ភាគទី ១៤

4.4K 331 0
                                    

_ ក្រោយពេលទិញនំបានដូចបំណងហើយ Jimin និងTae ក៏នាំគ្នាមកផ្ទះរបស់ Jimin ដើម្បីត្រៀមធ្វើពិធីខួបកំណើតដ៍ភ្ញាក់ផ្អើលសម្រាប់លោកប៉ា ។

« ដែកកេសនៅឯណាអញ្ចេះ? » កម្លោះតូច Jimin រករបស់សម្រាប់ដុតភ្លើងទៀនមុននឹងយកវាមកអុចទៀនដែលដោតជាប់នំយ៉ាងស្រស់ស្អាតស្នាមញញឹមក៏លេចឡើងលើផ្ទៃមុខរបស់គេធ្វើឲ្យ Tae ដែលអង្គុយមើលមកនោះក៏លួចមានចិត្តគិតដល់រឿងខ្លះ គេមិនធ្លាប់បានធ្វើពិធីខួបកំណើតអីឲ្យលោកប៉ាតាំងតែពីម៉ាក់ស្លាប់ទៅម្ល៉េះតែលោកប៉ាវិញតែងតែឆ្លៀតឲ្យ Dun ជួយយកនំខេកនិងកាដូឲ្យគេរាល់ឆ្នាំព្រោះទោះបីជារវល់នឹងការងារយ៉ាងណាក៏ដោយក៏គាត់មិនដែលភ្លេចថ្ងៃសំខាន់របស់កូនប្រុសឡើយ តែ Tae មិនដែលបានដឹងពីរឿងនេះទេ គេដឹងត្រឹមថាលោកប៉ាមិនដែលឃើញគេសំខាន់ជាងប្រពន្ធនិងកូនចុងឡើយ សុខចិត្តផ្ញើរកាដូឲ្យអ្នកបើកឡានយកមក ឲ្យគេទៅវិញ បើបែបហ្នឹងដដែលមិនបាច់ឲ្យអ្វីទាំងអស់តែម្ដងមិនល្អជាងទេហ្អេ៎?

_ ដោយអារម្មណ៍មិនល្អ រាងល្អិតក៏លា Jimin ទៅមុន តែមិនមែនទៅផ្ទះទេ គេបែរជាឡើងតាក់ស៊ីទៅកាន់កន្លែងតម្កល់ធាតុរបស់ម៉ាក់គេដែលនៅជាយក្រុងជាកន្លែងស្ងប់ស្ងាត់តែម្នាក់ឯងទៅវិញ ។

_ មកដល់ទីនេះភ្លាម Tae ក៏ចូលទៅបោសសម្អាតកន្លែងម៉ាក់របស់គេបើទោះបីមានអ្នកចាំថែរក្សាជា ប្រចាំក៏ដោយ គេចង់ធ្វើវាដើម្បីមនុស្សដែលគេតែងតែនឹកនាដល់រាល់ថ្ងៃ ។

« នៅទីនេះតែម្នាក់ឯងចឹងម៉ាក់អផ្សុកខ្លាំងទេ? » រាងតូចយកក្រណាត់ជូតរូបថតអ្នកម៉ាក់ព្រមទាំងបន្លឺសំណួរឡើងមកទាំងញញឹមតែបង្កប់ទៅដោយភាព សោកសៅនិងក្ដីនឹករលឹក ។

« តែកូនថាម៉ាក់ប្រហែលជាមិនសូវអផ្សុកទេព្រោះម៉ាក់មានលោកតានិងលោកយាយនៅកំដរតែកូនទៅ វិញទេដែលអផ្សុក នៅរាល់ថ្ងៃដូចមានតែម្នាក់ឯង សាច់ញាតិក៏គ្មាន គួរឲ្យធុញទ្រាន់ណាស់ បើអាចកូន ចង់តែទៅនៅជាមួយម៉ាក់ណាស់ ម៉ាក់ជួយនាំកូនទៅជាមួយផងបានទេម៉ាក់? » ម្រាមដៃស្រឡូនលើកអង្អែលមុខក្នុងរូបថតអ្នកម៉ាក់ទាំងអារម្មណ៍កណ្ដោច កណ្ដែងព្រោះពិតដូចដែលគេនិយាយ រាល់ថ្ងៃមានប៉ា ក៏ដូចជាគ្មាន បងប្អូនសាច់ញាតិគេគ្មានសូម្បីម្នាក់ ជីវិតគួរឲ្យធុញគួរឲ្យថប់ មិនដឹងថាពេលណាទើបរកក្ដីសុខឲ្យខ្លួនឯងបាននោះឡើយ មនុស្សស្លាប់ទៅ បានសុខមិនបាច់ភ័យព្រួយអ្វីតែអ្នកនៅរស់ទៅវិញទេ ដែលគ្មានសុភមង្គល ជីវិតដូចខ្លែងដាច់ខ្សែរសាត់ទៅតាមវាយោគ្មានកោះត្រើយយ៉ាងចឹងឯង ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now