ភាគទី ៤០

4.7K 281 0
                                    

_ ក្រោយញ៊ាំអាហារដ៏សែនរ៉ូមែនទិចហើយ Jungkook ក៏ជូនរាងតូចទៅអង្គុយនៅបង់មួយនា សួនច្បារដែលស្ងប់ស្ងាត់ក្រោមដើមឈើនិងមាន ភ្លើងពណ៌នៃទីក្រុងអមជាមួយផងដែរព្រោះថ្ងៃនេះនាយចង់បង្កើតអនុស្សាវរីយ៍ជាមួយប្រពន្ធម្នាក់នេះឲ្យបានច្រើន មិនងាយនោះទេដែល Tae យល់ព្រមធ្វើរឿងទាំងនេះជាមួយគេដូច្នេះហើយមិនគួរបណ្ដោយ វាឲ្យកន្លងផុតទទេរៗឡើយ ។

« លោក? » នៅសុខៗ Tae ក៏ហៅឡើងស្របពេលលើខ្លួនមានអាវធំរបស់ Jungkook ព្រោះខ្យល់ត្រជាក់ពេកទើបគេដោះវាមកដណ្ដប់ឲ្យរាងតូចតែម្ដងទៅ ។

« ហឹម? » Jungkook

« លោកធ្លាប់...នាំអ្នកណាដើរលេងដូចនាំខ្ញុំដើរ លេងឬអត់? » រាងល្អិតសួរបែបអៀនៗទាំងក្នុងចិត្តអរ រំភើប បើ Jungkook ប្រាប់ថាគេជាមនុស្សដំបូង នោះមិនដឹងជាល្អយ៉ាងណាទេ ។

« រឿងអីថាមិនធ្លាប់? ច្រើនដងទៀតផង » ចម្លើយចេញពីមាត់រាងក្រាសធ្វើឲ្យ Tae ដែលញញឹមនោះប្រែទឹកមុខភ្លាម បានន័យថាគេមិនមែនជាមនុស្សដំបូងឡើយ គួរឲ្យឈឺចិត្តមែន!

« ជាមួយអ្នកណា? » Tae សួរទាំងមុខក្រញ៉ូវវិញម្ដងឯ Jungkook តាមសម្លឹងមុខគេ ច្បាស់ណាស់ថាកំពុងខឹងនាយ ។

« ជាមួយមិត្ត » Jungkook

« មិត្តម្នាក់ណា? ស្រីឬប្រុស? ហើយប៉ុន្មានដង? គេនោះស្អាតជាងខ្ញុំឬអត់? ឆ្លើយ!! » រាងក្រាស ស្រាប់តែហារមាត់ធំៗ ភ្នែកបើកប៉ុនពងមាន់ក្រោយត្រូវ Tae សួរដេញជើងគេសឹងមិនដកដង្ហើមសោះ ។

« នេះអូន... » Jungkook

« ខ្ញុំឲ្យលោកឆ្លើយ!! » រាងតូចសំឡុតម្ដងទៀតទាំងទឹកមុខមួរម៉ៅច្បាស់ៗ គេត្រូវតែដឹងឲ្យបានហើយបើ ម្នាក់នោះសំខាន់ចំពោះ Jungkook គេនឹងរករឿង...រករឿងឲ្យណាណីម្ដង ។

« អេ៎! នេះអូនកំពុងដេញដោលសួរពីអតីតកាលបង ហើយណា៎ មិនមែនព្រោះតែប្រចណ្ឌទេដឹង? » Jungkook

« អឺហ្នឹងហើយប្រចណ្ឌ អ៊ុប... » Tae លើកដៃខ្ទប់មាត់ភ្លាមពេលច្រឡំនិយាយវាចេញមកធ្វើឲ្យអ្នកខ្លះញញឹមបិទមាត់មិនជិតទេ ។

« សារភាពហើយហ្អេ៎ថាប្រចណ្ឌបង? ស្រឡាញ់បងហើយមែនឬអត់? » Jungkook លោរមុខទៅកៀកមុខ Tae សួរទាំងញញឹមឡើងរាងតូចអៀន ថ្ពាល់ក៏ក្រហមមិនដឹងជាលើកទីប៉ុន្មានហើយទេ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now