ភាគទី9

2.8K 111 0
                                    

សុកជីនហុចពែងតែឲ្យទៅថេយ៉ុងដែលអង្គុយធ្វើមុខមិនរីកតាំងពីចូលមកដល់ក្នុងខនដូរបស់គេ មិនដឹងទៅខាំគ្នាជាមួយឆ្កែពីណាមកទើបមុខក្រញ៉ូវដល់ថ្នាក់នេះ ឃើញមុខក៏អស់កម្លាំងដែរ

"មានរឿងស្អី" អ្នកជាបងប្រុសជីដូនមួយដាក់បង្គុយជិតប្អូនសួរនាំថេយ៉ុងដោយឬកពាដូចចង់សួរតិចអត់តិចព្រោះគេអាចស្មានដឹងហើយថាមិនផុតពីរឿងស្រីនៅផ្ទះទេ

"ហឹម គ្មានអី" បើខ្លួននិយាយរឿងថាខឹងនឹងជុងហ្គុកញ៉ែប្រពន្ធគេខ្លាចថាបងប្រុសចាប់កំហុសថាខ្លួនប្រចណ្ឌ តែគេមិនបានប្រចណ្ឌគឺ....អត់បានមែនណា

"មិនបាច់និយាយទេចឹង..អឺមែនហើយ យើងឆ្ងល់យូរហើយថាឯងចាប់ជូលីយ៉ាមកធ្វើស្អីបើមិនបានស្រលាញ់នាងផង" ជីនលើកពែងតែមកក្រេបបន្តិចព្រោះគេជាមនុស្សប្រុសល្អ មិនប៉ះដាច់ខាតគ្រឿងសុរានាំតែខូចសុខភាព

"ប៉ានាងសម្លាប់គ្រួសារខ្ញុំ"

"ខិខិ" ជីនឈ្លក់ទឹកសឹងស្លាប់ដល់ថ្នាក់ត្រូវព្រូសទឹកចេញវិញ ប៉ុន្មានខែមកនេះថេយ៉ុងប្រាប់ត្រឹមថាស្អប់នាងចាប់នាងមកធ្វើបាប តែមិនដែលនិយាយប្រាប់រឿងនេះ ចឹងតាសបានគេស្អប់ដល់ថ្នាក់នេះ

"ហេតុអីឯងដឹង?"

"អ៊ំចាងប្រាប់ខ្ញុំ ហើយឲ្យខ្ញុំមើលរបស់នេះ" ចាងចុងអ៊ូគឺជាប៉ាធម៌ដែលចិញ្ចឹមថេយ៉ុងតាំងពីគ្រួសាររបស់ថេយ៉ុងត្រូវបានគេសម្លាប់យ៉ាងអាណោចអាធមក្នុងពេលដែលថេយ៉ុងអាយុត្រឹម2ឆ្នាំ គេមិនអាចចងចាំអ្វីបានច្រើនក្រៅពីសម្លេងកាំភ្លើងប៉ុណ្ណោះ

ថេយ៉ុងទាញទូរស័ព្ទពីហោប៉ៅហើយដោះលេខកូដបីបួនតង់ទម្រាំដល់កន្លែងទុកវីឌីអូដែលលោកចាងបានប្រគល់ឲ្យគេពេលគេគ្រប់អាយុម្ភៃ។ ក្នុងវីឌីអូនោះពុំបានឃើញពេលធ្វើសកម្មភាពទេ តែបានឃើញយ៉ាងច្បាស់ថាប៉ាជូលីយ៉ារត់យ៉ាងលឿនរំលងសាកសពប៉ាម៉ាក់របស់ថេយ៉ុងនិងមិនខ្វល់ពីក្មេងប្រុសដែលអង្គុយយំហើយចេញទៅបាត់

"ចឹងឯងចាប់កូនស្រីគេមកសងផលដែលឪនាងបានសាងចឹងហ៎?"

"ខ្ញុំចាប់មកចិញ្ចឹមទេដឹង?" ថេយ៉ុងមិនបានឆ្លើយតែបោះសំណួរផ្ចាញ់ផ្ចាលទៅឲ្យជីនរួចងើបដើរចេញពីបន្ទប់ខនដូជីនដោយមិនលារមួយម៉ាត់ធ្វើឲ្យម្ចាស់ខនដូក្ដៅស្លឹកត្រចៀកង៉ើង

"អាប្អូនចម្កួត ឯងគិតថាបន្ទប់យើងជាខារ៉ាអូខេឬយ៉ាងម៉េច?" ជីនគ្រវីក្បាលនឹងចារឹកទំនើងកោងកាចតាំងពីក្មេង មិនដែលសើចសូម្បីម្ដង ចង់និយាយកំប្លែងយ៉ាងម៉េចក៏គីមថេយ៉ុងមិនខ្ចីផ្លាស់ប្ដូរទឹកមុខដែរ
_______________

ជូលីយ៉ាមកផ្ទះរាងយប់បន្តិចព្រោះនាងរវល់ជូតខ្លួនឲ្យម៉ាក់របស់នាង ហើយរៀបប្ដូរសម្លៀកបំពាក់និងផ្លាស់ប្ដូរបរិយាកាសបន្ទប់ឲ្យម៉ាក់របស់នាង។ ជូលីយ៉ាដើរចូលភូមិគ្រឹះ តែមិនទាន់ឃើញអ្នកបើកភ្លើងទើបនាងព្រូសមួយដង្ហើមចេញ ធូរទ្រូងបន្តិច

"ទើបមកពីណា? ជាមួយអ្នកណា? ហេតុអីថ្មើរនេះទើបមកដល់? គិតថាខ្លួនឯងជាអ្នកណា ទើបចេញពីព្រលឹមចូលយប់បែបនេះ? ឃើញស្និទ្ធិជាមួយវាណាស់ គិតចង់ចាប់វាធ្វើប្ដីម្នាក់ទៀតមែនទេ?" មិននឹកស្មានថាគេកំពុងអង្គុយលើសាឡុងមិនបើកភ្លើងសោះ គ្រាន់តែឈានជើងចូលរាប់មិនទាន់ដល់ដប់ផង សួរដេញដោលធ្វើមើលតែនាងជាចំណាប់ខ្មាំង
_______________
ខឹងគេម៉េសប្រូ?

រ៉ូសស្ស៊ី

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now