ភាគទី ៥០

4.4K 245 0
                                    

_ បន្ទាប់ពីនាំ Jimin ទៅមើលរថយន្តហើយ Yoongi ក៏នាំគេមកខាងក្នុងពិធីវិញដែលគ្រប់គ្នាចោលភ្នែកសម្លឹងមកពួកគេទាំងពីរភ្លាមៗ ។

« បងYoon!! » សម្លេងស្រួយស្រេះរបស់នារី ស្រស់ស្អាតក្នុងឈុតពណ៌ផ្កាម៉ោងដប់ខ្លីម្នាក់បន្លឺឡើងហៅឈ្មោះនាយកម្លោះឲ្យគេបែរទៅភ្លាមព្រោះចាំបានច្បាស់ថាជាសម្លេងរបស់អតីតគូស្នេហ៍កាលរៀននៅប៉ារីសជាមួយគ្នាព្រមទាំងជាមួយ Jungkook និងមិត្តនាងម្នាក់ទៀតហើយនាងគឺជា Diana ស្រីស្អាតមានឳពុកម្ដាយដែលមានឋានៈមិនចាញ់គ្រួសារ Yoongi នោះឡើយ ។ Diana នាងញញឹមយ៉ាងស្រស់ដើរដោយស្បែកជើងកែងចោតឆ្ពោះមករកនាយសង្ហារ ក្នុងចិត្តក៏នឹកហាក់ឆ្ងល់ជាមួយក្មេងប្រុសមុខមាត់ស្អាតម្នាក់ដែលឈរក្បែរ Yoongi តែនាងមិនខ្វល់ឡើយសំខាន់គឺនាងចង់ជួបមុខអតីតគូស្នេហ៍សេដ្ឋីទៅវិញទេ ។

« Diana? » Yoongi លាន់មាត់តិចៗពេលនាងចូលមកអោបដៃគេហាក់ដូចជាស្និទ្ធស្នាលនៅមុខ ចំណោមមនុស្សទាំងអស់ ឯរាងតូច Jimin ក៏មើល មកភ្លឹះៗតាមបែបក្មេងតែគេក៏មិនល្ងង់ដល់ថ្នាក់មើល មិនដឹងថាពួកគេស្និទ្ធស្នាលស៊ីជម្រៅជាមួយប៉ុណ្ណានោះដែរ ។

« ពួកយើងខានជួបមុខគ្នាយូរហើយបងសុខសប្បាយដែរទេ? មើលចុះ បងដូចជាស្គមជាងមុនច្រើន ណាស់ណា៎ Yoon » Diana មិនត្រឹមតែនិយាយ ដៃស្រឡូនស្អាតរបស់នាងក៏លើកអង្អែលថ្ពាល់នាយបែបបារម្ភដូចចង់បង្ហាញប្រាប់គ្រប់គ្នាថាពួកគេជា សង្សារនឹងគ្នាធ្វើឲ្យ Yoongi មានអារម្មណ៍ទើស ទាល់នឹងចរិតរបស់នាងណាស់ទើបនាយប្រញាប់ងាកមុខចេញបែរទៅរក Jimin ភ្លាម ។

« Jimin ឃ្លានហើយនៅ? ពួកយើងទៅរកអីញ៊ាំ ទៅតោះ » នាយញញឹមប្រុងថាដកដៃចេញពី Diana ដើម្បីកាន់ដៃ Jimin វិញតែស្រីស្អាតតោងគេជាប់ស្អិតដូចតុកកែមិនព្រលែងឡើយ បំណងរបស់នាងគិតថាចង់មកផ្សះផ្សារគ្នាជាមួយ Yoongi វិញដូច្នេះនាងមិនដោះលែងគេទៅងាយៗនោះទេ ។

« បងចង់ទៅណា? អូនមិនទាន់និយាយជាមួយបង ចប់ទេ » Diana

« Diana...ឈប់មករំខានខ្ញុំទៅបានទេ? » Yoongi ស្នើសុំដោយធុញទ្រាន់ ទង្វើរបស់នាងកាលពីមុនធ្វើឲ្យគេឆ្អែតណាស់ គេមិនចង់រវីរវល់ជាមួយស្នេហាភ្លឹបភ្លែបដូចនាងទៀតទេ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Onde histórias criam vida. Descubra agora