ជីមីនបើកឡានទៅដល់កន្លែងស្ងាត់មានតែនាងជាមួយគេ ថ្ងៃនេះជីមីនសង្ឃឹមយ៉ាងមុតមាំថានឹងបានជូលីយ៉ាត្រលប់មកក្នុងវិញ គេនឹងនិយាយគ្រប់យ៉ាងប្រាប់នាងឲ្យនាងយល់ថាមិនមែនគេមិនស្រលាញ់នាងតែវាជាការចាំបាច់ពិតមែន
"ថ្ងៃនោះបងត្រូវគេគម្រាម" ជីមីននិយាយដោយមិនទាន់ងាកមើលមុខនាងចំណែកនាងក៏ស្ងាត់អង្គុយចាំស្ដាប់ស្ងៀមៗ
"គេគម្រាមថានឹងដកភាគហ៊ុនធ្វើឲ្យបងនិងគ្រួសាររស់គ្មានទីពឹង ហិនហោចទាំងពូជតែគ្មានអ្នកណាដឹងព្រោះកំឡុងពេលដែលបងធ្វើដំណើរទៅវិហារគេនាំគ្នាមកស្ទាក់ឡានបង" ជីមីនបែរពេលមុខនាងតែនាងមិនបែរមើលមុខគេ ជូលីយ៉ារក្សាទឹកមុខរឹងដូចថ្ម
"ចប់ហើយ? ជូនខ្ញុំទៅវិញ" ជូលីយ៉ាតាំងចិត្តថាមិនខ្វល់ទោះហេតុផលគេយ៉ាងណាក៏នាងមិនចិត្តទន់ព្រោះជម្រើសគេគឺសុខចិត្តបោះបង់នាងចោល
"ម្នាក់នោះគឺជាថេយ៉ុង" ជីមីននិយាយប្រាប់នាងត្រង់ៗធ្វើឲ្យជូលីយ៉ាបែរមើលមុខគេតិចៗព្រមទាំងញញឹមបន្តិច
"រឿងខ្ញុំនិងថេយ៉ុងកំពុងទៅដោយរលូន មិនបាច់មកបញ្ចុះបញ្ចូលឲ្យពួកខ្ញុំប្រេះស្រាំ" ជូលីយ៉ាខាំមាត់មិនចង់ជឿថាជីមីននិយាយបែបនេះ ទោះថេយ៉ុងជាមនុស្សសម្ដីមិនល្អតែគេមិនមែនជាមនុស្សបែបនោះ
"គឺថេយ៉ុងណាជូ អូនមិនអាចបិទភ្នែកធ្វើមិនដឹងបានទេ" ជីមីនចាំដើមដៃជូលីយ៉ាអង្រួនតិចៗដាស់ស្មារតីរបស់នាង ទឹកភ្នែកជូលីយ៉ាចាប់ផ្ដើមស្រក់ចុះម្ដងមួយតំណក់ ត្រចៀកនាងចាប់ផ្ដើមហឹងស្ដាប់អ្វីលេងចូល
"មិនមែនទេ លោកកុហកខ្ញុំ អ្ហឹក លែង" ជូលីយ៉ាស្រែកស្របពេលដែលទឹកភ្នែកហូរស្រក់ធ្វើឲ្យភ្នែករបស់នាងឡើងក្រហមងាល នាងប្រឹងរើរបម្រាស់ដូចកម្រោលចូល
"ជាការពិតជូ បងមិនកុហកអូនទេ ម្នាក់នោះជាគីមថេយ៉ុង" ជីមីននិយាយម៉ាត់ៗច្បាស់ៗសង្កត់ពាក្យមួយៗមិនឲ្យនាងស្ដាប់ច្រលំ ថ្ងៃនេះនាងត្រូវដឹងការពិតចេញពីមាត់របស់គេ ទោះត្រូវលំបាកយ៉ាងក៏ត្រូវអោបក្រសោបមនុស្សស្រីម្នាក់នេះក្នុងដៃឲ្យទាល់តែបាន នាងជាមនុស្សស្រីម្នាក់ដែលគេស្រលាញ់អស់ពីបេះដូង
"តែលោកក៏យកលុយធំជាងក្ដីស្រលាញ់ ព្រោះតែលុយលោកសុខចិត្តបោះបង់ខ្ញុំចោលទុកឲ្យខ្ញុំកំព្រាឯការ" ជូលីយ៉ាប្រឹងសម្រួលអារម្មណ៍និយាយពាក្យដែលនាងលាក់ទុកក្នុងទ្រូងកប់ជ្រៅក្នុងបេះដូង នាងនឹកឃើញរឿងនេះម្ដងៗសឹងស្ទះទ្រូងស្លាប់តែពេលនេះក៏បានបញ្ចេញចោល
