មកដល់ភូមិគ្រឹះស្កឹមស្កៃនៃគ្រួសារគីមណាមជុនចំកណ្ដាលទីក្រុងតូក្យូប្រទេសជប៉ុន ថេយ៉ុងនិងជីនប្រញាប់រៀបចំផ្លាស់ខោអាវដើម្បីបានទៅដើរលេងនៅជិតៗនេះមើលស្រីជប៉ុនកម្សាន្តភ្នែក។ ពួកគេទាំងពីរដើរមកផ្សារទំនើបនេះរួចក៏បំបែកផ្លូវគ្នាទិញឥវ៉ាន់រាងខ្លួន
ថេយ៉ុងដើរចូលកន្លែងលក់ប្រដាប់ប្រដាទារកហើយសម្លឹងមើលខោរអាវតូចៗគួរឲ្យស្រលាញ់ក្នុងហាងយ៉ាងសប្បាយភ្នែក ទោះគេមិនដែលបានឃើញកូនរបស់ខ្លួនក៏ប៉ុន្តែគេដឹងថាកូនរបស់គេប្រាកដជាស្រស់ស្អាតដូចផ្កា គិតដល់ត្រឹមនេះក្ដីនឹករលឹកប្រពន្ធកូនក៏ស្រាប់តែមានភ្លាម
"ង៉ាៗៗ" សម្លេងទារកនៅមិនឆ្ងាយប៉ុន្មានបន្លឺឡើងទាក់ទាញចំណាប់អារម្មណ៍ថេយ៉ុងឲ្យក្រលេកមើលភ្លាម អ្វីដែលគេនឹងស្មានមិនដល់នោះគឺមនុស្សស្រីដែលគេនឹករលឹកជាយូរជាអ្នកពរទារិកានោះ
"ជូលីយ៉ា" ថេយ៉ុងរៀបនឹងរត់ទៅតែក៏ត្រូវទច់ដំណើរក្រោយឃើញជីមីនស្រាប់តែបង្ហាញខ្លួនទទួលទារិកាពីដៃជូលីយ៉ា យកមករលាក់តិចៗហើយធ្វើរឹកពាក្រមិចក្រមើមរហូតដល់ទារិកាស្ងាត់មាត់ឈឹងជំនួសឲ្យសម្លេងសើចកក្អឹកយ៉ាងមានក្ដីសុខ
ថេយ៉ុងងក់ក្បាលតិចៗដើរចេញពីត្រង់កន្លែងនោះ ហើយចាកចេញពីផ្សារទំនើប គេឈឺចាប់ខ្លាំងណាស់តែគេគ្មានសិទ្ធក្នុងការបំបែកបំបាក់ជូលីយ៉ាម្ដងទៀតទេព្រោះកាលពី6ខែមុនជូលីយ៉ាបានផ្ញើរសំបុត្រលែងលះមកឲ្យគេ ហើយគេក៏ព្រមស៊ីញ៉េដោះលែងនាង។ ស្នាមញញឹមរបស់នាងនៅថ្ងៃនេះបង្ហាញឲ្យគេបានឃើញពីក្ដីសុខដែលនាងមាននៅពេលនេះ ហើយគេក៏អស់បារម្ភព្រោះមានមនុស្សប្រុសដែលស្រលាញ់នាងអស់ពីបេះដូងស្ថិតនៅជិតនាង ចាំមើលថែនាងជំនួសគេ មនុស្សដូចគេសក្ដិសមហើយដែលរស់នៅម្នាក់ឯងព្រោះកាលពីមាននាងនៅក្បែរ គេមិនចេះថែរក្សាឲ្យបានល្អ, នៅពេលនេះមានតែពាក្យថាហួសពេល
