ភាគទី53

2.3K 89 1
                                    

ជូលីយ៉ាដើរតាមថេយ៉ុងឡើងចង់ដាច់ខ្យល់មកដល់កណ្ដាលចម្ការផ្កាដែលមានសុទ្ធតែបន្លាធ្វើឲ្យជើងដ៏ទន់សស្រឡូនរបស់នាងដាច់រលាត់ចេញឈាមរឹមៗជាច្រើនកន្លែង។ នាងដើរកណ្ដាលថ្ងៃចេសតាមប្ដីត្រុកតែមនុស្សដូចគេចិត្តខ្មៅគឺខ្មៅដល់ឆ្អឹង ចង់នាងតាមគេដល់ជើងមេឃទៀតក៏គេមិនខ្ចីខ្វល់

"ខឹងឲ្យស្លាប់ទៅ" ជូលីយ៉ារអ៊ូរទាំងូវៗ មិនប្រយ័ត្នក៏ដើរបុកខ្នងធំទូលាយមួយទំហឹងផូងដួលអុកគូទ តែគេមិនខ្ចីលើកនាងហើយអោនមើលនាងជាមួយខ្សែរភ្នែករៀបស្មើរគ្មានអារម្មណ៍អីបន្តិចសោះ

"ល្អណាស់ បងនៅម្នាក់ឯងឲ្យចាស់ស្លាប់ទៅចុះ អូនទៅរកប្ដីថ្មីមកចិញ្ចឹមកូន ប្រុសឈាមខ្មៅ" ពេលថេយ៉ុងបែររៀបនឹងបន្តដំណើរទៅមុខទៀត ជូលីយ៉ាក៏ប្រលែងពាក្យមួយខ្សែរឲ្យអ្នកដែលស្ដាប់ហើយស្រគារត្រចៀកមួម៉ៅភ្លាម។ នាងនិយាយចប់ក៏ដើរចេញដោយខ្ចីបែរមើលមុខប្រុសចិត្តខ្មៅទៀត ឲ្យនាងលួងមកច្រើនដងហើយ ដល់ពេលហើយដែលត្រូវសងសឹក

"នែ ជូលីយ៉ា!!" ទោះចង់ស្រែកបែកបំពង់កទៀតក៏ជូលីយ៉ាមិនខ្ចីធ្វើឮ នាងទ្រាំឡើងចង់បែកផ្សែងទៅហើយ មិនងាយទេដែលព្រមធ្វើតាមមនុស្សយល់តែចិត្តខ្លួនឯងទៀតទេ

ជូលីយ៉ាដើរចូលក្នុងផ្ទះបាយក្នុងភូមិគ្រឹះបើកយកទឹកកកផឹកឲ្យត្រជាក់ចិត្តបន្តិចមុនដើរចូលទៅបន្ទប់ទទួលក៏ប្រទះឃើញភ្ញៀវពិសេសដែលខានជួបគ្នាយូរណាស់មកហើយ

"ជុងហ្គុក" ជូលីយ៉ាញញឹមអស់ពីចិត្តរួចចូលខ្លួនទៅអោបជុងហ្គុកទាំងនឹករលឹក តាំងពីនាងចាកចេញពីកូរ៉េមក នាងមិនបានទាក់ទងជុងហ្គុកទៀតឡើយ ព្រោះជុងហ្គុកជាមិត្តថេយ៉ុង បើនាងទាក់ទងជុងហ្គុកដូចបើកតម្រុយឲ្យថេយ៉ុងយ៉ាងចឹង

"នឹកណាស់នៀក" ជុងហ្គុកលួចបន្លំថើបថ្ពាល់ជូលីយ៉ាមួយខ្សឺតចំពេលដែលថេយ៉ុងដើរចូលមកល្មម ពិតជាប្រទាក់ក្រឡាគ្នាមែនទែន 

"ក៏នឹកដូចគ្នា នឹកសឹងស្លាប់ហើយ" ជូលីយ៉ាក្រលេកឃើញថេយ៉ុងក៏នឹកឃើញរឿងសប្បាយបញ្ជួសឲ្យថេយ៉ុងឡើងឈាម រៀបនឹងថើបជុងហ្គុកវិញតែត្រូវស្វាមីដើរមកទាញនាងចេញ

"បើចង់ញ៉ែគ្នាណាស់ទៅញ៉ែគ្នានៅកន្លែងផ្សេងទៅ ចង់បើកបន្ទប់ទេ?ល្អ យើងបើកបន្ទប់ឲ្យមួយដោយមិនបាច់ធ្វើរឿងអត់គេខ្មាសកណ្ដាលវាលបែបនេះ" ថេយ៉ុងស្រែកឲ្យចែតៗបើកភ្នែកធំៗសឹងតែចង់ស៊ីក្បាលជុងហ្គុកទៅហើយ

"ខ្ញុំថាល្អដែរ ជុងហ្គុក លោកគិតយ៉ាងម៉េចដែរ" ជូលីយ៉ានិយាយដូចខ្លួនឯងសប្បាយចិត្តតែការពិតក៏រាងស្ពឹកមុខខ្លះដែរ មិននិយាយរកនាងឡើងមួយថ្ងៃ បើកមាត់មកក៏ជះលាមកទាំងកន្ថោរ

"អឺ គឺ....."

"កើតជាស្រីអាសបែបនេះតាំងពីពេលណាមក?" ថេយ៉ុងចាប់ដើមដៃជូលីយ៉ាអង្រួនមួយទំហឹងឡើងចង់ដាច់ក្បាលរមៀលលើឥដ្ឋ

"បងគ្រាន់តែជាអតីតប្ដី កុំមកចេះ អូនមានសង្សារថ្មីហើយ" ជូលីយ៉ាគ្រលាស់ខ្លួនចេញហើយដើរទៅរកជុងហ្គុកព្រមទាំងក្រព័ទ្ធអោបដៃរបស់គេធ្វើឲ្យគេធ្វើភ្នែកមីងមាំងមិនយល់ គេគ្រាន់តែជាភ្ញៀវមកលេង នេះត្រូវចូលខ្លួនសម្ដែងធ្វើសាហាយរបស់ប្រពន្ធគេផងហេ?
_______________
នាំទុក្ខដល់បងជីនមិនគ្រប់គ្រាន់ ឥឡូវមកបន្ថែមជុងហ្គុកម្នាក់ទៀត😭 ប្ដីប្រពន្ធមួយគូរនេះអំពុលទុក្ខគេគ្រប់គ្នា

រ៉ូសស្ស៊ី

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now