ភាគទី ១២

4.6K 366 0
                                    

< ងុឺត!! > គ្រាន់តែរថយន្តបើកចតដល់ខាងមុខផ្ទះភ្លាម Tae ក៏ប្រញាប់ចុះពីឡានភ្លាមមិនចង់នៅជាមួយ មនុស្សឆ្កួតខ្លះទេ ។

« Tae មកពីរៀនហើយហ្អេ៎? » លោកម្ចាស់អង្គុយអានព័ត៌មានលើកាសែតក្នុងបន្ទប់ទទួលភ្ញៀវឃើញកូនប្រុសមកដល់ក៏សួរតែរាងតូចបែរជាធ្វើមុខជូរហួញដាក់គាត់ហើយក៏ដើរតូងតាំងៗទន្រ្ទាំជើងឡើងទៅ បន្ទប់ធ្វើឲ្យលោកប៉ាជ្រួញចិញ្ចើមឆ្ងល់ Jungkook ក៏ដើរចូលមករកគាត់ជាមួយ Donghae ។

« អ៊ំប្រុសជម្រាបសួរ » Jungkook

« Jungkook!! នេះកុំប្រាប់ថាមកជាមួយ Tae ឲ្យសោះណា៎ » Mr Kim

« គឺចឹងពិតមែនហើយបាទ » នាយសើចញឹមៗធ្វើឲ្យរាងចំណាស់ញញឹមតាមដែរ ។

« អំបាញ់មិញ Tae ធ្វើមុខស្អុយណាស់ ទាំងពីរនាក់ មានរឿងអីឬអត់? » Mr Kim

« មានបាទតែមិនសូវធ្ងន់ធ្ងរអីនោះទេ » Jungkook

« Donghae ឡើងទៅបន្ទប់ផ្លាស់ខោអាវទៅចាំចុះមកញ៊ាំបាយវិញ » លឺលោកប៉ាប្រាប់ទើបអាល្អិតឡើងទៅបន្ទប់ឯរាងក្រាសក៏ចូលមកអង្គុយក្បែរគាត់។

« មានរឿងអីប្រាប់អ៊ំឲ្យច្បាស់ទៅមើល៍ » Mr Kim សួរឡើងបន្ទាប់ពីបិទកាសែតទុក ព្រោះកូនប្រុសគាត់កម្របញ្ចេញចរិតឆ្នាស់ឆ្នើមដូចមុននេះណាស់លើក លែងតែពេលត្រូវ Jungkook ញ៉ោះនេះប៉ុណ្ណោះ ។

« គឺ Tae គេខឹងខ្ញុំហើយលួចបន្ធូរកង់ឡានខ្ញុំឲ្យជិះទៅផ្ទះមិនបានទើបខ្ញុំចង់សងសឹកឲ្យគេរាងចាលវិញ បានជាសុំជិះមកជាមួយ លោកអ៊ំមិនដឹងទេថាមុននេះគេខឹងឡើងស្រែកក្រហមមុខទៀតផង » រាងក្រាស និយាយហើយអស់សំណើច ឯរាងចំណាស់ក៏ទះភ្លៅខ្លួនឯងសើចពេលនឹកឃើញទិដ្ឋភាពរបស់វា ។

« ហាហាឆ្នាស់កាត់រកម៉ាក់គេតែប៉ុណ្ណឹងឯង » Mr Kim

« ហិហិគឺថាអញ្ចេះលោកអ៊ំ អ៊ីចឹងយប់នេះខ្ញុំអាចសុំគេងនៅទីនេះផងបានទេ? » Jungkook

« តែបន្ទប់ទទួលភ្ញៀវចាក់សោរទុកយូរហើយ អ៊ំខ្លាចថា Jungkook គេងមិនបានទេ » Mr Kim

« តែក្រែងបន្ទប់អ្នកខ្លះអាចគេងបានតើសមិនចឹង? » Jungkook និយាយព្រមទាំងលេងទឹកមុខឯលោក ម្ចាស់ក៏ញញឹមងក់ក្បាលបែបដឹងហើយថាគួរគេង នៅបន្ទប់អ្នកណា ចង់បង្ក្រាបអ្នកណាទាល់តែកាច់ធ្មុងអ្នកហ្នឹងចោលហើយទើបបាន ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Donde viven las historias. Descúbrelo ahora