ភាគទី31

2.4K 99 0
                                    

ជូលីយ៉ាគ្រវីក្បាលហួសចិត្តនឹងភាពកោងកាចរបស់ថេយ៉ុង គេរកខឹងនាងយកងាប់យករស់ហើយ តាំងពីព្រឹកព្រលឹមដល់ថ្មើរនេះខឹងនាងមិនបាត់ទាល់តែសោះ

"អ្នកម៉ាក់ កូននឹងមកលេងម៉ាក់នៅពេលក្រោយណា" ជូលីយ៉ាថើបថ្ងាសម៉ាក់របស់នាងមួយខ្សឺត ខ្សែរភ្នែកស្រទន់របស់លោកស្រីជុងហាក់ចង់ចងចិត្តរបស់នាងតែនាងមិនអាចនៅជាមួយម៉ាក់បានយូរនោះទេ

ជូលីយ៉ាដើរចេញពីមន្ទីរពេទ្យសម្ដៅទៅរកឡានដែលចតទុកនៅកន្លែងចតជាមួយនឹងលោកប្ដីសង្ហារដើរកៀកខ្លួននាងលើសធម្មតា នាងមិនអាចឆ្ងាយគេសូម្បីតែមួយម៉ែត្រ

ថេយ៉ុងគិតតែពីបើកឡានមិននិយាយស្ដីរកជូលីយ៉ា គេសម្លឹងតែផ្លូវហាក់ដូចកំពុងគិតអ្វីម្យ៉ាងនៅក្នុងចិត្ត ថេយ៉ុងបើកឡានរហូតដល់ផ្លូវតូចមួយដែលគ្មានមនុស្សបើកឆ្លងកាត់

"លោកកើតអី" ឃើញមុខថេយ៉ុងរាងស្រពាប់ស្រពោន អត់មិនបានក៏សួរតែគេមិនបានឆ្លើយនឹងសំនួររបស់នាង

"នាងដឹងខ្ញុំស្អប់នាងប៉ុណ្ណាទេ?" ថេយ៉ុងនិយាយដោយងាកមុខមកសម្លឹងនាង គេប្រើសម្លេងស្មើរធេងធ្វើឲ្យនាងអោនមុខចុះលួចសម្រក់ទឹកភ្នែក ឈឺចាប់នឹងពាក្យថាស្អប់

"ខ្ញុំស្អប់ដែលនាងធ្វើឲ្យអារម្មណ៍ខ្ញុំច្របូកច្របល់ ហេតុអីក៏ខ្ញុំចេះតែនឹកឃើញមុខនាង? ខ្ញុំខឹងខ្លួនឯងគ្រប់ពេលដែលចេះតែប្រចណ្ឌនាង" ថេយ៉ុងអស់ពីនិយាយសម្លេងស្មើរ គេក៏ស្រែកយកឡើងលាន់ពេញឡើង សម្ដីដែលគេនិយាយជម្រុញឲ្យទឹកភ្នែកជូលីយ៉ាស្រក់ចុះកាន់តែខ្លាំង

"បើសិនជាអាចយើងនៅឆ្ងាយពីគ្នាមួយរយៈសិនទៅ ខ្ញុំនៅដោយខ្ញុំ នាងនៅដោយនាង" ថេយ៉ុងប្រលែងពាក្យទៅដូចធ្វើបាបបេះដូងខ្លួន គេពិតជាត្រូវការនាងក្បែរតែគេក៏ចង់សាកអារម្មណ៍ដែលគ្មាននាង

"លោក" ជូលីយ៉ាងើបមុខសម្លឹងមុខថេយ៉ុង នាងមិននឹកស្មានថាគេដេញនាងចេញបែបនេះទាល់តែសោះ

"ចុះទៅ" ថេយ៉ុងញ៉ុកលុយច្រើនគួរសមដាក់ក្នុងកាតាបរបស់ជូលីយ៉ាហលយដេញនាងចុះពីឡានរួចក៏បើកឡានទំនើបចេញទៅលឿនដូចព្យុះ

"អ្ហឹក" ជូលីយ៉ាឈឺចាប់ខ្លាំងរហូតដល់និយាយមិនចេញ ឮតែសម្លេងយំខ្លាំងៗ

ក្រោយយំអស់ចិត្តហើយជូលីយ៉ាក៏ដើរចេញមកផ្លូវធំទាំងអស់សង្ឃឹម ក្រលេកឆ្វេងក៏ឃើញថេយ៉ុងពិតខ្លួននឹងឡានឈរសើចនាងយ៉ាងសមចិត្ត តាមពិតគេតាំងចិត្តធ្វើឲ្យនាងយំហើយសងសឹកលេងនាងម៉ាចាស់ដៃ

ជូលីយ៉ាជ្រួញចិញ្ចើមខឹងក៏ដើរងរខ្ទឺតបែរខ្នងចេញពីគេ លួចយំអណ្ដឺតអណ្ដក់ស្រក់ទឹកភ្នែករហេមរហាម មុននេះនាងឈឺចិត្តសឹងស្លាប់ ចេះតែរកនឹកល្បែងលេងឃើញ

"អាយយយ ដាក់ខ្ញុំចុះ" ថេយ៉ុងរត់តាមនាងហើយលីជូលីយ៉ាជាប់ស្មាដើរសម្ដៅទៅឡាន រួចបោះនាងចូលក្នុងឡានចាក់សោរជាប់ទើបដើរព័ទ្ធមករកកន្លែងតៃកុង

"សប្បាយណាស់មែនទេ? អ្ហឹក" ជូលីយ៉ាយកដៃវ៉ៃថេយ៉ុងដឹបៗតាមចិត្តខឹង វ៉ៃយកៗមិនប្រណីដៃ

"ខ្ញុំឈឺ" ថេយ៉ុងចាប់ដៃនាងមិនឲ្យវ៉ៃតទៀត គេឈឺឡើងស្រគារសាច់ទៅហើយ

"តែខ្ញុំក៏និយាយពាក្យពិត" ថេយ៉ុងលើកចិញ្ចើមញញឹមផ្អែមបង្ហើរមុនស្នេហ៍ធ្វើឲ្យបេះដូងជូលីយ៉ាលោតដុកដាក់ៗសឹងខុសចង្អាក់
______________
អៀនខ្វាច់🤣

រ៉ូសស្ស៊ី

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now