_ មកដល់បន្ទប់ឯកជន Jungkook ទាញរាងតូចឲ្យអង្គុយចុះមុននឹងដើរទៅទាញកន្សែងមកជូតម្សៅលើមុខឯ Tae វិញក៏អង្គុយធ្វើមុខស្មើៗធុញយកតែ មែនទែន ។
« Kim Taehyung មានដឹងថាខ្លួនឯងធ្វើអីដែរទេ? » រាងក្រាសសួរបណ្ដើរប្រឡេះឡេវអាវសើមចេញ បណ្ដើរធ្វើឲ្យរាងតូចបែរមុខចេញភ្លាម មនុស្សឆ្កួតស្អីមកដោះអាវមុខគេមុខឯងបែបនៀក? តិចចេញគំនិត ល្មោភកាមមកទៀតទៅ?
« ខ្ញុំមិនបានធ្វើ!! » Tae
« នៅថាមិនបានធ្វើទៀត? ចុះខ្ញុំមកនៅក្នុងសភាព បែបនេះបានយ៉ាងម៉េច? » Jungkook
« ប្រាប់ថាខ្ញុំមិនបានធ្វើគឺមិនបានធ្វើហើយ លោកគ្រូកុំសួរច្រើនពេក » Tae និយាយហើយក៏ងើបឡើងបម្រុងចាកចេញតែរាងក្រាសក៏រហ័សកាន់ដៃគេ ។
« ចង់ទៅណា? ខ្ញុំនិយាយមិនទាន់ចប់ទេ » Jungkook
« ជារឿងរបស់លោកគ្រូ មិនមែនរឿងខ្ញុំទេ » រាងតូចព្យាយាមលែងដៃចេញតែ Jungkook កាន់ជាប់មិនព្រមព្រលែងថែមទាំងចាប់អោបចង្កេះស្ដើងឲ្យមកកៀកនឹងខ្លួនឯងធ្វើឲ្យមុខទាំងពីរសឹងតែប៉ះគ្នាទៅ ហើយ ។ ស្បែកមុខសម៉ដ្ឋស្អាតរលោងគ្មានស្នាម កែវភ្នែកធំៗពណ៌ត្នោតបែកលឿងជាមួយរោមភ្នែកក្រាស់ងរ ច្រមុះវិញស្រួចរលែមដូចកាំបិត នៅមាន បបូរមាត់ពណ៌ស៊ីជម្ពូមិនស្ដើងមិនក្រាស់ មើលត្រង់ណាក៏ពេញចិត្តរបស់ Jungkook ទាំងអស់ ក្លិនខ្លួន វិញមិនបាច់និយាយក្រអូបត្រជាក់ចិត្ត រីឯចង្កេះតូចដែលមិនដូចមនុស្សប្រុសទូទៅបែរជាស្ដើងគួរឲ្យចង់អោបក្រសោបហាមចិត្តនាយមិនឲ្យទប់អារម្មណ៍បានមុននឹងទម្លាក់បបូរមាត់យឺតថ្នមៗលើបបូរមាត់តូចមួយ នោះ ស្របពេលរាងតូចមិនប្រកែកថែមទាំងតបស្នងវិញយ៉ាងពេញចិត្តកាន់តែធ្វើឲ្យ Jungkook ចង់បន្តការថើបក្មេងមាត់ផ្អែមម្នាក់នេះឲ្យកាន់តែយូរជាងនេះ ទៅទៀត ។
« លោកគ្រូ! លោកគ្រូ! » Tae ហៅទៅលោកគ្រូដែលឈរបិទភ្នែកធ្វើមាត់ជីបអូចៗ គេក៏មិនដឹងដែរ នៅសុខៗស្រាប់តែ Jungkook ក្លាយជាចឹងទើបរាងតូចគ្រវីក្បាលហើយបើកទ្វារចេញទៅ ។
< គ្រាំង!!! > សម្លេងបិទទ្វារមួយទំហឹងហៅឲ្យអ្នក ដែលកំពុងស្រម៉ៃថាបានថើបក្មេងឆ្នាស់នោះភ្ញាក់ខ្លួន ព្រើត តាមពិតគេយល់សប្តិតែខ្លួនឯងសោះ ។
DU LIEST GERADE
꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)
Romantikអេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេទាំងពីរនាក់ ប៉ុន្តែចុះបើសិនជាអេតាស៊ីវិលមួយនោះគ្រាន់តែជាការបិទបាំងពីក្រោយកិច្ចសន្យារបស់ពួកគេទៅវិញ តើគ្រប់យ៉ាងនឹងក្លាយទៅជាបែបណា? ꧁...