"ខ្ញុំស្អប់លោក" ជូលីយ៉ាស្រែកយំដូចកូនក្មេង មុននេះនាងភ័យនាងខ្លាចថាគេនឹងទៅចោលនាងមែន ខ្លាចថាលែងបាននៅក្បែរគេ លែងបានត្រូវគេស្ដីឲ្យទៀត
"នាងស្រលាញ់ខ្ញុំ" ថេយ៉ុងចាប់ដៃទាញខ្លួននាងមកកាន់តែជិត បបូរមាត់ផ្ដិតយកទឹកភ្នែកពីថ្ពាល់បង្អូសមករកបបូរមាត់តូចច្រមិចបឺតជញ្ជក់យ៉ាងផ្អែមល្ហែមថ្នាក់ថ្នម ថេយ៉ុងជ្រែកអណ្ដាតចូលក្រអូបប្រលែងជាមួយអណ្ដាតរបស់នាង
"ខ្ញុំមិនឲ្យនាងចេញពីខ្ញុំទេ" ថេយ៉ុងនិយាយក្រោយពេលដែលដោះលែងបបូរមាត់ឲ្យមានសេរីភាព គេសម្លឹងនាងឲ្យក្រសែភ្នែកស្រទន់បញ្ជាក់ថាពាក្យដែលគេនិយាយសុទ្ធតែជាពាក្យពិត គ្មានការកុហកភរភូត
បន្ទាប់ពីញ៉ាំអាហារពេលព្រឹកហើយ ថេយ៉ុងនាំជូលីយ៉ាមកហាងគ្រឿងពេជ្រល្បីមួយ ហើយបណ្ដើរនាងចូលប្រៀបដូចគូរស្នេហ៍ស្រលាញ់គ្នា
"សួស្ដីចា" បុគ្គលិកហាងរាក់ទាក់ភ្ញៀវតាមការគួរ នាងនាំពួកគេទាំងពីរមើលគ្រឿងពេជ្រមួយហើយមួយទៀតរហូតដល់ខ្សែកចុងក្រោយដែលមានពេជ្រមួយតូចឆ្មាជាបន្ដោងហើយខ្សែធ្វើពីមាសសសុទ្ធមានតម្លៃថ្លៃកប់ពពក
"ស្រលាញ់ទេ?" ថេយ៉ុងលើកខ្សែកដាក់លនឹងករបស់នាងបង្ហាញនាងឲ្យឃើញរូបភាពក្នុងកញ្ចក់ហើយថ្ពក់ទំពក់ជាប់
"តែ"
"ខ្ញុំយកមួយនេះ" មិនចាំឲ្យនាងបដិសេធ ថេយ៉ុងដកកាតខ្មៅមានលុយរាប់សិបលានហុចឲ្យបុគ្គលិកយកទៅគិតលុយ
"ថ្លៃណាស់លោក" ជូលីយ៉ាបើកភ្នែកម៉ក់ៗសម្លឹងមើលមុខថេយ៉ុងតែគេមិនខ្វល់ហើយអូសដៃនាងចេញបន្ទាប់ពីបានគិតលុយហើយរួចរាល់
ជូលីយ៉ាអង្គុយញញឹមញញែមក្នុងឡាន រឿងដែលខឹងអម្បែងមិញក៏រលាយអស់ខ្ទិចសល់តែភាពរំភើបញាប់ញ័រពេញដើមទ្រូង នាងលួចមើលមុខអ្នកកំពុងបើកឡានជាញឹកញាប់តែពេលគេបែរមកមើលវិញក៏ធ្វើជាមិនដឹងមិនឮ
ថេយ៉ុងលូកក្រសោបប្រអប់ដៃតូចដូចបន្លាក្រូចយកមកថើបតិចៗធ្វើឲ្យបេះដូងនាងកាន់តែរីកមាឌលើសមុនទៀត នាងញញឹមអឹមអៀនបេះដូងលោតសឹងចេញពីទ្រូង
ផាំង
សម្លេងគ្រាប់កាំភ្លើងបាញ់ចំទ្វារឡាន តែសំណាងល្អទ្វាររបស់គេមានបំពាក់ដែកការពារគ្រាប់កាំភ្លើង ជូលីយ៉ាភ័យឡើងញ័រទាំងខ្លួន
"ជាស្អីនៀក" ថេយ៉ុងបើកភ្នែកជ្រួញចិញ្ចើម ខួរក្បាលពោរពេញដោយការងឿងឆ្ងល់ គេមិនដែលមានទំនាស់ជាមួយអ្នកណាតែហេតុអីស្រាប់តែមានអ្នកតាមបាញ់គេបែបនេះ
"លោក អ្ហឹក ខ្ញុំខ្លាច" ជូលីយ៉ាយំយែកដោយការភ័យខ្លាច សម្លេងគ្រាប់កាំភ្លើងរំលឹកនាងឲ្យនឹកឃើញថ្ងៃដែលប៉ារបស់នាងបាញ់សម្លាប់ខ្លួនក្នុងបន្ទប់របស់គាត់ ឈាមក្រហមឆ្អិនឆ្អៅស្រាប់តែលោតចេញពេញខួរក្បាលរបស់នាង ដៃរបស់នាងញ័រប៉ប្របតែថេយ៉ុងពុំបានចាប់អារម្មណ៍ព្រោះពេលនេះគេកំពុងខំបង្វិលចង្កូតគេចពីគ្រាប់កាំភ្លើងរបស់សត្រូវយ៉ាងញាប់ដៃ
គ្រាប់កាំភ្លើងបន្លឺមួយគ្រាប់ហើយមួយគ្រាប់ទៀតរហូតដល់ធ្វើឲ្យជូលីយ៉ាគ្រប់គ្រងស្មារតីខ្លួនឯងពុំបានទើបស្រែកមួយទំហឹងហើយក៏សន្លប់លែងដឹងខ្លួនទៅ
__________________
ហេតុអីប៉ាជូលីយ៉ាសម្លាប់ខ្លួន? មានអីទាក់ទងនឹងថេយ៉ុងទេ?រ៉ូសស្ស៊ី
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
Любовные романыដោយសារតែគំនិតឆ្កួតឡប់របស់គេ ស្ទើរតែធ្វើឲ្យបាត់បង់មនុស្សស្រីជាទីស្រលាញ់ "បងសុំទោស ជូ" ថេយ៉ុងមហាសេដ្ឋីវាល់លានបន្ទន់ជង្គង់ផ្ទាល់នឹងឥដ្ឋពីមុខស្រ្តីម្នាក់ដែលមានឈ្មោះថាអតីតកូនបំណុល ជាមនុស្សស្រីដែលថេយ៉ុងបានបំផ្លាញគ្រប់យ៉ាងដែលជារបស់នាង ប្រើប្រាស់នាងប្រៀបដូច...