_ ពេលយប់កាន់តែជ្រៅទើបមនុស្សក្នុងកម្មវិធីនាំគ្នាលាទៅផ្ទះអស់រីឯប៉ាម៉ាក់Jungkook ក៏ដូចគ្នាដែរតែ មុននឹងទៅ ពួកគាត់ក៏បានចូលទៅមើលក្នុងបន្ទប់ផ្សំដំណេករបស់កូនៗថែមទាំងទូន្មាននូវពាក្យពេចន៍ខ្លះផងដែរ ។
« ពួកកូននាំគ្នាអង្គុយចុះមក » អ្នកម៉ាក់ Jungkook ហៅទើបរាងតូចនិងនាយនាំគ្នាអង្គុយលើគ្រែដែល មានពួកគាត់អង្គុយនៅចំពោះមុខ មុននឹងអ្នកម៉ាក់ទាញដៃរាងក្រាសឲ្យចាប់ដៃរាងតូចថ្នមៗជាមួយខ្សែភ្នែកពោរពេញដោយក្ដីស្រឡាញ់ ។
« Jung... » Mrs Jeon
« បាទម៉ាក់ » Jungkook
« ពេលនេះកូនរៀបការមានប្រពន្ធ បន្តិចទៀតកូនក៏ត្រូវមានកូនជាបន្ទុកមួយទៀតនៅក្នុងគ្រួសារហើយកូនក៏លែងនៅទំនេរទៀតដែរ កូនត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងត្រូវមើលថែកូនTae ឲ្យបានល្អ មាន រឿងមន្ទិលអ្វីក៏ត្រូវតែជឿទុកចិត្តស្ដាប់ហេតុផលគ្នាជានិច្ច ម៉ាក់ជឿថាកូនប្រាកដជាអាចធ្វើបាន ម៉ាក់ទុកចិត្តលើកូន » រាងចំណាស់រៀបរាប់ទាំងទឹកមុខជឿជាក់លើភាពជាមនុស្សប្រុសមានទំនួលខុសត្រូវរបស់កូនប្រុស ទោះបីនាយធ្លាប់បដិសេធមិនចង់រៀបការមករហូតតែថាមើលទៅ Tae បានផ្លាស់ប្ដូរគេ ស្ទើរតែទាំងស្រុងហើយ ។
« បាទម៉ាក់ » Jungkook ញញឹមតបមុននឹងងាកមក សម្លឹងមុខរាងតូចដែលកំពុងសម្លឹងមើលគេដូចគ្នា ក្នុងចិត្តនៅតែមិនច្បាស់លាស់ជាមួយរឿងអេតាស៊ីវិល នៅឡើយទេ ។
« ដាច់ខាតកូនមិនត្រូវធ្វើឲ្យកូនប្រសារប៉ាទឹកភ្នែកនោះទេ មិនចឹងប៉ានេះហើយជាអ្នកដាក់ទោសកូន ដោយផ្ទាល់ដៃ យល់ទេ Jung? » Mr Jeon ដាក់កំហិត ត្បិតរាងតូចជាកូនប្រុសសម្លាញ់ជិតដិតរបស់គាត់រហូតបានក្លាយជាកូនប្រសារដែលគាត់ ស្រឡាញ់អាណិតដូចកូនបង្កើត ការដែលគាត់ និយាយធ្វើឲ្យ Tae លេចជាស្នាមញញឹមតិចៗព្រោះបានប៉ាក្មេកធ្វើជាខ្នងបង្អែកបន្ទាប់ពីលោកប៉ា មើលទៅរាងក្រាសពិតជាមិនហ៊ានធ្វើអីគេផ្ដេសផ្ដាសនោះទេ ។
« ខ្ញុំដឹងហើយលោកប៉ា ខ្ញុំសន្យាថានឹងស្រឡាញ់ហើយថ្នាក់ថ្នមប្រពន្ធម្នាក់នេះលើសពីជីវិតរបស់ខ្ញុំទៅ ទៀត » ជាមួយពាក្យអះអាង Jungkook ព្រមទាំង Tae ក៏សម្លឹងភ្នែកគ្នាដែលមានរូបគេនៅជាប់នឹងភ្នែករាងតូចរីឯរូបរាងតូចក៏មាននៅជាប់នឹងភ្នែកនាយដូចគ្នាដែរ ។
ŞİMDİ OKUDUĞUN
꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)
Romantizmអេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេទាំងពីរនាក់ ប៉ុន្តែចុះបើសិនជាអេតាស៊ីវិលមួយនោះគ្រាន់តែជាការបិទបាំងពីក្រោយកិច្ចសន្យារបស់ពួកគេទៅវិញ តើគ្រប់យ៉ាងនឹងក្លាយទៅជាបែបណា? ꧁...