ជូលីយ៉ាច្រានជីមីនចេញខណៈទឹកភ្នែករមៀលចុះកាត់ថ្ពាល់ពីតិចទៅច្រើន នាងយំរហូតដល់ញ័រដៃញ័រជើងចំពោះមុខគេ នាងដើរចេញសម្រេចចិត្តមិនជួបមុខ
"ជូ ឈប់សិន ស្ដាប់បងបកស្រាយ" ជីមីនចាប់ដៃជូលីយ៉ាតែនាងគ្រលាស់ដៃចេញមួយទំហឹង ហើយលើកដៃទះមុខសង្ហារគេមួយកំប្លៀងផាច់ធ្វើឲ្យបុគ្គលិកដែលដើរកាត់តាមមើលមុខពួកគេទាំងពីរ
"បងមានហេតុផលណា ចាំបង បងនឹងមកបកស្រាយឲ្យអូនយល់គ្រប់យ៉ាង" ថាចប់ជីមីនដើរចូលទៅក្នុងបន្ទប់ប្រជុំ ទើបជូលីយ៉ារត់ស្ទុះចូលទៅក្នុងបន្ទប់ធ្វើការសម្ងំយំម្នាក់ឯង ឃើញមុខប្រុសម្នាក់នេះហើយបេះដូងកាន់តែឈឺ ដោយសារតែគេ គេម្នាក់គត់ធ្វើឲ្យនាងបាក់មុខ ម្ដាយនាងចូលពេទ្យដល់ពេលនេះមិនទាន់ចេញ ហេតុអីគេបង្ហាញខ្លួនពេលនេះ ចុះពេលដែលនាងត្រូវការនោះ គេនៅទីណា?
កន្លងទៅរយៈពេល2ម៉ោងដែលពួកគេនាំគ្នាចូលប្រជុំ ទុកឲ្យជូលីយ៉ាអោបជង្គង់យំនៅគៀនជញ្ជាំង យំហើយយំទៀត មនុស្សស្រលាញ់គ្នារាប់ឆ្នាំ តែគេទុកនាងចោលឲ្យអោបក្រសោបបញ្ហាម្នាក់ គេគួរតែរលាយបាត់ពីមុខនាង ហេតុអីក៏នៅបង្ហាញខ្លួនទៀត?
ចប់ការប្រជុំជីមីនត្រូវនរណាម្នាក់អូសគេមកកន្លែងស្ងាត់ដោយយកដៃចាប់ក្របួចកអាវជីមីនសម្លឹងដោយក្រសែភ្នែកគួរឲ្យខ្លាចបំផុត
"ហាមទៅជិតជូលីយ៉ា បើមិនចង់ត្រូវអស់កន្លែងឈរ" បុរសម្នាក់នោះនិយាយតិចៗ ងឹមៗល្មមអាចស្ដាប់បាន
"ខ្ញុំនឹងចូលជិតនាង ខ្ញុំនឹងយកនាងមកវិញ ខ្ញុំស្រលាញ់នាង ខ្ញុំមិនបានត្រូវការតំណែង មាសប្រាក់លែងមានតម្លៃសម្រាប់ខ្ញុំហើយ" ជីមីនគ្រវាសដៃបុរសនោះចេញ ប៉ុន្មានខែមកនេះគេពុំដែលមានក្ដីសុខឡើយ គេតែងនឹករឮកដល់ជូលីយ៉ាជានិច្ច គេប្រឹងស្វែងរកនាងតែមិនឃើញ ទូរស័ព្ទក៏ប្ដូរ ផ្ទះក៏ប្ដូរ កន្លែងធ្វើការក៏ប្ដូរ
"ឯងនិយាយមកបែបនេះព្រោះលុយឯងត្រូវទុកនៅកន្លែងមានសុវត្ថិភាព ទោះយើងធ្វើឲ្យឯងគ្មានកន្លែងឈរក៏មិនអាចអ្វីឯងបាន ឈប់និយាយថាឯងស្រលាញ់ត្រូវការជូទៅ បើឯងស្រលាញ់នាងពិតមិនមែនរត់ចោលនាងឲ្យនាងលំបាកម្នាក់ឯងទេ អាមនុស្សអត្មានិយម" បុរសម្នាក់នោះដើរចេញទុកឲ្យជីមីនសង្ក្រៀតធ្មេញក្រតៗ មែនហើយ គេស្រលាញ់នាងតែគេមិនអាចចោលគ្រួសារគេបានទេ គេនៅមានគ្រួសារដែលត្រូវទំនុកបម្រុង បើពេលនោះជីមីនត្រូវដកចោលពីតំណែង អ្វីគ្រប់យ៉ាងនឹងទទេរស្អាត គ្មានផ្ទះ គ្មានលុយ គេខំកសាងការពារគ្រប់យ៉ាងដើម្បីតែនាង
