_ នៅក្នុងវាលផ្កាឈូករ័ត្នដែលក្រាលទៅដោយពណ៌លឿងទុំប្រៀបស្មើនឹងមាសដែលចាំងពន្លឺដូចជាទំនាក់ទំនងរបស់ប៉ានិងកូន នៅទីបំផុតពេលនេះក៏ បានមកដល់ ពេលដែលពួកគេទាំងពីរអាចត្រូវរូវគ្នាវិញស្របពេលស្នាមញញឹមផុសឡើងលើផ្ទៃមុខព្រមគ្នា លោកម្ចាស់, Tae និង Donghae បានថតរូប មួយសន្លឹកជាមួយគ្នាដោយឲ្យ Dun ជាអ្នកថតឲ្យព្រមទាំងបាននាំគ្នាដើរមើលទីនេះដោយលោកម្ចាស់កាន់ដៃកូនប្រុសទាំងគូជាប់ពោរពេញដោយក្ដីសុខ រូបភាពនេះហើយដែលគាត់ចង់ជួបបំផុតក្នុងជីវិត ទោះបីត្រូវស្លាប់នៅថ្ងៃស្អែកនេះក៏ដោយក៏គាត់មិនសោកស្ដាយនោះដែរ ។
_ ពេលល្ងាចអស្ដង្គតបានចូលមកដល់ ប៉ាកូនទាំង3 នាក់ក៏បាននាំគ្នាត្រឡប់មកផ្ទះវិញមុននឹងដើរចូលមកក្នុងផ្ទះទាំងស្នាមញញឹមមិនរលុបសោះជាហេតុធ្វើឲ្យមីងYung ជាមេផ្ទះងឿងឆ្ងល់មិនតិចតួចឡើយ ។
« លោកម្ចាស់និងអ្នកប្រុសថ្ងៃនេះដូចជាសប្បាយចិត្តប្លែកពីធម្មតា មានអីឬអត់ចាស? » គាត់សួរឡើងធ្វើឲ្យ Tae សើចងាកមើលមុខលោកប៉ាដែលកាន់ដៃគេជាប់មិនព្រលែងសោះ ។
« ច្បាស់ជាមាន!! មានច្រើនទៀតផងប្រហែលជា រៀបរាប់ថ្ងៃនេះមិនអស់ទេ » Mr Kim
« អ៊ីចឹងសម្រេចថាមិននិយាយក៏បានតែលោកម្ចាស់និងអ្នកប្រុសនាំគ្នាទៅងូតទឹកសិនចុះ ចាំខ្ញុំរៀបចំអាហារពេលល្ងាចជូន » Yung
« ពួកកូននាំគ្នាទៅងូតទឹកទៅ ចាំចុះមកញ៊ាំបាយវិញ » Mr Kim ងាកមកប្រាប់កូនៗ ។
« បាទ » ទាំងពីរនាក់ឆ្លើយព្រមគ្នាទើបរាងចំណាស់បែរខ្នងឡើងទៅបន្ទប់ ផ្ទៃមុខប្រែពីស្រស់បស់ទៅជាឈឺចាប់វិញព្រោះសាច់ដុះក្នុងខួរក្បាលចាប់ផ្ដើមធ្វើទុក្ខទើបគាត់ត្រូវប្រញាប់ឡើងទៅបន្ទប់ដើម្បីលេបថ្នាំបំបាត់ការឈឺចាប់ទើបបាន ។
« អ្នកមីង!! ម៉ាក់ខ្ញុំមកវិញហើយនៅ? » Donghae សួរទៅមេផ្ទះព្រោះមិនទាន់ឃើញម៉ាក់នៅឡើយ ។
« នៅមិនទាន់មកទេអ្នកប្រុសតូច » លឺមីងYung ប្រាប់ដូច្នេះធ្វើឲ្យអាល្អិតទម្លាក់ទឹកមុខចុះភ្លាម ឯTae ជាបងឃើញហើយក៏យល់ចិត្តទើបចូលទៅកៀក ក គេភ្លាម ។
BẠN ĐANG ĐỌC
꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)
Lãng mạnអេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេទាំងពីរនាក់ ប៉ុន្តែចុះបើសិនជាអេតាស៊ីវិលមួយនោះគ្រាន់តែជាការបិទបាំងពីក្រោយកិច្ចសន្យារបស់ពួកគេទៅវិញ តើគ្រប់យ៉ាងនឹងក្លាយទៅជាបែបណា? ꧁...