ភាគទី ៦១

3.5K 214 0
                                    

- ៣ថ្ងៃកន្លងផុតទៅ

« Tae!! រួចហើយឬនៅ? » សម្លេងរបស់រាងក្រាស បន្លឺហៅអ្នកជាប្រពន្ធដែលធ្វើខ្លួនអស់ជាងកន្លះថ្ងៃដើម្បីទៅកម្មវិធីជប់លៀងនៅក្រុមហ៊ុនរបស់Yoongi នាល្ងាចនេះ ។

« រួចហើយៗ » Tae ស្រែកតបវិញស្របពេលដើរចេញពីបន្ទប់តែងខ្លួនក្នុងឈុតពណ៌ក្រហមបូករួមជាមួយក្រវិលខ្សែវែងល្មមហើយបន្ថែមនូវសក់ពណ៌ទង់ដែងរបស់គេមើលទៅស្រស់ស្អាតជាពិសេសធ្វើឲ្យអ្នកជាប្ដីឃើញហើយមិនចង់នាំចេញទៅក្រៅឲ្យជួបគេឯងសោះ ចង់តែឃុំនៅក្នុងបន្ទប់នេះដើម្បីសម្ងំមើលម្នាក់ឯងតែម្ដង ។

« អ្នកណាឲ្យអូនធ្វើខ្លួនស្អាតបែបនេះ? ចុះបើមនុស្សក្នុងកម្មវិធីឃើញសម្រស់អូនហើយលង់ស្នេហ៍អូននោះ ឲ្យបងគិតយ៉ាងម៉េច? » Jungkook ដើរមកអោបចង្កេះអង្ក្រងពីក្រោយខណៈរាងតូចកំពុងឈរបាញ់ទឹកអប់ទល់មុខកញ្ចក់ គ្រាន់តែឃើញនាយធ្វើ មុខមាត់ហួងហែងដូចក្មេងហើយ Tae ក៏អស់សំណើចមុននឹងដាក់ដបទឹកអប់ចុះលើតុរួចងាកមកលើកដៃតោងកនាយយ៉ាងស្និទ្ធស្នាល ។

« មានប្រពន្ធស្អាតដូចអូន បងគួរតែសប្បាយចិត្តមិនមែនធ្វើមុខដូចអូនរត់ចោលចឹងទេ » Tae

« បងសប្បាយចិត្តក៏បានតែប្រាប់ឲ្យហើយ ពេលទៅ ដល់ទីនោះអូនត្រូវនៅជាមួយបងគ្រប់ពេល មិនឲ្យរត់លេងពេញកម្មវិធីគេនោះទេ » Jungkook

« ដឹងហើយៗ បងនេះរអ៊ូច្រើនជាងប៉ាអូនទៅទៀត» រាងតូចថាហើយក៏ទាញដៃគេចុះទៅឡាន ខ្លាចថាបើ នៅយូរតទៀតនឹងត្រូវលោកប្ដីឃាត់ឃាំងជាប់នៅ លើគ្រែមិនឲ្យទៅបាន ។
________

< តុកតុក >

« ចូលមក ទ្វារអត់ចាក់សោរទេ » ស្រីស្រស់ SooE ដែលកំពុងលាបក្រែមតុបតែងខ្លួននៅក្នុងបន្ទប់នោះអនុញ្ញាតទើបរាងសង្ហារដែលជាប្អូនប្រុសបើកទ្វារចូលមក ។

« រួចហើយនៅបងស្រី? » Sooho ញញឹមសួរទៅកាន់នាងមុននឹងដើរទៅអង្គុយលើចុងគ្រែមើលទៅ បងស្រីស្រស់ស្អាតក្នុងរ៉ូបរលុងពណ៌ក្រហមវាលខ្នងបញ្ចេញសាច់សខ្ចីរបស់នាង ព្រោះប៉ាម៉ាក់រវល់ទើបបងប្អូនពួកគេត្រូវទៅចូលរួមកម្មវិធីជប់លៀងរបស់ Yoongi ជំនួសពួកគាត់ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Opowieści tętniące życiem. Odkryj je teraz