@New Day
_ ព្រឹកនេះក៏មិនខុសពីសព្វដង Tae ភ្ញាក់ឡើងរៀបចំ ងូតទឹកហើយស្លៀកឯកសណ្ឋានមុននឹងលេបថ្នាំមួយគ្រាប់ ចុងក្រោយរៀបចំសៀវភៅដាក់កាតាបទើបចុះមកញ៊ាំអាហារពេលព្រឹកស្រាប់តែលឺសម្លេងសើច របស់មនុស្សប្រុសយ៉ាងកក្អឹកនៅតុបាយធ្វើឲ្យគេជ្រួញចិញ្ចើមដើរចុះមកភ្លាម ។
« ពិតជាចឹងមែនហ្អេ៎? នេះ Tae គេខ្លាំងដល់ថ្នាក់ ហ្នឹងផងហ្អីនៀក? » លោកម្ចាស់ Kim សួរទៅ Jungkook ដែលមកផ្ទះគាត់តាំងពីព្រលឹមហើយនិយាយរឿងរាងតូចប្រដៅក្រុមសិស្សស្រីនៅសាលា ឲ្យគាត់ស្ដាប់ នាំគ្នាសើចចង់ផ្អើលផ្ទះទៅហើយ ។
« ពិតមែនណា៎លោកអ៊ំ គេកាន់ដៃ Jimin ម្ខាងហើយដៃម្ខាងទៀតមួលដៃសិស្សស្រីម្នាក់នោះឡើងដួលតែម្ដង សង្ស័យតែកម្លាំងខ្លាំងកាត់រកអ៊ំប្រុសហើយ » Jungkook និយាយលេងទឹកមុខឲ្យរាងចំណាស់អស់សំណើច ។
« លោកមកទីនេះធ្វើអី?! » សម្លេងតូចឆ្មារសួរឡើងធ្វើឲ្យពួកគេងាកទៅភ្លាម ។
« អា៎...Tae!! Jungkook មកលេងហើយក៏ជូនកូនទៅសាលាហ្នឹងណា៎ » Mr Kim
« ខ្ញុំប្រាប់ថាចង់ទៅជាមួយលោកគ្រូពេលណា? » Tae បញ្ចេញទឹកមុខមិនពេញចិត្តឯមនុស្សប្រុសទាំងពីរក៏មើលមុខគ្នា ដឹងហើយថារាងតូចច្បាស់ជា
បដិសេធបែបនេះ ។« បើជ្រុលជាមកទៅហើយញ៊ាំអាហារពេលព្រឹកជាមួយគ្នាសិនទៅ » Mr Kim និយាយហើយទាញដៃរាងក្រាសទៅតុបាយកាត់មុខរាងតូច ។
« ចង់ញ៊ាំក៏ញ៊ាំទៅ ខ្ញុំមិនចាំទេ » Tae ថារួចក៏ទៅ បាត់បែបងក់ងរពេលគ្មានអ្នកណាខ្វល់ពីខ្លួនទើប Jungkook ញញឹមភ្លាម ។
« បើចឹងខ្ញុំប្រហែលជាមិនបាននៅញ៊ាំអាហារពេលព្រឹកជាមួយលោកអ៊ំទេព្រោះ... »
« អ៊ំយល់ហើយ ឆាប់ទៅតាម Tae ចុះ » លោកម្ចាស់ញញឹមព្រមទាំងរុញនាយឲ្យទៅតាមកូនប្រុសខ្លួនឯង មើលមុខ Tae អំបាញ់មិញក៏ដឹងថាអន់ចិត្តបាត់ហើយ ។
« អ៊ីចឹងខ្ញុំលាសិនហើយ » Jungkook អោនខ្នងរួចទើបរហ័សទៅតាមរាងតូចឲ្យបានមុនគេឡើងឡាន របស់ Dun ។
« អ្នកប្រុស » Dun រាក់ទាក់អ្នកប្រុសដែលធ្វើមុខ ស្អុយដើរមកព្រមទាំងបើកទ្វារឡានឲ្យតែ Jungkook ក៏ចូលមកឃាត់បានមុនភ្លាម ។
VOUS LISEZ
꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)
Roman d'amourអេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេទាំងពីរនាក់ ប៉ុន្តែចុះបើសិនជាអេតាស៊ីវិលមួយនោះគ្រាន់តែជាការបិទបាំងពីក្រោយកិច្ចសន្យារបស់ពួកគេទៅវិញ តើគ្រប់យ៉ាងនឹងក្លាយទៅជាបែបណា? ꧁...