានសម្លឹងមុខនាយចំខុសប្លែកពី Jungkook ដែលប្រើខ្សែភ្នែកឆក់បេះដូងសម្លឹងមើលប្រពន្ធស្រស់ស្អាតនៅពីក្រោមទ្រូង មុននេះគេដូចជាទប់អារម្មណ៍ខ្លួនឯងមិនបានវិះតែធ្វើឲ្យខុសកិច្ចសន្យាមួយចំណុចទៅហើយតែអ្នកណាទៅទ្រាំបាន បើបបូរមាត់ប្រពន្ធក្មេងម្នាក់នេះផ្អែមជក់មាត់យ៉ាងហ្នឹងនោះ?

« ចុះអូនគិតថាបងចង់ធ្វើអី? » នាយសួរបកវិញទាំងមិនព្រមក្រោកចេញ ។

« មិនដឹងទេ » Tae

« បើចឹងសាកល្បងម្ដងទៀតទៅក្រែងលោដឹងថា បងចង់ធ្វើអីអូនឬមួយក៏...យកជាការតែម្ដងក៏បាន » ស្របសម្ដី គេងើយតាមរាងតូចមុននឹងអោនមុខចង់ថើបទៅហើយតែ Tae ក៏ប្រញាប់ក្រោកអង្គុយផ្អែកខ្នងនឹងក្បាលគ្រែហើយខ្នើយឱបមកកាន់នឹងដៃទាំងមុខភ័យៗកាន់តែធ្វើឲ្យ Jungkook ចង់ញ៉ោះគេកាន់តែខ្លាំងហើយ តែថាក៏ចម្លែកដែរណា៎ មុននេះម្នាក់ខឹងម្នាក់យំសោះតែមួយភ្លែតក៏ប្ដូរស្ថានការណ៍ទៅហើយ ពិតជាប្ដីប្រពន្ធខុសគេមែន ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now