ភាគទី ១៧

4.2K 289 0
                                    

_ រៀងយប់ជ្រៅបន្តិចទើបTae ចូលងូតទឹកថែមទាំង យកទូរស័ព្ទចូលទៅជាមួយដូចរាល់ដង ។

< ទីង! > នៅសុខៗស្រាប់តែលឺសម្លេងសារទើបរាងតូចទាញផ្កាឈូកមកជម្រះសាប៊ូពីសក់ក្បាលហើយទាញទូរស័ព្ទយកមកមើល ។

" លាបថ្នាំរួចហើយស្អែកនេះដឹងតែមានមុខសង្ហារឲ្យ Tae បានឃើញទៀតមិនខាន រំភើបចិត្តទេ? "

« What?!! » គ្រាន់តែអានសារនិងឃើញរូបភាព ហើយ Tae ភ្ញាក់សឹងតែជ្រុះទូរស័ព្ទពីដៃ ព្រោះវាជា រូបកំប៉ុងថ្នាំដែលខ្លួនបានឲ្យ Jungkook
ច្បាស់ណាស់បានន័យថាអ្នកផ្ញើរសារលើកនេះនិងកូរគេលើកមុនជាមនុស្សតែមួយច្បាស់ក្រឡែតតែម្ដង ។

« ចាស់ឆ្កួត!! » រាងតូចសរសេរជេរផ្ញើរទៅគេវិញទាំងមួរម៉ៅពេញសួតរួចក៏ដើរចេញពីបន្ទប់ទឹកទាំងកាយអាក្រាតហើយបោះទូរស័ព្ទទៅលើពូករួច
ត្រឡប់ទៅងូតទឹកបន្តវិញ ។

« នេះជេរទៀតហើយហ្អេ៎? » Jungkook លាន់មាត់ក្រោយអានសាររបស់ Tae ចប់ មួយថ្ងៃនេះមិនដឹងជាជេរគេប៉ុន្មានដងហើយទេ បើអាចណា៎គេចង់ តែចាប់បឺតមាត់តាមទូរស័ព្ទទេក្នាញ់ខ្លាំងពិតមែន!!

« ចាំមើលថ្ងៃស្អែកណា៎ បើខ្ញុំមិនចាប់បឺតមាត់ឲ្យរៀងទេមិនមែនជា Jeon Jungkook ទៀតទេ » នាយប្ដេជ្ញាដាក់ទូរស័ព្ទកោកៗទើបទុកទូរស័ព្ទហើយងាក មកធ្វើការវិញ ។

_ ងាកមកលោកម្ចាស់Kim វិញពេលនេះកំពុងអង្គុយក្នុងបន្ទប់សៀវភៅតែម្នាក់ឯង ក្នុងដៃកំពុងកាន់រូបថត ដែលធ្លាប់ថតជាមួយប្រពន្ធនិងកូនប្រុសបណ្ដូលចិត្តនៅឧទ្យានមួយកន្លែង គាត់ចាំបានថាថ្ងៃនោះមួយគ្រួសារសប្បាយចិត្តណាស់ទើបថតរូបមួយសន្លឹកទុកជាអនុស្សាវរីយ៍ មកដល់បច្ចុប្បន្ននេះបែរជាមនុស្ស ម្នាក់បានបាត់បង់រួចហើយបន្សល់ទុកឲ្យគាត់និង Taehyung រស់នៅទាំងមិនមានក្ដីសុខ មិនដែលបាន មើលមុខគ្នាចំម្ដងណាឡើយ ។

« ខិះ...ខិះ... » ស្របពេលកំពុងគិតដល់រឿងទាំងប៉ុន្មាន ដុំឈាមមួយដុំក៏ស្រាប់តែធ្លាក់ចេញពីមាត់ របស់គាត់គួរឲ្យញញើតធ្វើឲ្យគាត់នឹកឃើញដល់សម្ដីរបស់គ្រូពេទ្យភ្លាម ។

@Back 2 years ago

« មួយរយៈនេះខ្ញុំឧស្សាហ៍ឈឺក្បាលណាស់ តើខ្ញុំកើតអីទៅគ្រូពេទ្យ? » លោកKim សួរទៅកាន់គ្រូពេទ្យក្រោយធ្វើការថតនិងឆ្លុះខួរក្បាលតាមការណែ នាំរបស់គ្រូពេទ្យហើយរួចរាល់ ព្រោះតាំងតែពីធ្វើបុណ្យសពរបស់ម៉ាក់Taehyung ហើយមកគាត់ស្រាប់តែឧស្សាហ៍ឈឺក្បាលខ្ទោកៗគ្រាន់តែគាត់លាក់បាំងទើបគ្មានអ្នកដឹង ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now