ភាគទី29

2.2K 90 0
                                    

ព្រឹក

ថេយ៉ុងដើរចូលក្នុងផ្ទះទាំងឈឺក្បាលង៉ឺង គេមិនដែលស្រវឹងដល់ថ្នាក់នេះពីមុនមកឡើយ គេក្រលេកខ្វាច់ក៏ឃើញជូលីយ៉ាដេកលក់នៅលើសាឡុងតែគេតាំងចិត្តថាមិនខ្វល់ក៏ដើរបង្ហួសចូលទៅក្នុងបាត់ទៅ

ដោយសារថ្ងៃនេះជាថ្ងៃអាទិត្យទើបគេមិនបាច់ពាក់ខោអាវទៅធ្វើការ ថេយ៉ុងចូលមុជទឹករួចចេញមកវិញជាមួយឈុតទៅផ្ទះមួយកំផ្លេរជាប់ខ្លួន

"ហឹម" ថេយ៉ុងដាក់បង្គុយលើសាឡុងក្នុងបន្ទប់ដែលដាក់បែរមុខទៅបង្អួច គេកាន់សៀវភៅមកមើលតែអារម្មណ៍របស់គេកំពុងបារម្មណ៍នឹងអ្នកនៅខាងក្រោម

"លោក" ជូលីយ៉ាអោបកថេយ៉ុងពីក្រោយជាមួយទឹកមុខស្រងូតស្រងាត់ នាងដាក់មុខផ្អឹបនឹងកថេយ៉ុងយ៉ាងស្ងៀមស្ងាត់ នាងដឹងខ្លួនតាំងពីពេលឮសម្លេងឡានតែនាងចង់សាកចិត្តគេបន្តិច

"លែងខ្ញុំទៅ" ថេយ៉ុងនិយាយដោយសម្លេងស្មើ តែមិនកម្រើក មិនរើរចេញពីរង្វង់ដៃនាងឯនាងក៏មិនខ្ចីលែងគេដែរ

"ហេតុអីចូលចិត្តឲ្យខ្ញុំនិយាយដដែលៗ?"

"ចុះហេតុអីលោកមិនព្រមស្ដាប់ខ្ញុំបកស្រាយ?" មិនចាំឲ្យសម្ដីថេយ៉ុងធ្លាក់ដល់ ជូលីយ៉ាក៏តបវិញយ៉ាងលឿន នាងចង់បកស្រាយ ចង់និយាយតែគេមិនផ្ដល់ឱកាស

"ជាលេសច្រើនជាង"

"គេគ្រាន់តែហៅខ្ញុំទៅដើម្បីបកស្រាយ តែខ្ញុំនៅមិនស្ងៀមក៏ទៅជាបែបនេះ បើលោកមិនជឿអាចទៅឆែកកាម៉ារ៉ាបានណា" ជូលីយ៉ាខំនិយាយបកស្រាយតែថេយ៉ុងអង្គុយស្ងាត់ឈឹងទុកឲ្យនាងនិយាយតែម្នាក់ មិនប្រតិកម្មអីទាំងអស់

"លោក" ជូលីយ៉ាទាំងអង្វរទាំងអង្រួនគេ ប្រុងឲ្យនាងចាប់រំលោភទៀតមែនទេ ទើបអស់ចិត្ត?

"ខ្ញុំធុញ" ថេយ៉ុងធ្វើជាលេងឬកទាំងដែលដឹងហើយថាមិនដូចអ្វីដែលគេគិត តាំងចិត្តឲ្យនាងលួងច្បាស់ចេស

"លោកទៅណា ប្រាប់សិនមកថាព្រមលើកទោសឲ្យទេ?" ថេយ៉ុងងើបចេញពីសាឡុងដោយមានជូលីយ៉ាដើរតាមពីក្រោយ ដើរមកដល់ចុងគ្រែក៏ត្រូវនាងច្រានឲ្យដេកលើពូក

"ធ្វើស្អី?" ថេយ៉ុងធ្វើមុខងាប់សួរនាងទាំងជ្រួញចិញ្ចើមជាប់ មកដាស់អារម្មណ៍ទៀតមែនទេ កុំគិតថាគេចាញ់បោកទៀត ព្រោះរឿងពីម្សិលមិញគេវេទនាសឹងស្លាប់

"រំលោភលោកទាល់តែលោកព្រមអភ័យទោសឲ្យខ្ញុំ" ជូលីយ៉ាទ្រានដៃសងខាងសម្លឹងមុខថេយ៉ុងមិនដាក់ភ្នែក នាងមិនដឹងខ្លួនទេថានាងទទួលបានភាពក្លាហាននេះពីណាមក

"ត្រេកកាម" ទោះពាក្យខ្លីហើយនិយាយតិចៗខ្សឹបៗក៏អាចដឹងថាវាចាក់ដោតដល់បេះដូងនិងឈឺចិត្តប៉ុណ្ណា តែមកដល់ដំណាក់កាលនេះហើយទោះបាក់មុខប៉ុណ្ណាក៏ត្រូវយកឈ្នះចិត្តគេឲ្យបាន

"តែលោកជាអ្នកធ្វើឲ្យខ្ញុំទៅជាបែបនេះ អាយ" រាងស្រាលដូចសំឡីរបស់ជូលីយ៉ាត្រូវថេយ៉ុងច្រានចេញពីខ្លួនឲ្យដេកទៅម្ខាងនៃពូក ហើយគេក៏ងើបចេញពីលើពូក ឈរច្រត់ចង្កេះសម្លឹងមើលអ្នកដែលសឹងលឹបចូលក្នុងពូក

"ចង់ឲ្យខ្ញុំបាត់ខឹង? ទៅផ្លាស់ខោអាវហើយមកតាមខ្ញុំ" ថេយ៉ុងស្រាតខោអាវផ្លាស់ដោយមិនចូលបន្ទប់ហើយចុះទៅក្រោមមុខ ឯជូលីយ៉ាអង្គុយមើលឡើងភ្លឹកមិនព្រិចភ្នែក
____________________
ស្អែកចាំសរសេរឲ្យច្រើនវិញ ថ្ងៃនេះហត់ពេក

រ៉ូសស្ស៊ី

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now