ភាគទី ៥៣

4K 248 0
                                    

_ ពេលវេលាកន្លងផុតទៅយ៉ាងរហ័សមិនបង្អង់យូរ ធ្មិចបើកៗពេលនេះ Jungkook ក៏ធ្វើការងាររបស់ខ្លួនឯងចប់ទើបនាយបិទកុំព្យូទ័រសម្រួលសរសៃខ្នងបន្តិចក៏ស្រាប់តែញញឹមឡើងព្រោះប្រពន្ធតូចមិនបានទៅណាទេ សុខចិត្តគេងលក់រួញខ្លួននៅលើសាឡុង ចាំនាយទៅផ្ទះជាមួយគ្នា ។ រាងសង្ហារដើរតិចៗសំដៅ មកសាឡុងបម្រុងនឹងដាស់ Tae តែនាយប្ដូរចិត្តជំនួសឲ្យការដាស់ ដៃរឹងមាំក៏ស៊កក្រោមគន្លាក់ជង្គង់និងចន្លោះដើមដៃរាងតូចស្រាលមុននឹងបីគេទៅរកឡានដើម្បីទៅផ្ទះវិញជាមួយគ្នាខណៈដែលមេឃក៏ យប់គួរសមដែរ ។

< ង៉ឺត!! > ឡានទំនើបបានមកសំចតនៅក្នុងបរិវេណទីធ្លានៃភូមិគ្រឹះ សម្លេងជាន់ហ្វ្រាំងក៏ជាការដាស់ឲ្យក្មេងតូចភ្ញាក់ពីដំណេកឡើងដូចគ្នា ។

« អ្ហឹម..Jung... » គេហើបមាត់ហៅនាយជាប្ដី  តិចៗធ្វើឲ្យរាងក្រាសដោះខ្សែក្រវ៉ាត់ឡានចេញពីខ្លួន រួចងាកមកអង្អែលថ្ពាល់រាងតូចថ្នមៗ ។

« អូនភ្ញាក់ហើយហ្អេ៎? » Tae ញញឹមងក់ក្បាលតប រឹតតែសប្បាយចិត្តពេលឃើញអាវធំរបស់ Jungkook នៅដណ្ដប់លើខ្លួនគេនៅឡើយ ។

« បងចាប់ជម្រិតអូនពីក្រុមហ៊ុនមកមែនទេបានជាមិនដាស់ឲ្យភ្ញាក់ចឹង? ចាំមើលអូនប្រាប់លោកប៉ាមិនខាន » រាងតូចធ្វើជាពេបមាត់និយាយចោទអ្នកមានបំណង ល្អទើប Jungkook មិនបណ្ដោយឲ្យគេសម្ដែង
តែម្នាក់ឯងដូចគ្នា ។

« អា៎វ..!! មិនអាណិតប្ដីគួរឲ្យស្រឡាញ់ដូចបងទេហ្អ៎? ឈឺបេះដូងណាស់ » Jungkook

« ប្រុសចំកួត!! » Tae អស់សំណើចលោកប្ដីដែលតែងតែហ្មត់ចត់ជាមួយការងារបែរជាធ្វើចរិតដូចជាកូនក្មេងអាយុ៥ឆ្នាំដាក់ខ្លួនមុននឹងលោរទៅថើបក្រញិចថ្ពាល់ Jungkook ទាំងគ្រឺតក្នាញ់តែការថើបកាន់តែរោលរាលបណ្ដាលឲ្យបបូរមាត់ទន់មួយនោះថើបបង្អូសវាសរហូតដល់បបូរមាត់លោកប្ដី ។

« អូនមិនមែនចង់...ធ្វើនៅលើឡានទេដឹង? » សំណួរហារសួរចេញពីប្រអប់មាត់ Jungkook សួរឡើងភ្លាមៗពេលដៃស្រឡូនរបស់ Tae រហ័សបម្រុងប្រឡេះឡេវអាវនាយចេញ ធ្វើឲ្យរាងតូចកាលបើលឺ បែបនោះក៏ភ្ញាក់ខ្លួនព្រឺតទើបស្ទុះដកដៃចេញភ្លាម ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Hikayelerin yaşadığı yer. Şimdi keşfedin