ភាគទី ៥

5.5K 391 1
                                    

< ងុឺត > ឡានទំនើបបើកមកឈប់នៅខាងមុខ ភោជនីយដ្ឋានអភិជននាពេលល្ងាចម៉ោងប្រហែលជា 6 ស្របពេលដែលរាងតូចល្អិតអង្គុយធ្វើមុខស្អុយក្នុងឡាន ព្រោះទម្រាំតែបានមកដល់ Dun បាននាំគេ ទៅកន្លែងតែងខ្លួនហើយត្រូវប្ដូរឈុតអស់ដល់ទៅបី បួនហត់សឹងស្លាប់ គេក៏មិនចង់ធ្វើប៉ុន្មានដែរខំជំទាស់រហូតតែ Dun ចេះតែអង្វរថាខ្លាចប៉ាគេបញ្ឈប់ការងារទើប Tae ចេះតែទ្រាំទៅ កុំអីមិនបានមកដល់ទីនេះទេ ។

« តោះយើងទៅអ្នកប្រុស » Dun បើកទ្វារឡានឲ្យរាងតូចចុះមកខាងក្រៅ ថ្ងៃនេះនាយតូចស្លៀកឈុតស្អាតដូចព្រះអង្គម្ចាស់ជាមួយអាវសាច់សារូពណ៌ស និងខោខ្មៅរឹបឃើញជើងស្រឡូននិងត្រគៀកមូលស្អាតរបស់គេហើយក៏មានពាក់ក្រវិលថែមទៀត
នេះទើបតែ17ឆ្នាំក៏ស្អាតប៉ុណ្ណឹងហើយ ចុះទម្រាំតែអាយុច្រើនជាងនេះចេះធ្វើខ្លួនដោយខ្លួនឯងប្រហែលជាអនាគតស្វាមីឃុំឲ្យដេកនៅតែក្នុងផ្ទះទេមើលទៅ នោះ ។

« ប៉ាមកហើយនៅ? » Tae សួរទាំងធុញទ្រាន់ ។

« មកហើយបាទកំពុងចាំនៅខាងក្នុង អ្នកប្រុសតាមមក » និយាយហើយ Dun ក៏ដើរនាំមុខចៅហ្វាយតូចចូលទៅខាងក្នុងហើយក៏នាំទៅបន្ទប់ VIP ដែល លោកម្ចាស់កំពុងចាំស្រាប់ ។ គ្រាន់តែ Tae ដើរចូលទៅដល់ភ្លាមធ្វើឲ្យមនុស្សចាស់ទាំងបីងាកមកមើលគេទាំងស្រឡាំងកាំងដោយស្ងើចសរសើរនឹង សម្រស់របស់គេគ្រប់គ្នា ។

« ដូចខ្លាំងណាស់ » អ្នកស្រីJeon លាន់មាត់ឡើងទាំងអារម្មណ៍ភ្ញាក់ផ្អើលព្រោះតែរាងតូចដូចម៉ាក់គេខ្លាំងណាស់ ស្អាត ទាក់ទាញ រាងតូចច្រឡឹង គឺដូច បេះបិទនឹងគ្នា ជាពិសេសលោកម្ចាស់Kim គាត់ រំភើបជាងនរណាៗទាំងអស់ៗដែលបានឃើញវត្តមានកូនបណ្ដូលចិត្តរបស់គាត់មកដល់តាមបំណង ។

_ Tae ដើរយឺតៗមករកមនុស្សចាស់ទាំងអស់
លុះពេល Dun ទាញកៅអីក្បែរលោកម្ចាស់ធ្វើឲ្យរាងតូចប្រកែកមិនបានមានតែអោនគោរពគ្រប់គ្នាហើយចូលទៅអង្គុយក្បែរគាត់ដដែល ។

« នេះជាកូនរបស់ Songhee ពិតមែនទេ? » Mrs Jeon សួរធ្វើឲ្យ Tae ងាកមើលមុខប៉ាគេបន្តិចទើបឆ្លើយ ។

« បាទ » Tae

« ស្អាតដូចម៉ាក់គេកាលនៅពីក្មេងខ្លាំងណាស់លោកបង នៀកខ្ញុំស្មានតែ Songhee កាត់សក់ខ្លីទេតើស » Mrs Jeon

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now