" ពិតមែនហ្អេ៎? បើចឹងប្រសើរខ្លាំងណាស់ ពេលប៉ា ដឹងខ្លួនមីងកុំភ្លេចប្រាប់គាត់តាមដែល Jung និយាយណា៎? ប៉ុណ្ណឹងសិនចុះ ByeBye "
_ ក្រោយនិយាយទូរស័ព្ទជាមួយមីងYung ហើយរាងតូចក៏បានញញឹមឡើងវិញព្រោះគាត់បានខលមក ប្រាប់ថាការវះកាត់លោកម្ចាស់ទទួលបានជោគជ័យល្អណាស់ នៅរង់ចាំឲ្យតែគាត់ដឹងខ្លួនឡើងវិញ
ប៉ុណ្ណោះ ។ Jungkook ដែលកំពុងតែមើលឯកសាររបស់ក្រុមហ៊ុនឃើញប្រពន្ធសប្បាយចិត្តបែបនេះ នាយក៏រីករាយដូចគ្នាមុននឹងចាប់លើករាងតូចឲ្យឡើងអង្គុយលើភ្លៅស្របពេលពួកគេទាំងពីរកំពុងនៅក្នុងអូហ្វីសដើម្បីមើលឯកសារត្រៀមបញ្ចូលលុយខ្វះ ខាតទៅក្នុងក្រុមហ៊ុនវិញ ។« ពេលនេះលោកប៉ាអស់អីហើយ អូនសប្បាយចិត្តហើយត្រូវទេ? » នាយសួរទាំងដៃអង្អែលថ្ពាល់ក្រពុំរលោងមួយនោះស្រាលៗ ។
« អ្ហឹមប្រាកដហើយ ពេលនេះអ្វីដែលអាចធ្វើបានមានតែជួយមើលក្រុមហ៊ុនជំនួសគាត់មួយរយៈហើយបងក៏ត្រូវជួយអូនដូចគ្នាដែរលឺទេលោកប្ដី? » Tae លើកដៃស្រាក់អោបករាងសង្ហារអង្វរឲ្យគេយល់ព្រមជួយខ្លួនទើប Jungkook ញញឹមឡើងមក ។
« បងជាប្ដីរបស់អូនត្រូវតែជួយអូនស្រាប់ហើយតែថា រឿងអ្នកមីងMoriនោះ អូនគិតធ្វើយ៉ាងម៉េច? » លឺនាយរំលឹកដូច្នេះ Tae ក៏ប្ដូរទឹកមុខបែបហត់នឿយគិតមិនចេញតែម្ដង ។
« មិនដឹងទេ មិនដឹងថាគួរចាត់ការជាមួយមនុស្សដូចគេបែបម៉េចសោះ » Tae
« ម៉េចចឹង? ក្រែងអូនមិនចូលចិត្តគាត់នោះអី? » Jungkook
« បងនិយាយក៏ត្រូវហើយតែអូនខ្លាចបើអូនដេញគេ ចេញពីផ្ទះអាចធ្វើឲ្យលោកប៉ាខឹង ណាមួយនៅមាន Donghaeទៀត អារម្មណ៍គ្មានម៉ាក់នៅក្បែរអូន យល់ច្បាស់ណាស់ អូនមិនចង់ឲ្យ Donghae ជួបវា ដូចអូនទេ » ព្រោះតែគេធ្លាប់ឆ្លងកាត់រួចហើយនូវអារម្មណ៍ដែលឯការ គ្មានម៉ាក់ហៅដូចក្មេងដទៃ វាឈឺចាប់ហើយក៏រងារណាស់ដែរ គេនឹងមិនអនុញ្ញាត ឲ្យអ្នកណាម្នាក់មកជួបប្រទះរឿងដូចជាគេ នោះឡើយ ។ Jungkook កាលបើឃើញប្រពន្ធវ័យក្មេងដែលផ្លាស់ប្ដូរការគិតមិនដូចជាក្មេងលេងសើចពីមុន នាយក៏ត្រេកអរលើសពីនរណាៗទាំងអស់ដែរ។
YOU ARE READING
꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)
Romanceអេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេទាំងពីរនាក់ ប៉ុន្តែចុះបើសិនជាអេតាស៊ីវិលមួយនោះគ្រាន់តែជាការបិទបាំងពីក្រោយកិច្ចសន្យារបស់ពួកគេទៅវិញ តើគ្រប់យ៉ាងនឹងក្លាយទៅជាបែបណា? ꧁...