ភាគទី ៣៣

4.2K 268 0
                                    

_ ក្រោយឈរមើលបានមួយសន្ទុះ Tae ក៏ដើរត្រឡប់មកថ្នាក់រៀនទាំងអារម្មណ៍ល្អញញឹមបិទមាត់មិនជិតធ្វើឲ្យអ្នកដែលស្គាល់គេនាំគ្នាឆ្ងល់ព្រោះដឹងស្រាប់ហើយថា Kim Taehyung រៀនថ្នាក់ទី១១ ម្នាក់នេះចូលចិត្តតែធ្វើមុខក្រម៉ូវមិនរាប់ញាតិតែចម្លែកអីថ្ងៃនេះបែរជាដើរញញឹមម្នាក់ឯងដូចមនុស្សកំពុងមានស្នេហាចឹងដែរ ។

« អេ៎មើលនោះទៅ » ស្រីម្នាក់ជាមិត្តរបស់ Karen កេះគ្នីគ្នាដែលកំពុងអង្គុយក្នុងថ្នាក់ឲ្យងាកមើលរាងតូចកំពុងដើរចូលមក ដែលចម្លែកនោះគឺថ្ងៃនេះ Tae មានទឹកមុខស្រស់បស់ជាងធម្មតាទើបពួកនាងសម្លឹងមើលមិនដាក់ភ្នែក ។

« វាកើតស្អីអញ្ចេះបានជាដើរញញឹមដូចឆ្កួតចឹង? » Karen

« ឯងមើលមិនដឹងទៀតហ្អេ៎? នេះណា៎ជាទឹកមុខពួក មានស្នេហាច្បាស់ខ្លាំងណាស់ » Girl 2

« ហើយមនុស្សដូចវាទៅមានស្នេហាជាមួយអ្នកណា បានទៅ? » Karen ចងចិញ្ចើមសួរគ្នានាង ក្មេងឆ្នាស់ដូច Taehyung អាចមានអ្នកណាទ្រាំស្រឡាញ់កើតទៅ បើស្រឡាញ់មែនក៏ប្រហែលជាត្រូវឆ្កួតស្លាប់នឹងភាពរោគចិត្តរបស់គេជាមិនខាន ។

« គឺប្រហែលជា...ម្នាក់នោះទេដឹង? » នាងនិយាយទាំងដៀងភ្នែកទៅមាត់ទ្វារទើប Karen ងាកទៅឃើញរាងសង្ហារ Jungkook កំពុងដើរចូលមកថែម ទាំងញញឹមដាក់ Tae ដែលកំពុងញញឹមតិចៗមកកាន់គេទៀតផង អាការៈបែបនេះច្បាស់លាស់បំផុតថាពួកគេពិតជាមានអ្វីនឹងគ្នាជាមិនខាន ។

« ចាំមើលៗថាវាមានក្ដីសុខបានយូរប៉ុណ្ណា? » Karen ខ្សឹបៗញញឹមចុងមាត់ ជាសត្រូវនឹងគ្នា មានដែរហ្អេ៎ថានាងបណ្ដោយឲ្យរាងតូចមានក្ដីសុខជាងនាងនោះ?

_ ខណៈពេលកំពុងរៀន Jungkook តែងតែលួច មើលទៅរាងតូចជាប្រពន្ធដែលគ្មានអ្នកដឹងពីឋានៈរវាងពួកគេទាំងពីរត្បិតមានតែគ្រួសារសងខាងដែលដឹងទើបនាយត្រូវសម្របខ្លួនហៅ Tae ក្នុងនាមជា សិស្សដូចកាលពីមុន តែទោះបីយ៉ាងណាក៏កែវភ្នែកដែលគេមើលទៅរាងតូចគ្រប់ពេលគឺវាជ្រាលជ្រៅនិងផ្អែមល្ហែមដោយមិនអាចប្រកែកបានឡើយ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Dove le storie prendono vita. Scoprilo ora