"លោកដឹងទេថាខ្ញុំជួបស្អីខ្លះនៅថ្ងៃនោះ អ្ហឹក ម៉ាក់ខ្ញុំប៊ិះនឹងគាំងបេះដូងស្លាប់ដោយសារលោក, កេរ្ត៍ឈ្មោះខ្ញុំក៏លោកជាអ្នកបំផ្លាញ ហើយថ្ងៃនេះលោកមកសុំឲ្យខ្ញុំអភ័យទោសអ្ហឹក លោកគិតថាខ្ញុំជាក្របីមែនទេ ផាកជីមីន!?? និយាយមក" ជូលីយ៉ាព្រលែងចេញទៅមួយខ្នាតធំដាក់ចំកណ្ដាលមុខជីមីនរហូតដល់គេនិយាយស្អីក៏មិនចេញបានត្រឹមអង្គុយមើលមុខនាង
"ទោះបីថេយ៉ុងជាដើមហេតុ តែលោកមិនគិតថាខ្លួនឯងអត្មានិយមពេកទេហី?" ជូលីយ៉ាច្រានជីមីនចេញរួចបើកទ្វារឡានរត់ចេញទៅទាំងទឹកភ្នែករហាម
"ជូ ជូលីយ៉ា" ជីមីនបើកទ្វាររត់តាមតែនាងរហ័សពួនបានមុនទើបធ្វើឲ្យជីមីនមួម៉ៅដើរមកធាក់កង់ឡានមួយទំហឹង
ជូលីយ៉ាដើរតាមដងផ្លូវមានមនុស្សដើរកុះករតែក្នុងចិត្តនាងពេលនេះបែរជាល្ហល្ហេវ ក្នុងខួរក្បាលស្រាប់តែទទេរស្អាតទើបសម្រេចចិត្តខលហៅជុងហ្គុកឲ្យមកទទួលនាង
"ជូកើតអីមែនទេ?" ជុងហ្គុកកាន់ចង្កូតឡានបណ្ដើរលួចសម្លឹងមុខនាងបណ្ដើរ
"អែបឡានបន្តិចបានទេ?" ជូលីយ៉ានិយាយជាមួយនឹងសម្លេងតិចៗ គ្រាន់តែជុងហ្គុកអែបឡានភ្លាមជូលីយ៉ាទាញជុងហ្គុកមកអោបភ្លាម
"ជូ??" ជុងហ្គុកលើកដៃអោបជូលីយ៉ាព្រមទាំងអង្អែលខ្នងនាងតិចៗ ជូលីយ៉ាយំឡើងស្មារញ័រទទ្រើក នាងគ្រាន់តែត្រូវការអ្នកអោបនិងផ្ដល់កម្លាំងចិត្ត
"ឲ្យខ្ញុំធ្វើយ៉ាងម៉េចជុងហ្គុក អ្ហឹក ខ្ញុំស្រលាញ់គេខ្លាំងណាស់ ខ្ញុំស្រលាញ់ថេយ៉ុង" ជូលីយ៉ាស្រែកទ្រហ៊ោយំនិយាយត្រង់ៗលែងចង់លាក់លៀមនាំតែពិបាកចិត្តឆ្អិតទ្រូង តាមពិតទៅជុងហ្គុកក៏ដឹងហើយថាពីរនាក់នាងនិងថេយ៉ុងប្រាកដជាមានរឿងលាក់បាំងតែគេតាំងចិត្តជីកកាយចេះដឹងរឿងរបស់ពួកគេទាំងពីរ
"យំឲ្យអស់មក"ជុងហ្គុមអោបនាងកាន់តែខ្លាំង ផ្ដល់ភាពកក់ក្ដៅឲ្យនាងសង្ឃឹមថានាងបានធូរខ្លះ ទោះគេបានត្រឹមជាមនុស្សកំដរតែក៏សុខចិត្តឲ្យតែបានឃើញមនុស្សស្រីដែលខ្លួនស្រលាញ់មានក្ដីសុខ គេព្រមធ្វើជាមិត្តចាំដោះស្រាយបញ្ហាក៏បាន
"អ្ហឹកៗៗៗៗ"
__________________
បានត្រឹមមនុស្សកំដរ😥❤រ៉ូសស្ស៊ី
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
Romanceដោយសារតែគំនិតឆ្កួតឡប់របស់គេ ស្ទើរតែធ្វើឲ្យបាត់បង់មនុស្សស្រីជាទីស្រលាញ់ "បងសុំទោស ជូ" ថេយ៉ុងមហាសេដ្ឋីវាល់លានបន្ទន់ជង្គង់ផ្ទាល់នឹងឥដ្ឋពីមុខស្រ្តីម្នាក់ដែលមានឈ្មោះថាអតីតកូនបំណុល ជាមនុស្សស្រីដែលថេយ៉ុងបានបំផ្លាញគ្រប់យ៉ាងដែលជារបស់នាង ប្រើប្រាស់នាងប្រៀបដូច...