បន្ទាប់ពីអង្គុយរៀងបាត់ឈឺបន្តិច ជូលីយ៉ាដើរទៅឆុងកាហ្វេឲ្យជុងហ្គុកមួយកែវហើយក៏មិនភ្លេចឆុងឲ្យអ្នកជាស្វាមីមួយកែវ។ នាងបើកបន្ទប់ដើរចូលទៅក្នុងបន្ទប់ថេយ៉ុងតែក៏ប្រទះឃើញអ្វីដែលមិនគួរឃើញទៅវិញ គឺយូណាកំពុងតែអោបថើបថេយ៉ុងយ៉ាងស្អិតរមួត បេះដូងរបស់នាងពេលនេះដូចត្រូវគេយកកាំបិតមកចាក់មួយរយកាំបិតយ៉ាងចឹង។ ជូលីយ៉ាមិនបានបន្លឺសម្លេងមួយម៉ាត់ក្រៅពីបិទទ្វារហើយដើរចេញពីបន្ទប់យ៉ាងស្ងប់ស្ងាត់
ថេយ៉ុងច្រានយូណាចេញពីខ្លួនហើយជូតមាត់របស់ខ្លួនទាំងមួម៉ៅ បបូរមាត់មួយនេះគេហួងហែងសឹងស្លាប់ មិនដែលឲ្យស្រីណាថើបផ្ដេសផ្ដាស់តែយូណាចូលមកភ្លាមក៏ចាប់គេថើបយ៉ាងតក់ក្រហល់
"កាន់តែផ្ដេសផ្ដាស់ហើយយូណា!!" ថេយ៉ុងស្រែកគំហកឲ្យនាងមួយទំហឹង គេខឹងឡើងក្រហមមុខតែត
"អូនជាសង្សារបងតែសង្សារបានត្រឹមតែឈ្មោះ អ្ហឹក បងមិនដែលផ្ដល់ភាពកក់ក្ដៅ ទូរស័ព្ទក៏បងមិនដែលខលមក ទោះអូនសុខទុក្ខយ៉ាងណាក៏បងមិនខ្ចីរវល់" យូណាស្រែកយំដាក់មុខថេយ៉ុងសង្ឃឹមថាគេនឹងយល់ពីនាងខ្លះ តែអត់ទេ! ខ្សែរភ្នែកដែលគេសម្លឹងមកនាងគឺគ្មានផ្ដល់ក្ដីអានិតអាសូរបន្តិចទេ ទើបនាងងក់ក្បាលតិចៗស្ទុះទាញកាបូបហើយរត់ចេញពីបន្ទប់របស់ថេយ៉ុង
ក្រោយនាងចេញបានមួយសន្ទុះក៏ឃើញយូណាដើរចេញមកដែរ ហើយយូណាក៏ដើរចេញពីក្រុមហ៊ុនទៅ មិនចាំយូរជូលីយ៉ាដើរចូលក្នុងថេយ៉ុងដោយកាន់យកឯកសារដែលត្រូវស៊ីញ៉េមកឲ្យគេជាមួយកាហ្វេត្រជាក់មួយកែវ
"នេះកាហ្វេ" ជូលីយ៉ាហុចកាហ្វេឲ្យថេយ៉ុងដោយមិនមើលមុខរបស់ហើយតម្រៀបឯកសារទាំងប៉ុន្មានដាក់លើតុ
"ហេតុអីក៏អត់ក្ដៅចឹង?" ថេយ៉ុងកើតចម្ងល់មួយរំពិចពេលផឹកកាហ្វេតែមិនក្ដៅទាំងដែលជូលីយ៉ាតែងតែឆុងកាហ្វេក្ដៅ តែថ្ងៃនេះគ្មានក្ដៅអីបន្តិច
"ព្រោះកាហ្វេនេះឆុងតាំងពីមុនពេលបងរវល់ តែចូលមកក៏ឃើញបងកំពុងធ្វើការមមាញឹកទម្រាំបងចប់ការងារ កាហ្វេក៏ត្រជាក់ល្មម" ជូលីយ៉ានិយាយដោយសម្លេងត្រជាប់ស្រេប នាងខូចចិត្ត អន់ចិត្ត ហើយក៏ដឹងថាយូណាជាសង្សារផ្លូវការរបស់ថេយ៉ុង ឯនាងត្រឹមជាប្រពន្ធលួចលាក់ម្នាក់ គ្មានសិទ្ធអ្វីមកបញ្ចេញកំហឹងជាសាធារណៈ
