ភាគទី ៦៨

3.3K 207 0
                                    

_ ងាកមក Karen ដែលកំពុងលេងជាមួយសង្សារ នាងនោះស្រាប់តែក្រឡេកឃើញ Tae អង្គុយនៅកន្លែងតែមួយ នាងក៏ញញឹមចុងមាត់ដើរមកគេភ្លាមតែម្ដង ។

« អេ៎...នេះពួកក្មេងរៀនសូត្រក៏ចេះចូលលេងប៊ូលនឹងគេដែរហ្អ៎? ស្មានថាជាខ្ទើយចេកៗចេះតែបបួលគ្នាមើលសៀវភៅហើយទេតើស » នាងអោបដៃឈរចំអកយ៉ាងសប្បាយមាត់ធ្វើឲ្យ Tae លឺហើយ សម្លក់នាងដោយភាពខឹងក្រោធដែលនាងហ៊ានចូល មកប្រមាថគេនិងមិត្តដូច្នោះ ។

« យើងក៏ជាមនុស្សមានលុយចង់លេងនៅឯណាក៏ បានដូចជាមិនទើសក្បាលពួកមីសត្វណាផងមែនទេ Jimin? » រាងតូចងើបឈរឌឺដងញញឹមចុងមាត់ឲ្យនាងវិញ គិតថាគេខ្លាចសម្បត្តិត្រឹមក្មេងធ្លាប់ត្រូវសាលាដេញចេញហ្នឹងមែនទេ?

« នេះឯងថាអ្នកណាសត្វ? » Karen បើកភ្នែកធំៗ សម្លុតសួរតែ Tae ក៏សម្លឹងមើលនាងពីក្បាលដល់ចុងជើងហើយសម្លឹងមុខនាងម្ដងទៀតដោយកែវភ្នែកចំអកឡកឡើយ ។

« ថាឲ្យមីរមាស់មាត់ខ្លះទេដឹង? ខ្លួនឯងមិនល្អផងក៏ ហ៊ានហារមាត់ដៀលគេទៅរួច ចំជាខួរបង្កងស្អុយតម្លៃថោកពិតមែន!! » Tae

« នេះឯង... » សម្ដីចាក់ចំៗរបស់រាងតូចធ្វើឲ្យនាងខឹងជាខ្លាំងមុននឹងលើកដៃប្រុងទះលើមាត់គេប្រដៅតែភ្លាមនោះ Jimin ក៏ស្ទុះមកឃាត់នាង ។

« កុំធ្វើអី Tae ណា៎!! »

« ភ្លេចឲ្យឈឹងទៅថាជាខ្ទើយដូចគ្នា វាដើរជាមួយគ្នាត្រូវអ៊ីចឹងហើយ » Karen ទម្លាក់ដៃចុះហើយនៅតែ និយាយឌឺដងលឺៗបំណងឲ្យគេទាំងពីរត្រូវខ្មាសគេ Yoongi និង Jungkook បានលឺដូច្នោះក៏នាំគ្នាផ្អាកលេងប៊ូលដើរមកមើល រីឯសង្សារស្រីល្អនិងគ្នាគេក៏ ចូលមកដូចគ្នា ។

« មានអីមែនទេ? » Yoongi

« អត់មានទេ ពួកយើងត្រឡប់ទៅវិញទៅតោះ » Jimin ញញឹមបន្លប់ហើយក៏កាន់ដៃ Tae ដើរចេញពីទីនោះមិនចឹងរាងតូចអាចនឹងទប់កំហឹងលែងបានមានរឿងជាមួយពួកអស់នោះជាមិនខានទេ ។

« មើលស្អីវ៉ី?! » សង្សារ Karen សួរយ៉ាងឈ្លើយដាក់ Yoongi និង Jungkook ដែលមើលមកពួកគេ ដោយខ្សែភ្នែកមុតស្រួចមុននឹងរាងសង្ហារទាំងពីរចេញទៅដោយមិននិយាយអ្វីឡើយ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)حيث تعيش القصص. اكتشف الآن