« ... » ការថើបបន្តទៅមួយសន្ទុះស្របពេលនោះ Jungkook ក៏ចាប់បាតដៃរាងតូចឲ្យស្ទាបទ្រូងខាងឆ្វេងរបស់គេ កន្លែងដែលបេះដូងកំពុងលោតញាប់ចង្វាក់ឲ្យរាងតូចទទួលបានអារម្មណ៍នោះដូចគ្នា គេអាចដឹងច្បាស់ហើយថានាយក៏មានអារម្មណ៍ដូចគេដែរ ។ មួយសន្ទុះក្រោយ Jungkook ដកបបូរមាត់ចេញអោនសម្លឹងមើលផ្ទៃមុខប្រពន្ធជាទី ស្រឡាញ់នៅចំពោះមុខដែលឡើងក្រហមស្រស់ស្អាតណាស់ក្នុងកែវភ្នែករបស់គេ ។
« នៅទីបំផុតអូនក៏និយាយថាស្រឡាញ់បងហើយ មែនទេ Tae? » Jungkook លើកមេដៃអង្អែលថ្ពាល់រាងតូចតិចៗក្រោមស្នាមញញឹមយ៉ាងស្រទន់ធ្វើឲ្យ Tae សម្លឹងមើលគេម៉ក់ៗ ។
« ខ្ញុំស្រឡាញ់លោកតាំងពីពេលណាក៏មិនដឹងដែរ នេះខ្ញុំពិតជាមានអារម្មណ៍បែបហ្នឹងពិតមែនទេ? » Tae
« ប្រាកដហើយ បេះដូងបងលោតញាប់ព្រោះតែ ស្រឡាញ់អូនចំណែកបេះដូងអូនវិញក៏លោតញាប់ព្រោះស្រឡាញ់បងដូចគ្នា ឈប់ប្រកែកការពិតទៀត ទៅប្រពន្ធសម្លាញ់ » Jungkook
« លោកនឹងស្រឡាញ់ខ្ញុំរហូតទៅដែរទេ? » Tae
« បងស្រឡាញ់ហើយនឹងមើលថែអូនរហូតដល់បងអស់ដង្ហើម បងសន្យា » ដោយការអះអាងដ៏បរិសុទ្ធរបស់នាយធ្វើឲ្យរាងតូចញញឹមមុននឹងចូលទៅអោបហើយផ្ដេកក្បាលនឹងទ្រូងរឹងមាំដោយក្ដីកក់ក្ដៅបំផុត ។
« អូនស្រឡាញ់បង Jung... » ការប្ដូរសព្វនាមពី លោកទៅបង ខ្ញុំទៅជាអូន ចេញពីមាត់តូចច្រមិច ហាក់បីដូចជាដាស់អារម្មណ៍ Jungkook ឲ្យរំភើប មួយកម្រិតទៀតព្រោះការព្យាយាមរបស់គេមិនអត់ ប្រយោជន៍ នៅទីបំផុត Tae ក៏អាចទន់ចិត្តមកលើគេ បានហើយ បើលោកប៉ាបានដឹងពិតជាសប្បាយចិត្តមិនខានទេ ។
_ ក្រោយសម្រុះសម្រួលត្រូវចិត្តគ្នាហើយ ពួកគេក៏អង្គុយមើលគេបាញ់កាំជ្រួចយ៉ាងស្រស់ស្អាតជាមួយគ្នាបន្ទាប់ពីនោះទើបនាំគ្នាត្រឡប់មកផ្ទះវិញ ។
« អូន...អូនចូលទៅងូតទឹកមុនហើយណា៎ » Tae និយាយប្រាប់រាងក្រាសបែបភ័យៗ ព្រោះលឺថាប្ដី ប្រពន្ធឲ្យតែផ្អែមល្ហែមនឹងគ្នាដឹងតែត្រូវធ្វើរឿងស៊ីជម្រៅហើយតែគេនៅមិនទាន់ត្រៀមខ្លួននៅឡើយ បើ Jungkook គិតចង់ធ្វើវានោះគេមិនអាចព្រមទេ ។
YOU ARE READING
꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)
Romanceអេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេទាំងពីរនាក់ ប៉ុន្តែចុះបើសិនជាអេតាស៊ីវិលមួយនោះគ្រាន់តែជាការបិទបាំងពីក្រោយកិច្ចសន្យារបស់ពួកគេទៅវិញ តើគ្រប់យ៉ាងនឹងក្លាយទៅជាបែបណា? ꧁...