ភាគទី ២៥

4.1K 284 0
                                    

_ មិនប៉ុន្មាននាទីក្រោយ Tae និង Jungkook ក៏បានមកដល់មន្ទីរពេទ្យមុននឹងដើរសំដៅទៅបន្ទប់សង្គ្រោះបន្ទាន់យ៉ាងលឿន ពេលមកដល់ក៏ឃើញម្ដាយចុង Donghae និង Dun កំពុងអង្គុយចាំនៅត្រង់នោះល្មម ។

« ពូDun!! » Tae

« អ្នកប្រុស » Dun ងើបឈរស្របពេលរាងតូចមកឈរនៅចំពោះមុខជាមួយទឹកមុខភិតភ័យជាពន់ពេក។

« ប៉ាខ្ញុំយ៉ាងម៉េចហើយ? » Tae

« កំពុងនៅខាងក្នុងមិនទាន់ចេញមកវិញនៅឡើយទេ » Dun

« ចុះមានដឹងទេថាប៉ាកើតអី? » Tae

« មុននេះខ្ញុំចូលទៅក្នុងអូហ្វីសដើម្បីជូនលោកម្ចាស់ទៅទទួលអ្នកប្រុសចេញពីសាលាតែនៅសុខៗគាត់ ស្រាប់តែវិលមុខហើយសន្លប់តែម្ដង » Dun រៀប រាប់តាមដំណើរឯ Tae លឺហើយឈរមិននឹងខ្លួនទើប Jungkook ចូលមកជួយទប់គេភ្លាម ។

« បើអ៊ីចឹងប៉ាអាចកើតអីធ្ងន់ធ្ងរដែរទេ? » រាងតូចត្អូញត្អែរបារម្ភពីមនុស្សចាស់ គេខ្លាចណាស់ព្រោះលោកប៉ាអាយុច្រើន សុខភាពច្បាស់ជាមិននឹងនរ ងាយនឹងមានបញ្ហាណាស់ គេបាត់បង់ម៉ាក់ទៅម្នាក់ ហើយមិនចង់បាត់បង់លោកប៉ាម្នាក់ទៀតនោះទេ ។

< ក្រាក >

« អ្នកណាជាសាច់ញាតិអ្នកជំងឺ? » សម្លេងសួររបស់គ្រូពេទ្យហៅឲ្យគ្រប់គ្នាដើរសំដៅទៅរកភ្លាម ។

« ខ្ញុំជាប្រពន្ធហើយនេះជាកូនប្រុសពៅគាត់ » អ្នកស្រីMori ចាប់ស្មារ Donghae មកបង្ហាញពីឋានៈខ្លួនឯង ។

« ខ្ញុំជាកូនប្រុសច្បងរបស់ប៉ា » Tae

« លោកម្ចាស់ផុតពីគ្រោះថ្នាក់ហើយតែខ្ញុំសុំនិយាយជាមួយនឹងកូនប្រុសច្បងរបស់លោកម្ចាស់បន្តិច សូមតាមខ្ញុំទៅបន្ទប់ខាងនោះ » ថាហើយគ្រូពេទ្យក៏ដើរទៅ រីឯរាងតូចសម្លឹងមើលទៅលោកប៉ាដែលសម្រាន្តក្នុងបន្ទប់ឃើញថាអស់អីទើបរហ័សទៅតាមលោកគ្រូពេទ្យដោយមាន Jungkook ទៅជាមួយ ។

@Doctor's Room

« ថាម៉េច? ដុះសាច់ក្នុងខួរក្បាលចឹងហ្អេ៎? » Tae ឧទានឡើងជាសំណួរទាំងភ្ញាក់ផ្អើលលាយឡំនឹងក្ដីអាណិតលោកប៉ាជាពន់ពេកក្រោយស្ដាប់គ្រូពេទ្យប្រាប់ពីស្ថានភាពគ្រប់យ៉ាងរបស់លោកប៉ា នេះគាត់ លាក់បាំងជំងឺកាចសាហាវបែបនេះជាមួយគេហើយទ្រាំឈឺចាប់មកម្នាក់ឯងជាងពីរឆ្នាំមករហូត គិតហើយក៏ដឹងថាគេជាកូនអកត្តញ្ញូខ្លាំងណាស់ដែលមិនដឹងពី សុខទុក្ខលោកប៉ាខ្លួនឯង ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now