ភាគទី15

2.9K 109 1
                                    

ព្រឹក

តាមពិតយប់មិញគេមិនបានធ្វើអីគ្រាន់តែច្របាច់ដើមទ្រូងនាងលេងប៉ុណ្ណោះ ថ្នាក់ដេកលក់ហើយដៃក៏មិនដកចេញដែរធ្វើឲ្យនាងដេកមិនលក់ ឯគេដេកស្រមុកខុលដាក់ត្រចៀក។ ជូលីយ៉ាដកដៃថេយ៉ុងចេញ ដាក់ជើងសំយ៉ុងចុះពីលើគ្រែហើយដើរចេញពីថេយ៉ុងប្ដូរខោអាវរួចក៏ចុះទៅធ្វើអាហារពេលព្រឹក

កន្លងអស់ទៅមួយម៉ោង ថេយ៉ុងដើរចុះពីបន្ទប់ជាមួយខោអាវនៅផ្ទះ គេដើរចុះមកអង្គុយតុបាយដកទូរស័ព្ទមកចុចមិននិយាយស្ដីដូចរាល់ដង

"ថ្ងៃនេះលោកមិនទៅក្រុមហ៊ុនទេហ៎?" ជូលីយ៉ាកាន់កាហ្វេមួយកែវនិងនំបុ័ងបីបន្ទះដាក់ពីមុខថេយ៉ុង ហើយសួរដោយសម្លេងស្រាលៗនិងរម្យទម្យ

"អត់ ហើយនាងមិនបាច់ទៅទេ" ថេយ៉ុងនិយាយចប់កាន់នំបុ័ងដាក់ចូលមាត់ទាំងដែលរាល់គេមិនដែលនឹងប៉ះម្ហូបនាងផង

"តែ"

"ថ្លង់ណាស់ បិទមាត់ទៅ" ថេយ៉ុងដាក់ទូរស័ព្ទចុះហើយយកនំបុ័ងដែលគេខាំបានមួយម៉ាត់ យកទៅញាត់មាត់ជូលីយ៉ា រួចលើកកាន់ចាននំបុ័ងដើរទៅអង្គុយសាឡុងមុខទូរទស្សន៍

"យកកាហ្វេឲ្យខ្ញុំ" ថេយ៉ុងស្រែកប្រើជូលីយ៉ាហើយនាងក៏ធ្វើតាមបញ្ជាគេគ្រប់យ៉ាងតែម្ដង រួចរៀបដើរចេញតែត្រូវគេឃាត់ទាន់

"ទៅណា នៅទីនេះហើយ" ថេយ៉ុងទាញដៃជូលីយ៉ាធ្វើឲ្យនាងដួលទាំងជំហរទៅលើខ្លួនរបស់គេ ជូលីយ៉ាសម្លឹងមើលមុខថេយ៉ុងភ្លឹក គេអោនសន្សឹមទៅរកបបូរមាត់របស់នាងរួចលេបបបូរមាត់រាងបេះដូង

"អ្ហឹម" ថេយ៉ុងស៊កអណ្ដាតគ្រលាស់ប្រលែងលេងពង្វក់ជូលីយ៉ារហូតដល់ទន់ខ្លួនល្អូកតបតរនឹងគេវិញ ថេយ៉ុងទាញចង្កេះនាងឲ្យអង្គុយច្រកគាវទល់មុខគេធ្វើឲ្យសំពត់នាងខើចឡើងដល់ពាក់កណ្ដាលភ្លៅ ដៃថេយ៉ុងលូកស្ទាបអង្អែលភ្លៅរបស់ជូលីយ៉ាចុះឡើងៗកាន់តែធ្វើឲ្យនាងមានអារម្មណ៍ស្រៀវស្រើប

ទីត ទីត
សម្លេងទូរស័ព្ទរបស់ថេយ៉ុងបន្លឺឡើង ធ្វើឲ្យកាត់ចង្វាក់ស្នេហារបស់គេទាំងពីរ ទើបថេយ៉ុងដកចេញពីហោប៉ៅលើកទទួលទាំងមួម៉ៅ

"មានការស្អី?" ថេយ៉ុងមិនបានមើលឈ្មោះលើអេក្រង់ ក៏ស្រែកសម្លុតសួរមិនទុកមុខឲ្យអ្នកដែលខលមក

/ហេតុអីឯងមិនមកធ្វើការថ្ងៃនេះមានការងារសំខាន់/ ជុងហ្គុកនិយាយពីម្ខាងទៀត មនុស្សដូចថេយ៉ុងមិនមែនជាមនុស្សគេចវេសពីការងារទេគ្រាន់តែចង់មានពេលឲ្យខ្លួនឯងខ្លះ មួយថ្ងៃៗនៅតែពីមុខកុំព្យូទ័រនិងឯកសារគរដូចភ្នំ

"អឺ កំពុងតែទៅហើយ មានរឿងតិចតួចតាមផ្លូវ" ថេយ៉ុងចុចបិទហើយលើកជូលីយ៉ាឲ្យងើបពីគេហើយដើរទៅផ្លាស់ខោអាវទៅប្រជុំដោយមិនភ្លេចនាំជូលីយ៉ាទៅដែរ

ថេយ៉ុងដើរចូលក្រុមហ៊ុនជាមួយជូលីយ៉ាដើរតាមពីក្រោយមកដល់ខាងមុខបន្ទប់ប្រជុំក៏ជួបនឹងជុងហ្គុក ឯជុងហ្គុកក៏អត់មិនបាននឹងសួរ

"ហេតុអីមកជាមួយគ្នា?"

"គ្មានពេលទេ ចូលប្រជុំសិនទៅ" ថេយ៉ុងរួមទាំងជុងហ្គុកនាំគ្នាចូលបន្ទប់ប្រជុំអស់ទុកជូលីយ៉ាឈរនៅក្រៅម្នាក់ឯង ទើបនាងដើរបែរក្រោយបម្រុងនឹងទៅបន្ទប់តែមិនប្រយ័ត្នក៏បុកនឹងមនុស្សម្នាក់

*ភឹប
"សុំទោស ជ-ជីមីន?"

"ជូ!?"
__________________
សុំទោសដែលឲ្យចាំយូរ🥺

រ៉ូសស្ស៊ី

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now