ភាគទី8

2.8K 114 0
                                    

ជូលីយ៉ាលេបទឹកមាត់ចូលបំពង់កក្អឹកហើយលួចសម្លឹងមុខអ្នកកំពុងអង្គុយចំពោះមុខបន្តិចឃើញថាគេកំពុងប្រើខ្សែរភ្នែកពិឃាតសម្លឹងមើលមុខជុងហ្គុកគ្រាន់តែជុងហ្គុកមិនចាប់អារម្មណ៍តែប៉ុណ្ណោះ

"ខ្ញុំមានការងារសំខាន់ សុំទៅមុនហើយ" ថាចប់ថេយ៉ុងងើបចេញរួចដើរចេញមិនខ្វល់ពីអ្នកណាព្រោះក្នុងចិត្តកំពុងឆេះឆួល បើនៅតិចទៀតប្រាកដជាផ្អើលហាងរបស់គេមិនខាន

"ថេ នេះគេកើតអីនឹង?" យូណាសម្លឹងមុខគ្នាជាមួយនឹងជុងហ្គុកទាំងមិនយល់ហើយក៏រត់ចេញទៅតាមថេយ៉ុងដែលដើរចេញអំបាញ់មិញនេះ

"ខ្ញុំនិយាយអីខុសមែនទេ?" ជុងហ្គុកសួរជូលីយ៉ាទាំងមិនដឹងខ្ចល់អ្វី ក្នុងចិត្តលួចស្មានលេងៗថាថេយ៉ុងប្រហែលជាលួចស្រលាញ់ជូលីយ៉ា តែគេមិនបានដេងថាជូលីយ៉ានិងថេយ៉ុងជាស្វាមីភរិយានឹងគ្នាទេ

បន្ទាប់ពីចប់អាហារថ្ងៃត្រង់ជូលីយ៉ាមកក្រុមហ៊ុនមុនជុងហ្គុកព្រោះតែជុងហ្គុកត្រូវទៅបង្ហើយភារកិច្ចមួយចំនួនទើបទម្លាក់នាងមកក្រុមហ៊ុនរាងមុនម៉ោងបន្តិច។ ជូលីយ៉ាកាន់ចានស្រាក់យកទៅកម្ដៅម្ហូបក្នុងបន្ទប់ផ្ទះបាយក្រុមហ៊ុនបន្តិចមុននឹងយកម្ហូបចូលក្នុងបន្ទប់ថេយ៉ុងដោយគិតថាថេយ៉ុងមិនទាន់មកក្រុមហ៊ុនលឿនបែបនេះ

"ឃើញដូចសប្បាយចិត្តខ្លាំងណាស់ នៅជាមួយប្រុសផ្សេងញញឹមបិទមាត់មិនជិត នៅជាមួយខ្ញុំរហេមរហាម" សម្លេងរបស់ថេយ៉ុងធ្វើឲ្យជូលីយ៉ាភ្ញាក់ព្រើតក៏ប្រញាប់ទុកចានម្ហូបហើយដើរចេញតែត្រូវថេយ៉ុងងើបមកស្កាត់ផ្លូវ

"ទៅណា? ទៅជួបវា?" ថេយ៉ុងលើកចិញ្ចើមសួរទាំងមុខក្រហម គេនៅមិនទាន់បាត់ខឹងនៅឡើយ រឹតតែខឹងពេលឃើញនាងមានក្ដីសុខព្រោះវាមិនមែនជាតម្រូវការរបស់គេ

"ខ្ញុំមិនបានតាំងចិត្ត" ថេយ៉ុងកាន់ដើរមករកនាង នាងកាន់តែដើរថយក្រោយរហូតប៉ះនឹងតុធ្វើការ ញើសចាប់ផ្ដើមហូរចុះមកទោះបីម៉ាស៊ីនត្រជាក់បន្ថយយ៉ាងណា បេះដូងលោតឌុកដាក់ៗញាប់ដូចម៉ាស៊ីនដេរ

"ស្រីថោកទាប" ថេយ៉ុងអោនទៅខ្សឹបដាក់ត្រចៀករបស់ជូលីយ៉ាជាមួយស្នាមញញឹមចុងមាត់ហើយដើរចេញពីបន្ទប់ទុកឲ្យជូលីយ៉ាឈរឈឺចាប់ពើតទ្រូងម្នាក់

