ក្រោយឮចម្លើយថាជាអ៊ំចិញ្ចឹមជាអ្នកសម្លាប់គ្រួសារខ្លួន ថេយ៉ុងក្ដាប់ដៃមួយទំហឹងឡើងចេញសរសៃខៀវរួចបង្វែរចង្កូតភ្លាមបើកត្រលប់ទៅផ្ទះលំហែរកាយរបស់លោកចាងនៅមាត់សមុទ្រភ្លាម
ថេយ៉ុងដើរចូលក្នុងផ្ទះវីឡាស្កឹមស្កៃរបស់លោកចាងទាំងកម្រោលព្រមទាំងកាំភ្លើងខ្លីមួយជាប់ដៃ គ្រប់យ៉ាងក្នុងផ្ទះរបស់គាត់សុទ្ធតែជាលុយញើសឈាមរបស់ថេយ៉ុងទាំងអស់ គេខំរកទាំងហត់តែគាត់បែរជាចាយដូចក្រដាសទិញរបស់ឥតប្រយោជន៍
"អូហូ ខ្យល់អីបក់ឯងមកដល់ទីនេះ" លោកចាងដើរចុះពីលើកាំជណ្ដើរមករកថេយ៉ុងដែលកំពុងឈរនៅកណ្ដាលផ្ទះ ថេយ៉ុងលើកកាំភ្លើងតម្រង់លោកចាងនៅចំពោះមុខមិនឆ្ងាយពីគេប៉ុន្មាន
"អាកញ្ចាស់ឯងសម្លាប់គ្រួសារយើងធ្វើស្អី" ថេយ៉ុងស្រែកភ្លាត់សម្លេងស្របពេលដែលអង្គរក្សគ្មានអ្នកណាហ៊ានចូលសូម្បីមួយនាក់
"បើជ្រុលជាឯងដឹងហើយ យើងនិយាយឲ្យអស់ទៅចុះ, យើងជាមិត្តឪឯងក៏ប៉ុន្តែឪឯងយកមនុស្សស្រីរបស់យើង ហើយក្រុមហ៊ុនដែលយើងនិងម្ដាយឯងខំកសាងរួមគ្នាក៏ធ្លាក់លើវា តែវាជាមនុស្សឆ្លាត វាបានដាក់ក្រុមហ៊ុននោះជាកម្មសិទ្ធរបស់ឯងទើបយើងគ្មានសិទ្ធប៉ះសូម្បីបន្តិច" លោកចាងនិយាយប្រាប់គ្រប់យ៉ាងសុទ្ធតែជាការពិត កាន់តែធ្វើឲ្យថេយ៉ុងខឹងដាច់ក្បាលដាច់កន្ទុយរកពាក្យមកនិយាយមិនត្រូវ តាមពិតកន្លងមកគេប្រៀបដូចជាក្របីឲ្យគេបញ្ជាក្បាលចុះឡើងតាមអំពើចិត្តថែមទាំងធ្វើបាបស្រីទន់ខ្សោយម្នាក់ដែលមិនដឹងខ្យល់អី
"កាលណោះយើងគ្រាន់តែយកអាម្នាក់នោះធ្វើជាឈ្នាន់ដើម្បីឲ្យឯងច្រលំ គ្រាន់តែយើងបន្លំភ្នែកបន្តិចឯងក៏ជឿ អាល្ងង់ ពួកឯងសម្លាប់វាទៅ" លោកចាងចង្អុលបញ្ជាអង្គរក្សតែគ្មានអ្នកណាចេញមកនោះទេ
"ហាហាហាហាហា ឯងគិតថាយើងល្ងង់មែនទេ? ពួកអង្គរក្សរបស់ឯងត្រូវយើងទិញក្បាលអស់ហើយ ឯងភ្លេចហើយហេ ថាអ្នកណាបើកប្រាក់ខែឲ្យវា?" ថេយ៉ុងកេះកៃហើយបាញ់ទម្លុះក្បាលលោកចាងធ្វើឲ្យឈាមហូរក្រហមឆ្អៅស្រក់ហូរចុះមក រាងកាយរបស់គាត់ដួលគ្រាំងលើឥដ្ឋ
