_ ពេលល្ងាចឡើង រាងក្រាសក៏បាននាំប្រពន្ធដែលទើបរៀបការហើយថ្មីថ្មោងមកញ៊ាំបាយនៅផ្ទះប៉ាម៉ាក់តាមសន្យា ។
« សួស្ដីប៉ាម៉ាក់!! » Jungkook និយាយឡើងពេលនាំរាងតូចដើរចូលមកដោយរាងចំណាស់ទាំងពីរកំពុងអង្គុយចាំនៅតុបាយល្មម ។
« ចា៎សួស្ដីកូន!! Tae សុខសប្បាយដែរទេ? » អ្នកស្រី Jeon សួរកូនប្រសារទាំងញញឹមស្រស់ ។
« ខ្ញុំសុខធម្មតាទេចុះម៉ាក់វិញ? » Tae
« ម៉ាក់ក៏ដូចគ្នាដែរ ម៉ោះៗនាំគ្នាអង្គុយចុះទៅ » គាត់ប្រាប់ដូច្នេះទើប Jungkook ទាញកៅអីឲ្យរាងតូចអង្គុយហើយទើបខ្លួនឯងអង្គុយក្បែរគ្នាតាមក្រោយ ។
« មួយរយៈនេះយ៉ាងម៉េចដែរកូន លឺJung ប្រាប់ថា ប៉ាទៅវះកាត់នៅអាមេរិកត្រូវទេ? » Mr Jeon
« មែនហើយ លោកប៉ាទើបតែទៅបានពីរថ្ងៃ ប្រហែលជាមិនទាន់វះកាត់ភ្លាមៗទេទើបស្អែកនេះខ្ញុំគិតថានាំ Tae ទៅមើលថែគាត់ » Jungkook ឆ្លើយជំនួសរាងតូច ។
« អ្ហឹម ជូនពរប៉ាវះកាត់ជោគជ័យណា៎កូន » Mr Jeon
« អរគុណលោកប៉ា » Tae
« បើអ៊ីចឹងឆាប់នាំគ្នាញ៊ាំបាយទៅ ពួកនាង!! » អ្នកម៉ាក់បញ្ជាទើបអ្នកបម្រើរៀបចំលើកអាហារមកធ្វើឲ្យគ្រួសារមួយនេះញ៊ាំបាយជាមួយគ្នាយ៉ាងមានក្ដី សុខជាពិសេសគឺប៉ាម៉ាក់មានទឹកមុខរីករាយណាស់ព្រោះបានឃើញ Jungkook យកចិត្តទុកដាក់ចាប់ម្ហូបឲ្យរាងតូចដែលគេក៏មិនប្រកែកដូចកាលពីលើក មុន ថែមទាំងញញឹមអរគុណយ៉ាងផ្អែមល្ហែមទៀតផង ។ ក្រោយញ៊ាំបាយរួចក៏ត្រូវដល់ពេលញ៊ាំផ្លែឈើនិង នំនៅបន្ទប់ទទួលភ្ញៀវម្ដងស្របពេលរាងក្រាសអង្គុយអោបចង្កេះតូចរបស់ Tae មិនលែងធ្វើដូចខ្លាចប្រពន្ធរត់ចោលយ៉ាងចឹង ។
« អ៎ម៉ាក់ភ្លេចសួរឲ្យឈឹង!! Tae ទើបតែប្រឡងចូលថ្នាក់ទី១២ទេត្រូវឬអត់? » Mrs Jeon
« បាទអ្នកម៉ាក់ » Tae
« អ៊ីចឹងកូនចង់រៀនដល់ពេលណាទៅ Tae? » សំណួររបស់គាត់ធ្វើឲ្យគ្រប់គ្នាលឺហើយជ្រួញចិញ្ចើមភ្លាម ។
« ម៉ាក់ ម៉េចក៏សួរ Tae បែបនេះ? » Jungkook សួរដោយបង្ហាញទឹកមុខមិនពេញចិត្ត ។
YOU ARE READING
꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)
Romanceអេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេទាំងពីរនាក់ ប៉ុន្តែចុះបើសិនជាអេតាស៊ីវិលមួយនោះគ្រាន់តែជាការបិទបាំងពីក្រោយកិច្ចសន្យារបស់ពួកគេទៅវិញ តើគ្រប់យ៉ាងនឹងក្លាយទៅជាបែបណា? ꧁...