ជុងហ្គុកនិងថេយ៉ុងចូលអូហ្វីសដំណាលគ្នាក៏ឃើញជូលីយ៉ាកំពុងយំ ទើបជុងហ្គុករត់ទៅអោបនាងអង្អែលក្បាលនាងតិចៗ ចំណែកថេយ៉ុងបានត្រឹមឈរមើល ពេលខ្លះគេក៏ចង់នៅក្បែរលួងលោមនាងខ្លះដែរ
"ឈប់យំដោយសារវាណាជូ វាគ្មានតម្លៃអីឲ្យជូសម្រក់ទឹកភ្នែកទេ"
"ជុងហ្គុក អ្ហឹក គេមកហើយ ខ្ញុំស្អប់គេ អ្ហឹក" កាន់តែនិយាយកាន់តែយំ កាន់តែនឹកឃើញមុខគេ នាងកាន់តែឈឺចាប់
"ខ្ញុំខ្លាចថាខ្ញុំនឹងស្រលាញ់គេ អ្ហឹក"
"ចឹងក៏ពិសោធន៍ខ្លួនឯងទៅជូ" ជុងហ្គុកទាញនាងឲ្យមើលមុខ យកម្រាមដៃវែកសក់ដែលបាំងភ្នែករបស់ក្រហមប៉ោងរបស់នាង
ជូលីយ៉ាសម្រួលអារម្មណ៍របស់ខ្លួនរួចមកអង្គុយធ្វើការទាំងមុខមិនរីកពីមុខជុងហ្គុកទាំងដែលរាល់នាងញញឹមពព្រាយអឹមអៀនពីមុខគេ
"ខ្ញុំទៅឆុងកាហ្វេឲ្យថេ- គឺលោកប្រធានគីមសិន" ជុងហ្គុកងក់ហើយជូលីយ៉ាក៏ដើរទៅឆុងកាហ្វេហើយដើរបកសម្ដៅមកបន្ទប់ធ្វើការថេយ៉ុង
តុក តុក តុក
ឮសម្លេងអនុញាតិឲ្យចូលទើបនាងបើកចូលក្នុងបន្ទប់ធ្វើការមុននឹងដាក់កាហ្វេលើតុថេយ៉ុងខណៈភ្នែកថេយ៉ុងសម្លឹងនាងជាប់"ទោះនាងនៅស្រលាញ់វាក៏ដោយ នាងគ្មានសិទ្ធទៅណាទេ ព្រោះនាងជារបស់ខ្ញុំ" ថេយ៉ុងនិយាយសម្លេងរាងសម្លុតដាក់ជូលីយ៉ាមុននឹងងើបទៅចាប់មាត់នាងបឺតទាំងកម្រោល គេខឹងណាស់ក្រោយនាងនិយាយថាខ្លាចនៅស្រលាញ់អាម្នាក់នោះ វាល្អប៉ុណ្ណាទៅ សង្ហារដល់គេដែរទេ? បើតាមគេអង្គុយវិភាគក្នុងបន្ទប់ប្រជុំមុននេះ គ្មានអីស៊ូនឹងគេបានទេ(ឈ្លក់វង្វេងណាស់កាថេអើយ😏)
_____________
គេប្រុសស្អាត ធ្វើអីក៏សមរ៉ូសស្ស៊ី
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
Romanceដោយសារតែគំនិតឆ្កួតឡប់របស់គេ ស្ទើរតែធ្វើឲ្យបាត់បង់មនុស្សស្រីជាទីស្រលាញ់ "បងសុំទោស ជូ" ថេយ៉ុងមហាសេដ្ឋីវាល់លានបន្ទន់ជង្គង់ផ្ទាល់នឹងឥដ្ឋពីមុខស្រ្តីម្នាក់ដែលមានឈ្មោះថាអតីតកូនបំណុល ជាមនុស្សស្រីដែលថេយ៉ុងបានបំផ្លាញគ្រប់យ៉ាងដែលជារបស់នាង ប្រើប្រាស់នាងប្រៀបដូច...