ភាគទី ៦៧

3.5K 200 0
                                    

_ នៅពេលនេះ Tae កំពុងនាំ Jungkook មកដើរ លេងនៅក្លឹបកម្សាន្តមួយដែលមានសុទ្ធតែជារបស់កូនក្មេងទាំងអស់ឯ Yoongi និង Jimin ក៏មកជាមួយគ្នាដែរ ។ កំពុងតែដើរសុខៗ រាងក្រាសក៏ក្រឡេកឃើញកន្លែងគេលក់បូរឃ្យូតៗអីបែបនោះក៏គិតថាបើ Tae បានពាក់មួយច្បាស់ជាគួរឲ្យស្រឡាញ់ណាស់ គិតហើយនាយក៏ធ្វើជារំអុករាងតូចភ្លាម ។

« TaeTae ហ្អា៎!! អូនចង់ពាក់បូរមួយនោះ » Jungkook យោលដៃរាងតូចទៅមកព្រមទាំងពេបមាត់ចង្អុលទៅកន្លែងលក់បូរមួយនោះបង្ហាញ Tae ។

« បូរអ៊ីចឹងអត់ស្អាតទេ Kookoo ពាក់ទៅដឹងតែមិនសមហើយមិនបាច់ទិញទេន៎ » រាងតូចបញ្ចុះបញ្ចូលនាយព្រោះ Jungkook មាឌធំដូចដំរី បើពាក់ដើរមុខជាមនុស្សនាំគ្នាសើចមិនខាន ។

« អត់ទេ Kookoo ចង់បាន TaeTae ទិញឲ្យអូនម៉ោ លឿនៗមិនចឹងអូនខឹងហ្អៃ!! » នាយធ្វើទឹកមុខឲ្យរាងតូចល្អិតឃើញហើយក៏បដិសេធមិនបានទើបមានតែ ព្រមចុះចាញ់ហើយនាំគេទៅកន្លែងនោះ ។

« Kookoo ចង់បានមួយណា៎យកទៅ » បានគេ  អនុញ្ញាតដូច្នោះ Jungkook រើសយកបូមានត្រចៀកទន្សាយបះឡើងលើនិងការ៉ុតនៅលើនោះមកពាក់ឲ្យ Tae ភ្លាមធ្វើឲ្យរាងតូចភ្ញាក់ផ្អើលតែម្ដង ។

« ម៉េចក៏ពាក់ឲ្យ TaeTae ទៅវិញ? ក្រែងចង់ទិញពាក់ខ្លួនឯងមែនទេ? » Tae

« អូនពាក់អត់អាត(ស្អាត)ទេ TaeTae ពាក់អាតជាងហិហិ » Jungkook សើចស្ញេញខណៈពេលដែលរាងតូចជ្រួញចិញ្ចើមនឹកឆ្ងល់មិនយល់ពីនាយនៅពេលនេះទើប Yoongi ប្រញាប់និយាយបន្លប់ ។

« Jimin!! មើលទិញពាក់មួយដែរទៅ បងចង់ឃើញអូនពាក់បូរចឹងដែរ » Yoongi

« No No!! អូនពាក់អត់ស្អាតដូច Tae ទេកុំទិញអី »
រាងតូចប្រកែកភ្លាមៗមុននឹងទាញដៃសង្សារទៅលេងកន្លែងផ្សេងឯ Tae ក៏បណ្ដេញការគិតចេញអស់ ហើយដកលុយឲ្យអ្នកលក់រួចកាន់ដៃ Jungkook ទៅតាមដោយពាក់បូរមួយនោះយ៉ាងស្អាតគួរឲ្យ  ស្រឡាញ់ឲ្យរាងក្រាសលួចញញឹមពីក្រោយ ចង់តែ ចាប់ថើបប្រពន្ធម្នាក់នេះឲ្យបាត់ក្នាញ់ណាណីម្ដងពេលដែលបញ្ចប់ការសម្ដែងរបស់ខ្លួន ។

« Yoon!! ពួកយើងលេងហ្គេមស្ទូចរង្វាន់ទៅ » Jimin អូសដៃនាយចូលទៅស្របពេល Tae ក៏អើត លើមៗបែបចង់លេងដែរទាស់តែជាប់មើលប្ដីកូន ក្មេងប៉ុណ្ណោះទើប Jungkook យល់បានភ្លាម ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now