"ឯងមិនទាន់ទេឬ ជូ?"ជូលីយ៉ាសួរខ្លួនស្របពេលលើកដៃជូតទឹកភ្នែករៀបនឹងស្រក់ចុះមក នាងខឹងណាស់ ខឹងខ្លួនឯងដែលធ្វើអីមិនបាន បានត្រឹមឈរឲ្យគេមើលងាយសព្វគ្រប់បែបយ៉ាង

ពេលល្ងាចបានចូលមកដល់ទើបជូលីយ៉ារៀបអីវ៉ាន់ញាត់ចូលកាបូបព្រោះថ្ងៃនេះនាងប្រញាប់ទៅមើលអ្នកម៉ាក់នៅឯមន្ទីរពេទ្យ ដោយឃើញឬកពាប្រញាប់ប្រញាល់របស់ជូលីយ៉ា ទើបជុងហ្គុកអត់មិនបាននឹងដើរមកសួរនាង

"ជូ ប្រញាប់បែបនេះរាល់ថ្ងៃមែនទេ? ម៉ោះខ្ញុំជួយ" ជុងហ្គុកតាំងខ្លួនជាសុភាពបុរសដើរមកជួយហុចនេះហុចនោះ

"ថ្ងៃនេះខ្ញុំប្រញាប់ទៅមើលម៉ាក់នៅមន្ទីរពេទ្យ" ជូលីយ៉ានិយាយប្រាប់ជុងហ្គុកទាំងមិនមើលមុខរបស់គេ មិនដឹងថាគេកំពុងឈរចំហរមាត់ព្រោះគេគោរពស្រលាញ់ម៉ាក់ជូលីយ៉ាដូចអ៊ំស្រីម្នាក់ កាលពីនៅរៀនគេថែមទាំងហៅម៉ាក់របស់នាងថាម៉ាក់ក្មេកទៀតផង

"អ៊ំស្រីមានរឿងអី?ខ្ញុំចង់ទៅដែរ"

"គ្មានពេលទេ ចាំខ្ញុំប្រាប់លោកតាមឡាន"

"តោះ"

នៅតាមឡានជូលីយ៉ាបានរ៉ាយរ៉ាប់ដំណើរតាមទងគ្រប់យ៉ាងប្រាប់ទៅជុងហ្គុកដែលកំពុងអង្គុយបើកឡានឡានជូននាងទៅមន្ទីរពេទ្យ លើកលែងតែរឿងរ៉ាវដែលពាក់ព័ន្ធនឹងថេយ៉ុង

"អាចង្រៃ" ជុងហ្គុកគោះចង្កូតឡានមួយទំហឹងព្រមទាំងសង្ក្រាតធ្មេញក្រតៗ ខឹងនឹងជីមីនដែលបាត់ខ្លួនក្នុងថ្ងៃរៀបការថែមទាំងខលប្រាប់ថាឈប់ស្រលាញ់នាងទៀត កូនប្រុសដូចជាជីមីនសមតែត្រូវមួយដៃ ធាក់មួយជើង

"ខ្ញុំមិនយល់ពីគេទេ និយាយថាស្រលាញ់រាល់ថ្ងៃតែមកប្រាប់ថាឈប់ស្រលាញ់ថ្ងៃរៀបការ គួរឲ្យចម្លែកណាស់"

"បើថ្ងៃនោះខ្ញុំនៅណា ខ្ញុំស្ម័គ្រចិត្តធ្វើកូនកម្លោះជំនួស" ជុងហ្គុកនិយាយដូចជាខឹងណាស់ តែសម្ដីរបស់ជុងហ្គុកធ្វើឲ្យជូលីយ៉ាអស់សំណើចបន្តិច នាងខានមានពេលសប្បាយបែបនេះយូរតាំងពីប្រុសម្នាក់នោះចូលក្នុងជីវិតនាង

"ខ្ញុំទាំងសង្ហារ ទាំងឆ្លាត នាងមិនយកខ្ញុំធ្វើសង្សារ បែរជាបដិសេធខ្ញុំទៅយកអាម្សៀរមួយម៉ែត្រពីដីនោះវិញ ខឹងណាស់"

"លោកប្រសព្វណាស់ ហាហា"
_______________________
ឈ្លក់វង្វេងសន្លប់😏

រ៉ូសស្ស៊ី

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now