"មិនដូចជាអូនគិតទេ" គ្រាន់និយាយចេញមកពិននេះ គេក៏ដឹងហើយថាជូលីយ៉ាបានឃើញអ្វី ទោះគេនិយាយយ៉ាងម៉េចក៏មិនអាចលុបការគិតរបស់នាងបានដែរ
"ឬបងចង់ឲ្យអូនគិតថាអ្នកនាងយូណាដួលជំពប់ជើងមែនទេ" ជូលីយ៉ាសើចហឹសក្នុងបំពង់កយ៉ាងហួសចិត្ត នាងចូលមកក៏ឃើញផ្ទាល់នឹងភ្នែកហើយនៅប្រកែក
"បងមិនចង់និយាយច្រើនទេ តាមតែអូនគិតចុះ" ថេយ៉ុងជ្រើសយកភាពស្ងប់ស្ងាត់ ព្រោះគេមិនចេះនិយាយ មិនចេះលួងស្រី រឹតតែមិនចង់លួងលោម គេធុញលើសពីធុញហើយ
"ចឹងក៏ល្អហើយ ស៊ីញ៉េឲ្យហើយទៅអាលខ្ញុំបានចេញទៅវិញ" ជូលីយ៉ាគ្រវាសទឹកភ្នែកដែលរៀបនឹងហូរចេញ បើគេចារឹកបែបនេះ រស់នៅជាមួយគ្នាបានយូរដែរទេ?
"កុំធ្វើខ្លួនគ្មានហេតុផល បងកំពុងអារម្មណ៍មិនល្អ" ថេយ៉ុងជាមនុស្សឆេវឆាវហើយគេក៏មិនចង់ខឹងព្រោះខ្លាចថានឹងធ្លោយនិយាយអ្វីមិនល្អដូចរាល់ដង
"មនុស្សស្រីគ្រប់គ្នាត្រូវការភាពលួងលោម បកស្រាយហេតុផលឲ្យនាងស្ដាប់ តែបងជាមនុស្សបែបនេះ ឲ្យខ្ញុំទ្រាំនៅជាមួយលោកបានយូរប៉ុណ្ណាទៅ" ជូលីយ៉ានិយាយគំហកដាក់ថេយ៉ុងស្របជាមួយទឹកភ្នែកដែលកំពុងស្រក់ហូរចុះមក ទោះមនុស្សស្រលាញ់ក៏ដោយ គ្មានអ្នកណាទ្រាំបានទេ
"បើទ្រាំមិនក៏ចេញទៅ!!!"
ប្រាវ
ថេយ៉ុងងើបឈរគ្រវាសឯកសារជ្រុះពេញឥដ្ឋ គេមួម៉ៅដល់កំពូលហើយ គ្រាន់តែមួយថ្ងៃមានស្រីស្រែកឲ្យដល់ទៅពីរនាក់ទៅហើយ បើមិនធុញទើបចម្លែក
"អ្ហឹក ខ្ញុំនឹងចេញ មិនឲ្យលោកឃើញមុខទេ" ជូលីយ៉ាថាចប់ក៏បែរខ្នងរត់ចេញពីបន្ទប់ថេយ៉ុង ទាញទ្វារបិទមួយទំហឹង ចំណែកឯថេយ៉ុងក៏សម្រូតខ្លួនអង្គុយលើកៅអីផ្អែកយកដៃច្បូតមុខរំសាយអារម្មណ៍តែដូចមិនបានផលសោះ
_______________________រ៉ូសស្ស៊ី
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
Romanceដោយសារតែគំនិតឆ្កួតឡប់របស់គេ ស្ទើរតែធ្វើឲ្យបាត់បង់មនុស្សស្រីជាទីស្រលាញ់ "បងសុំទោស ជូ" ថេយ៉ុងមហាសេដ្ឋីវាល់លានបន្ទន់ជង្គង់ផ្ទាល់នឹងឥដ្ឋពីមុខស្រ្តីម្នាក់ដែលមានឈ្មោះថាអតីតកូនបំណុល ជាមនុស្សស្រីដែលថេយ៉ុងបានបំផ្លាញគ្រប់យ៉ាងដែលជារបស់នាង ប្រើប្រាស់នាងប្រៀបដូច...