1ឆ្នាំកន្លងទៅ
មួយឆ្នាំមកនេះថេយ៉ុងនិងជូលីយ៉ារស់នៅរាងៗខ្លួន ថេយ៉ុងក៏បោះបង់គំនិតតាមរកជូលីយ៉ាចោលហើយដកខ្លួនពីក្រុមហ៊ុនមករស់នៅមើលចម្ការនៅឯដេគូម្នាក់ឯង។ មួយថ្ងៃៗគិតតែពីធ្វើការមិនសម្រាក ឯគេនិងយូណាក៏ចែកផ្លូវគ្នាហើយយូណាក៏យល់ហេតុផលគ្រប់យ៉ាងថាថេយ៉ុងមិនដែលស្រលាញ់នាងសូម្បីម្ដង
"អាឡូ?" ថេយ៉ុងលើកទូរស័ព្ទរបស់ជីនព្រោះស្អែកនេះពួកគេទាំងពីរអ្នកនាំគ្នាហោះទៅប្រទេសជប៉ុនដើម្បីដើរលេងលំហែរខួរចោលម្ដង
[ទៅដើរលេងយកលុយទៅឲ្យច្រើនវើយ យើងខ្ចីលុយសិន ទូរអេធីអឹមស៊ីកាតខ្មៅយើងបាត់ហើយ]
"ចារឹកអន់" ថាចប់ថេយ៉ុងបិទទូរស័ព្ទក្រឹបហើយក៏បន្តរៀបចំខោរអាវដាក់វ៉ាលី
ប្រទេសជប៉ុន
រាងសង្ហាទាំងពីរអូសវ៉ាលីចេញពីព្រលានម្នាក់មួយដោយភ្នែកមានពាក់វែនតាខ្មៅអម មើលទៅសង្ហារអស់ទាស់ដែលធ្វើឲ្យក្រមុំៗជប៉ុនក្នុងព្រលានងាកមកចាប់អារម្មណ៍កម្លោះកូរ៉េពេញទំហឹង
"ណាមជុន" ជីនលើកដៃគ្រវីដាក់មិត្តភក្តិកាលពីវិទ្យាល័យ ហើយណាមជុនក៏ដើរមកអោបជីនរាក់ទាក់យ៉ាងស្និទ្ធស្នាលធ្វើឲ្យថេយ៉ុងជ្រួញចិញ្ចើមឆ្ងល់
"មិត្តប្រុសហេ?" ថេយ៉ុងសួរមិនក្រែងចិត្តណាមជុន ធ្វើឲ្យណាមជុនសើចហួសចិត្តចេញស្នាមខួចលើថ្ពាល់
"មិត្តប្រុសឪឯង ជាមិត្តភក្តិទេអាចង្រៃ" ជីនសំពោងក្បាលប្អូនប្រុសមួយដៃផូសចំកណ្ដាលក្បាលហើយដើរចេញទាំងមួម៉ៅ ប្រុសសង្ហាប៉ុន្នឹងដែរមកថាឯងស្រលាញ់ប្រុសទៅកើត គួរឲ្យខឹងណាស់!!!!
_______________________
ជីនខឹងទៀតហៃ👉🏻👈🏻រ៉ូសស្ស៊ី
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
Romanceដោយសារតែគំនិតឆ្កួតឡប់របស់គេ ស្ទើរតែធ្វើឲ្យបាត់បង់មនុស្សស្រីជាទីស្រលាញ់ "បងសុំទោស ជូ" ថេយ៉ុងមហាសេដ្ឋីវាល់លានបន្ទន់ជង្គង់ផ្ទាល់នឹងឥដ្ឋពីមុខស្រ្តីម្នាក់ដែលមានឈ្មោះថាអតីតកូនបំណុល ជាមនុស្សស្រីដែលថេយ៉ុងបានបំផ្លាញគ្រប់យ៉ាងដែលជារបស់នាង ប្រើប្រាស់នាងប្រៀបដូច...