ជូលីយ៉ាទាញខោថេយ៉ុងក្រវែងចោលដោយមិនញញើតដៃចំណែកថេយ៉ុងបិទភ្នែករង់ចាំភាពសុខស្រួលដែលភរិយានឹងប្រគល់ឲ្យ កាន់តែចាំកាន់តែយូរ នាងនៅអូសបន្លាយពេលវេលាមិនព្រមធ្វើអីទុកឲ្យបុរសសង្ហាដេកចាំទាំងក្នុងទ្រូងក្ដៅដូចភ្លើង
"អូនអង្គុយធ្វើអីយូរម៉្លេះ?" ថេយ៉ុងជ្រួញចិញ្ចើមឆ្ងល់នឹងឬកពាប្លែកៗរបស់នាង ទាំងដែលពីមុននាងចំណាប់ខ្លាំងណាស់
"អូនភ្លេចថាយើងលែងគ្នាហើយ អូនមិនធ្វើរឿងនោះជាមួយបងទេ" ជូលីយ៉ាធ្វើមុខស្អុយដាក់ស្វាមី ធ្វើឲ្យគេហួសចិត្តសឹងតែយកក្បាលបោកនឹងក្បាលគ្រែឲ្យស្លាប់ ស៊ីគ្នារាប់ភ្លេចទៅហើយទើបមកសូញសាញស្អីពេលនេះ
"តែបង...អូនចង់ឲ្យបងធ្វើយ៉ាងម៉េច?" ថេយ៉ុងមួម៉ៅមួយរំពេចពេលឃើញជូលីយ៉ាធ្វើឬកធ្វើពារច្រើនគួរឲ្យធុញ
"បងសុំអូនរៀបការទៅ បានអូនព្រម" ជូលីយ៉ាបែរមុខមកប្រសព្វស្វាមីហើយរំអុកឲ្យគេសុំនាងរៀបការ មួយជាតិមានប្ដីតែមួយត្រូវតែបានរៀបការស្លៀកឈុតកូនក្រមុំដូចស្រីដទៃដែរ
"តែពេលនេះយើងធ្វើរឿងនោះសិនបានទេ ចាំបងសុំអូនតាមក្រោយ" ថេយ៉ុងដេកសម្លឹងមុខជូលីយ៉ាបើកភ្នែកម៉ក់ៗទាមទារយកការអានិតតែជូលីយ៉ាចិត្តខ្មៅដាច់ចិត្តងើបចេញពីគេហើយដើរចូលបន្ទប់ទឹកបាត់
"កាទ្រីត" ថេយ៉ុងទាញភួយមកដណ្ដប់បាត់ក្បាលហើយងរង៉ក់ភ្លាម គ្រាន់តែសុំមួយសោះក៏មិនឲ្យដែរ
ស្អែកព្រឹក ថេយ៉ុងនិងជូលីយ៉ាធ្វើដំណើរពីដេគូមកកាន់សេអ៊ូលវិញ អ្វីដែលនឹកឃើញទៅមុនគេនោះគឺខនដូរបស់ជីនព្រោះជូលីយ៉ាបានយកជេសស្ម៉ីនទុកនឹងជីនទើបប្រញាប់ទៅរកកូនវិញ
ទីង ទីង
សម្លេងកណ្ដឹងបន្លឺឡើងទើបជីនញាប់ជើងរត់ទៅបើកទ្វារដោយសក់ក្បាលកន្ទ្រីងកន្ទ្រើង ភ្នែកឡើងខ្មៅដូចធ្យូងហាក់ដូចជាមិនបានដេកមិនបានពួន
"ជាខ្មោចឬសត្វនេះ" ថេយ៉ុងបោះសម្ដីគំរោះគំរើយហើយដើរចូលក្នុងជាមួយជូលីយ៉ាទៅរកកូនស្រីរបស់ខ្លួន
"បង ឯណាកូនខ្ញុំ?" ថេយ៉ុងស្រែកសួរជីន ហើយសម្លឹងមើលជុំវិញបន្ទប់ខនដូមើលតែសម្បុកមាន់ ឥវ៉ាន់រប៉ាត់រប៉ាយគ្មានរបៀប
"ក្នុងធុងសម្រាម" តាមពិតកូននៅក្នុងដៃជីននឹងឯងតែប្ដីប្រពន្ធមួយគូរនេះមិនចាប់អារម្មណ៍គិតតែពីស្រែកសួរ ប្រាប់ថាកូននៅក្នុងធុងសម្រាមក៏នាំគ្នាទៅមើលក្នុងធុងសម្រាមភ្លាម មនុស្សអើយមនុស្ស ល្ងង់ឲ្យដូចក្របី
"បងធ្វើឲ្យខ្ញុំលួសព្រលឹងអស់រលីង" ថេយ៉ុងដើរទៅទទួលកូនពីជីនយកមកថើបថ្ពាល់ប៉ោងខ្សឺត គេនឹកកូនសឹងស្លាប់ទៅហើយ
"កូនឯងធ្វើទុក្ខយើងណាស់ យំតាំងពីក្បាលព្រលប់រហូតដល់ពាក់កណ្ដាលអធ្រាត គិតថាយើងជាមនុស្សយន្តសាកថ្មឬយ៉ាងម៉េច?" ជីនច្រត់ចង្កេះឡូឡាច្រង៉ាងដៃច្រង៉ាងជើងដាក់ប្អូនប្រុស ចំណែកជូលីយ៉ាក៏អស់សំណើចនឹងឬកពាបងថ្លៃជីដូនមួយ បែកគ្នាមួយឆ្នាំហើយតែចារឹកដូចដើម
"មនុស្សចាស់រអ៊ូច្រើនណាស់កូន"ថេយ៉ុងធ្វើជានិយាយជាមួយកូន ហើយកូនង៉ែតក្នុងដៃសើចហេសៗបានដូចចិត្តទៀត
"អឺ ខំបង្រៀនកូនទៅ ប្រយ័ត្នតែធំឡើងដូចបោះពុម្ភអារឿងសូកសៀតនឹង" ជីនសម្លក់ថេយ៉ុងហើយស្ដីឲ្យខ្លាំងៗធ្វើឲ្យជេសស្ម៉ីនប្ដូរពីសើចមកជាយំតម្លង់ខនដូ
"ចង់តែឆ្កួតស្លាប់ទេ" ដោយសារទ្រាំនឹងសម្លេងយំមិនបានជីនក៏បែរខ្នងដើរចូលបន្ទប់បាត់ បុរសសង្ហាបាក់សម្រស់ព្រោះមើលកូនឲ្យគេ ពិតជាគួរឲ្យអានិតណាស់
_________________
អ្នកណាធ្វើបាបប្រុសចាស់អូនទៀតហើយ❤😭រ៉ូសស្ស៊ី
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
Romanceដោយសារតែគំនិតឆ្កួតឡប់របស់គេ ស្ទើរតែធ្វើឲ្យបាត់បង់មនុស្សស្រីជាទីស្រលាញ់ "បងសុំទោស ជូ" ថេយ៉ុងមហាសេដ្ឋីវាល់លានបន្ទន់ជង្គង់ផ្ទាល់នឹងឥដ្ឋពីមុខស្រ្តីម្នាក់ដែលមានឈ្មោះថាអតីតកូនបំណុល ជាមនុស្សស្រីដែលថេយ៉ុងបានបំផ្លាញគ្រប់យ៉ាងដែលជារបស់នាង ប្រើប្រាស់នាងប្រៀបដូច...