ភាគទី2

3.4K 125 0
                                    

មន្ទីរពេទ្យ

រាងតូចរត់ត្របាញ់ជើងស្របជាមួយគ្រែដឹកអ្នកជម្ងឺរហូតមកដល់ពីមុខបន្ទប់សង្គ្រោះបន្ទាន់។ ជូលីយ៉ាអង្គុយចុះលើកៅអីផ្អែកខ្នងនឹងជញ្ជាំងសម្រក់ទឹកភ្នែកចុះយ៉ាងស្ងៀមស្ងាត់ម្នាក់ឯង គ្មានអ្នកចាំផ្ដល់កម្លាំងចិត្តដូចមុន គ្មានអ្នកជូតទឹកភ្នែកឲ្យនាងព្រោះពេលនេះគេទៅចោលនាង គេបោះបង់នាងចោលពាក់កណ្ដាលទីប្រៀបដូចត្រូវនៅចំកណ្ដាលសមុទ្រ គ្មានកោះគ្មានត្រើយ

ជូលីយ៉ាអង្គុយចាំពេទ្យអស់មួយសន្ទុះធំ ទើបសម្រេចចិត្តងើបឈរដើរចុះឡើងទាំងឈុតកូនក្រមុំ បន្ទាប់មកទើបមានដុកទ័រចេញពីបន្ទប់សង្គ្រោះបន្ទាន់ ធ្វើឲ្យនាងក្រមុំប្រញាប់ចូលខ្លួនទៅជួប

"លោកគ្រូពេទ្យ តើម៉ាក់ខ្ញុំគាត់យ៉ាងម៉េចហើយ?" ជូលីយ៉ាសួរទៅគ្រូពេទ្យទាំងក្ដីបារម្មណ៍

"អូសុំទោស ស្ថានភាពម៉ាក់របស់អ្នកនាងពេលនេះគឺមិនសូវជាល្អទេ ដោយសារការតក់ស្លុតរបស់គាត់ បានធ្វើឲ្យឈាមរត់មិនស្មើគ្នា ណាមួយគាត់មានជម្ងឺរលាកស្រោមខួរទៀតផង"

ពាក្យសម្ដីគ្រូពេទ្យធ្វើឲ្យជូលីយ៉ាជាប់គាំងនៅនឹងកន្លែង ពិភពលោកទាំងមូលរបស់នាងក្លាយជាវាលរហោស្ថានសម្រាប់នាង នាងមិនដឹងថាគួរបង្ហាញទឹកមុខបែបណាទៀតទេ

"ម៉ាក់របស់អ្នកនាងត្រូវទទួលការវះកាត់ជាបន្ទាន់ ចំណែកឯតម្លៃនិងព័ត៌មានអ្នកនាងអាចទៅតាមជំនួយការខ្ញុំបាន ខ្ញុំសុំទៅសិនហើយ" ថាចប់គ្រូពេទ្យក៏ដើរចេញទៅទុកឲ្យជូលីយ៉ាឈរធ្វើអ្វីមិនត្រូវ

"អ្នកនាង....សូមមកតាមខ្ញុំ" គិលានុបដ្ឋាយិកាបានហៅជូលីយ៉ា ចំណែកនាងក៏ដើរតាមគេដូចកូនឆ្កែធ្លាក់ទឹកយ៉ាងចឹង តើមានរឿងអ្វីឲ្យពិតប្រាកដដែលកើតឡើងចំពោះនាង? ព្រហ្មលិខិតលេងសើចជាមួយមនុស្សពេកហើយ

"អ្នកនាងជូលា អ្នកនាង!!"