ថេយ៉ុងចេញមកអង្គុយម្នាក់ឯងមុខផ្សារទំនើបជាមួយទឹកមុខសោកសៅ។ កាលពីឆ្នាំមុនគេបានរកឃើញនាងម្ដងនៅជាយក្រុងសេអ៊ូល គេដល់ថ្នាក់លុតជង្គង់ចំពោះមុខផ្ទះនាងកណ្ដាលព្រឹលត្រជាក់តែនាងជិតរឹងដូចថ្ម ទោះគេដេកសន្លប់ចំពោះមុខក៏នាងមិនយកចិត្តទុកដាក់ថែមទាំងរត់ចោលគេម្ដងទៀតទើបធ្វើឲ្យគេសម្រេចចិត្តដោះលែងនាងឈប់តាមរក ថ្ងៃនេះឃើញនាងមានគ្រួសារថ្មីជាមួយសង្សារចាស់របស់នាងហើយនិងកូនស្រីបង្កើតរបស់គេ ហួសចិត្តនឹងជីវិតខ្លួនឯងណាស់
មេឃរាងព្រលប់បន្តិចទើបថេយ៉ុងដើរមកភូមិគ្រឹះណាមជុនវិញ គេឡើងកាំជណ្ដើរទាំងមុខស្អុយប៉េះ គេដកដង្ហើមវែងៗទាំងធុញថប់ក្នុងចិត្ត បេះដូងត្រូវការជូលីយ៉ាត្រលប់មកវិញប៉ុន្តែគេគ្មានភាពក្លាហានគ្រប់គ្រាន់ក្នុងការដណ្ដើមនាង ទោះនាងត្រលប់មកវិញក៏គេមិនទទួលដែរព្រោះអានិតទឹកចិត្តមនុស្សប្រុសដូចគ្នា
"អូ សុំទោស" ថេយ៉ុងឡើងមិនប្រយ័ត្នក៏បុកគ្នាជាមួយស្រីវ័យដំណាលម្នាក់ដែលមានសម្រស់ស្រស់ស្អាត នាងដួលអុកគូទ បើកមាត់រៀបនឹងជេរតែក៏ត្រូវលេបចូលក្នុងពោះវិញក្រោយឃើញមុខសង្ហាឥតខ្ចោះរបស់ថេយ៉ុង
"ខ្ញុំមិនអីទេចា" អាគីរ៉ាជាប្អូនធម៌ជនជាតិជប៉ុនកាត់ចិនរបស់ណាមជុន នាងមានសក់ខ្លីក្ដោបកញ្ចឹងក ភ្នែកឆ្មាស៊ិចស៊ី ដើមទ្រូងធំត្រគាកតូច ប្រុសណាមើលហើយក៏មិនអាចដកចិត្តមិនរួច។ នាងនិយាយជាភាសាជប៉ុនដាក់ថេយ៉ុង តែដោយសារថេយ៉ុងចេះភាសាជប៉ុនស្ទាត់ទើបអាចយល់ន័យថានាងនិយាយពីអី
"តែថាខ្ញុំងើបមិនរួចទេ" អាគីរ៉ាមិនបានរំអួយតែក៏ឈឺកជើងពិតមែនទើបចង់ពឹងឲ្យថេយ៉ុងជួយតែថេយ៉ុងមិនខ្ចីប៉ះពាល់ខ្លួននាង ថែមទាំងហៅអ្នកបម្រើឲ្យជួយលើកនាងទៀតផងរួចក៏ដើរបង្ហួសចេញធ្វើឲ្យនាងតាមសម្លឹងគេពីក្រោយដោយការហួសចិត្ត
______________
ស្គាល់ប្រុសថេយ៍តិចពេកហៃ។រ៉ូសស្ស៊ី
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
Romanceដោយសារតែគំនិតឆ្កួតឡប់របស់គេ ស្ទើរតែធ្វើឲ្យបាត់បង់មនុស្សស្រីជាទីស្រលាញ់ "បងសុំទោស ជូ" ថេយ៉ុងមហាសេដ្ឋីវាល់លានបន្ទន់ជង្គង់ផ្ទាល់នឹងឥដ្ឋពីមុខស្រ្តីម្នាក់ដែលមានឈ្មោះថាអតីតកូនបំណុល ជាមនុស្សស្រីដែលថេយ៉ុងបានបំផ្លាញគ្រប់យ៉ាងដែលជារបស់នាង ប្រើប្រាស់នាងប្រៀបដូច...