ភាគទី6

2.9K 124 0
                                    

ជូលីយ៉ាអោនមុខស្លេកស្លាំងរបស់ខ្លួនចុះក្រោម ព្រោះមិនហ៊ានសម្លឹងខ្សែរភ្នែកពិឃាតដ៏គួរឲ្យខ្លាចរបស់គេ គេមើលមកនាងគឺខុសគ្រប់យ៉ាង នាងមិនដែលល្អក្នុងខ្សែរភ្នែកគេស្រាប់ទៅហើយ ហើយខ្លួននាងក៏មិនយល់ថាមានរឿងអ្វីដែរ

6ខែកន្លងទៅ

ពេលវេលាចេះតែដើរទៅមុខជារឿយៗ គេកាន់តែអាក្រក់ដាក់នាង រំលោភនាងមិនលួសមួយថ្ងៃ ជេរស្ដីឲ្យនាងគ្រប់បែបយ៉ាង ចំណែកម្ដាយនាងក៏ក្លាយជាមនុស្សរុក្ខជាតិ គឺគាត់ស្ថិតក្រោមបន្ទុករបស់ថេយ៉ុងដដែល

"អាស...." តាំងពីធ្វើរឿងលើគ្រែជាមួយគ្នារាប់ភ្លេចមក ថេយ៉ុងមិនដែលដោះអាវរបស់គេចេញ ថែមទាំងមិនដែលយកមាត់របស់គេថើបមាត់របស់នាងសូម្បីម្ដង គេមិនដែលផ្ដល់អ្វីដែលហៅថាក្ដីសុខ

"ចេញទៅ ហើយកុំភ្លេចលេបថ្នាំផង" ដូចរាល់ដងចឹង ក្រោយរំលោភនាងចប់ក៏ដេញនាងចេញ មិនដែលឲ្យនាងដេកសម្រាកលើគ្រែរបស់គេ ចង់នាងឈឺជាក៏គេមិនដែលខ្វល់ឡើយ

ជូលីយ៉ាប្រមូលខោអាវចេញពីបន្ទប់ថេយ៉ុងហើយដើរចូលបន្ទប់របស់ខ្លួនដោយមិនភ្លេចប្រឡេះថ្នាំមួយគ្រាប់មកលេប នាងឈឺចាប់ឡើងសមទៅហើយ ពេលខ្លះក៏លួចមានកូនចិត្តមួយដែលចង់ឲ្យគេមើលឃើញនាងខ្លះ ចង់ឲ្យគេថ្នាក់ថ្នមនាង មិនមែនចង់ឲ្យគេមើលមកនាងដូចជាស្រ្តីបម្រើផ្លូវភេទបែបនេះទេ

ជូលីយ៉ាងើបពីព្រលឹមរៀបចំខ្លួនហើយចុះមកធ្វើបាយព្រឹកជារៀងរាល់ពេលទោះបីដឹងថាគេមិនញ៉ាំម្ហូបនាងក៏ដោយ ក៏នាងនៅតែធ្វើព្រោះថាបើមិនធ្វើគេប្រាកដជារករឿងនាងទៀតមិនខាន។ ជូលីយ៉ាឈរធ្វើម្ហូបដូចរាល់ដងក៏មានអារម្មណ៍ថាដូចជាមានមនុស្សកំពុងអង្គុយមើលនាង ពេលនាងបែរទៅក៏ឃើញថេយ៉ុងកំពុងអង្គុយនៅតុបាយតែគេពុំបានសម្លឹងមកនាងទេ

"ស្រមើស្រម៉ៃខ្លួនឯង" ជូលីយ៉ាលួចនិយាយខ្សឹបៗម្នាក់ឯងរួចលើកចានបបរទៅលើតុឲ្យថេយ៉ុងជាមួយកាហ្វេមួយកែវ តែគេងើបចេញដូចរាល់ដង មិនខ្ចីមើលម្ហូបដែលលើកមកផង

"ចឹងក៏ឲ្យធ្វើដែរ ផ្ដាច់ការណាស់" ជូលីយ៉ាលើកម្ហូបចូលផ្ទះបាយវិញ ហើយច្រកម្ហូបទាំងនោះដាក់ចានស្រាក់ហើយប្រញាប់ដើរចេញមុននឹងត្រូវមាត់ទៀត
________________________

រាងសង្ហារប្រៀបដូចទេវបុត្រដើរចូលក្រុមហ៊ុនយ៉ាងអង់អាច គ្រប់ក្រសែរភ្នែកសម្លឹងមកគេព្រមទាំងគយគន់នឹងរូបសម្រស់ល្អឥតខ្ចោះមិនដាច់ពីមាត់ តាំងពីក្បាលរហូតដល់ចុងជើងគ្មានអ្វីឲ្យទើសភ្នែកសូម្បីបន្តិច

"ខ្យល់អីបក់ឯងមកដល់ទីនេះ" សម្លេងគ្រលរបន្លឺពីក្រោយខ្នងកម្លោះសង្ហារទើបគេសន្សឹមបែរតិចៗទៅរកជាមួយស្នាមញញឹមអមនឹងមុខ

"រៀនចប់ហើយក៏គិតថាមកមើលក្រុមហ៊ុនខ្លះ" ជុងហ្គុកទាញវែនតាចេញពីភ្នែកនិយាយទៅកាន់ថេយ៉ុង គេទាំងពីរជាមិត្តនឹងគ្នាហើយជាម្ចាស់ភាគហ៊ុនក្នុងក្រុមហ៊ុនម្នាក់ពាក់កណ្ដាល

"ចូលក្នុងបន្ទប់ធ្វើការទៅ" ថេយ៉ុងនិយាយបបួលជុងហ្គុកតែក៏ចាប់អារម្មណ៍ថាគេកំពុងមើលមនុស្សស្រីដែលកំពុងឈរពីក្រោយខ្នងគេ

"ជូលីយ៉ាមែនទេ?" ជុងហ្គុកដើរទៅពីក្រោយខ្នងហើយមើលមនុស្សស្រីឃើញថាជាជូលីយ៉ាពិតមែនក៏ទាញនាងមកអោបពេញៗដៃដោយក្ដីនឹករឮកមិនខ្វល់ពីក្រសែភ្នែកដែលនៅជិតនឹងសោះ(ប្រពន្ធគេទេបងហ្គុក😒 ប្រយ័ត្នបុ័ងឃ្ទាត)

"លែងខ្ញុំសិន" ជូលីយ៉ាគោះខ្នងជុងហ្គុកតិចៗឲ្យព្រលែងនាង ព្រោះថេយ៉ុងកំពុងសម្លក់នាងយកងាប់រស់ហើយពេលនេះ មិនដឹងថានាងអាចរស់អត់ទេ

"ខ្ញុំនឹកជូណាស់ តោះទៅនិយាយលេងក្នុងបន្ទប់ជាមួយខ្ញុំ" ជុងហ្គុកអោបស្មាជូលីយ៉ាបណ្ដើរគ្នាយ៉ាងស្និទស្នាល តែជុងហ្គុកឈប់មួយភ្លែតហើយងាកទៅបបួលអ្នកខាងក្រោយ

"អាថេ ចូលក្នុងជាមួយគ្នាទេ?"
________________________
ប្រុសហ្គុកមិនដឹងរបស់គេរបស់ឯងទេ😒 តួប្រុសកាចផង

រ៉ូសស្ស៊ី

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now