"អ៎ចាស "

"ពួកយើងចង់ឲ្យអ្នកនាងស៊ីញ៉េក្នុងក្រដាសនេះសម្រាប់បង់ថ្លៃការវះកាត់អ្នកជម្ងឺ ដែលការវះកាត់មានតម្លៃ40លានវ៉ុន" គ្រាន់តែឮចំនួនទឹកលុយដែលខាងមន្ទីរពេទ្យបានទារ ជូលាហាក់ញ័រអស់ខ្លួនប្រាណ គិតអ្វីលែងចេញ នាងមានសមត្ថភាពឯណាមករកប្រាក់ឲ្យខាងមន្ទីរពេទ្យ បើរាល់ថ្ងៃនាងត្រឹមជាបុគ្គលិកពេញម៉ោងក្នុងក្រុមហ៊ុនមួយ គូរដណ្ដឹងក៏រត់ចោល ប៉ាក៏ស្លាប់ ម្ដាយក៏ចូលពេទ្យទៀត ព្រះដាក់ទោសនាងដល់ថ្នាក់នេះឬ?

"នេះដល់ទៅ40លាន? ខ្ញុំទៅរកពីណាទៅ? អាចវះកាត់គាត់មុនបានទេអ្នកគ្រូ ខ្ញុំសន្យាថានឹងរកប្រាក់មកសង" ជូលីយ៉ាចាប់ទាញដៃគ្រូពេទ្យមកក្រសោបចូលគ្នា ទឹកភ្នែកស្រក់ឥតឈប់ អារម្មណ៍តប់ប្រមល់បូកផ្សំនឹងរឿងរ៉ាវកើតឡើងថ្ងៃនេះ វាហាក់ជាផ្ទួនៗពេកហើយ

"សុំទោសអ្នកនាង នេះជាគោលការណ៍ខាងមន្ទីរពេទ្យ តែបើអ្នកនាងខ្វះខាតលុយកាក់ អ្នកនាងអាចទាក់ទង់លោកម្នាក់នេះបាន គាត់តែងតែជួយអ្នកខ្វះប្រាក់និងជាម្ចាស់ភាគហ៊ុនធំក្នុងមន្ទីរពេទ្យ, គាត់នៅបន្ទប់ជាន់លើបង្អស់" ជូលីយ៉ាលារដៃទទួលនាមប័ណ្ណពីគិលានុបណ្ឋាយិការ ក្នុងចិត្តត្រេកអរ លួចអានឈ្មោះអ្នកនៅក្នុងនាមប័ណ្ណតិចៗព្រមទាំងចាប់អារម្មណ៍មុខសង្ហាតូចទេវបុត្រក្នុងរូបថត

"គីម ថេយ៉ុង?" មិនទុកយូរ ជូលីយ៉ាងើបពីកៅអីដើរចេញពីបន្ទប់ស្ទុះទៅជណ្ដើរយន្តចុចយកជាន់លើគេបង្អស់ទាំងអន្ទះសារក្នុងចិត្តព្រមទាំងរៀបពាក្យនិយាយចេញទៅជាច្រើន

មកដល់ខាងលើបង្អស់ ជូលីយ៉ាស្រូបខ្យល់មួយដង្ហើមមុននឹងសម្រេចចិត្តលើកដៃចុចកណ្ដឹងមុខបន្ទប់ទើបបណ្ដាលឲ្យរបើកទ្វារអូតូជម្រុញឲ្យជើងទាំងគូរដើរលបៗចូលទៅស្វែងរកម្ចាស់បន្ទប់

"កូនក្រមុំមកពីណានេះ?" សម្លេងគ្រលរបន្លឺក្រោយខ្នងរបស់នាងទើបនាងបែរមុខតិចៗទៅរករួចបើកភ្នែកក្រឡោតសម្លឹងមុខសង្ហាឥតព្រិច នាងមិនដែលឃើញប្រុសណាសង្ហាបែបនេះ ទាំងច្រមុះ ភ្នែក មាត់ សក្ដិសមឥតខ្ចោះនឹងទម្រង់មុខ ថ្នាក់គូរដណ្ដឹងនៅស៊ូមិនចង់រួចផង
________________________
សង្ឃឹមថាអ្នកទាំងអស់គ្នាជួយគាំទ្ររឿងអេដមីន និងខមិនជាសាច់រឿងផងណា🥰

រ៉ូសស្ស៊ី

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now