ភាគទី43

2.3K 89 0
                                    

ថេយ៉ុងខឹងហុយផ្សែងតាមត្រចៀក បែរសម្លឹងមុខជូលីយ៉ាមុខកាច តាមពិតទៅនាងធ្លាប់ច្របាច់ស្មាឲ្យជុងហ្គុកពិតមែនតែគ្រាន់តែច្របាច់ស្មាគ្មានអ្វីផ្សេងទេ

"មិនដូរទេ" ជុងហ្គុកសើចចេញធ្មេញទន្សាយហើយធ្វើមុខឌឺយ៉ាងគួរឲ្យចង់ទះ

"មិនដូរក៏ហី, លេខាយើងមិនទាន់មកដល់ទេ ជូលីយ៉ាទៅឆុងកាហ្វេដាក់បន្ទប់ខ្ញុំមួយ" ថេយ៉ុងនិយាយកុហកទាំងដែលលេខារបស់គេមកធ្វើការតាំងពីព្រលឹម គេនឹងចាត់ការជូលីយ៉ាចេញម្ដង កំបាំងពីភ្នែកគេហ៊ានធ្វើសរសៃឲ្យអ្នកផ្សេងផងហេ ដឹងគ្នាហើយលើកនេះ

"ចា" ជូលីយ៉ាដើរចេញគើមៗដោយថេយ៉ុងដើរចេញទៅតាមក្រោយ គ្រាន់តែចេញផុតពីបន្ទប់ភ្លាម ថេយ៉ុងក៏ខ្សឹបថាឲ្យនាងដើរតាមគេចូលបន្ទប់ធ្វើការ

ថេយ៉ុងកឹបគន្លឹះជាប់ក្រោយមកនាងនឹងគេចូលដល់ក្នុង គេព្រលែងខ្យល់ដង្ហើមចោលបន្តិចមុននឹងច្រត់ចង្កេះឈរមើលជូលីយ៉ាឈរអោនមុខចុះ

"ឡើងអង្គុយលើតុធ្វើការរបស់បង" ថេយ៉ុងចង្អុលឲ្យជូលីយ៉ាហើយនាងមិននិយាយច្រើនហើយធ្វើតាមគេ ថេយ៉ុងដើរមកឈរទល់មុខហើយសម្លឹងនាងដោយក្រសែរភ្នែករឹងកំព្រឹស

"ដែលវានិយាយមុននេះជាការពិត?" ថេយ៉ុងសួរនាងដូចប៉ូលីសសួរជនល្មើសហើយនាងក៏ងក់ក្បាលទទួលស្គាល់ថាជាការពិត

"អូនគ្រាន់តែធ្វើច្របាច់ស្មាប៉ុន្នឹងហើយ-"

"បងមិនត្រូវការពាក្យបកស្រាយ" ថេយ៉ុងមិនចាំឲ្យជូលីយ៉ានិយាយចប់ក៏តបវិញភ្លាម គេមិនស្ដាប់ពាក្យបកស្រាយ ចម្លើយពិននេះគ្រប់គ្រាន់ហើយសម្រាប់គេ

"អូនច្របាច់ឲ្យវាប្រហែលប៉ុន្មាននាទី?"

"ប្រហែល30នាទី អ្ហាយ បងធ្វើអី!!!" ជូលីយ៉ាស្រែកចាចពេលថេយ៉ុងលូកដៃចូលអាវរបស់នាងហើយច្របាច់ដើមទ្រូងនាងមិនថ្មមដៃ ច្របាច់យកៗ អាពីយប់មិនទាន់បាត់ឈឺផងមកបន្ថែមឲ្យឈឺទៀត ពិតជាឃោឃៅពិតមែន

"ដាក់ទោសមនុស្សក្បត់ឲ្យគ្រប់30នាទីដូចគ្នា" ថេយ៉ុងនិយាយស្របពេលដែលដៃទាំងសងខាងរបស់គេកំពុងច្របាច់ច្របល់ដើមទ្រូងជូលីយ៉ា

កន្លងទៅ30នាទីជូលីយ៉ាដើរចេញមកវិញទាំងស្រគារដើមទ្រូង នាងដើរអោនៗទាំងពិបាក ងាកខ្លួនតែបន្តិចក៏ឈឺដែរ មិនគួរសោះហ៊ិហ៊ិ

*ក្រាក

ជូលីយ៉ាសម្លក់ជុងហ្គុកហើយក៏ដើរទៅក្រាបនឹងតុធ្វើការ  នាងចង់តែយំឲ្យណាណីទេ នេះទាំងឈឺទាំងស្រគារ អង្គុយធម្មតាក៏ឈឺ ដើរក៏ឈឺដែរ ចេះរកទំនុកដាក់ទោសឃើញណាស់

"ជូ កើតអី?"

"កុំមកសួរ"

ងាកមកមើលអ្នកដែលធ្វើបាបគេវិញ អង្គុយមិនស្រណុក ក្នុងចិត្តបារម្ភពីប្រពន្ធខ្លួនសឹងស្លាប់ ចង់តែដើរទៅមើលតែខ្លាចជុងហ្គុកគេចាប់កំហុស តែយ៉ាងណាក៏ពេលដែលគេច្របាច់នោះក៏ឃើញនាងស្រែកថ្ងូរដែរតើស?

"ធុញណាស់វើយ"
__________________________

រ៉ូសស្ស៊ី

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now