ភាគទី34

2.3K 90 1
                                    

ជូលីយ៉ាសម្រូតខ្លួនត្បោមជង្គង់អង្គុយយំ នាងមានអារម្មណ៍ថាខ្លួនឯងជាមនុស្សនាំរឿង ពាក្យសម្ដីដែលគេនិយាយមុននេះគឺមើលងាយគ្រួសាររបស់នាង នាងមិនដឹងថាគ្រួសារនាងមានរឿងអីពាក់ព័ន្ធនឹងថេយ៉ុងទេបានជាធ្វើឲ្យគេគុំគួនស្អប់ដល់ថ្នាក់នេះ

យប់

ជីនដើរចុះដើរឡើងមិនដឹងថាគួរទៅដេកនៅទីណា គិតយ៉ាងយូរទើបសម្រេចចិត្តទៅគោះទ្វារបន្ទប់ជូលីយ៉ាកំពុងដេក

តុក តុក តុក

"អ្នកនាងហា ខ្ញុំត្រូវការដេក ទៅដេកជាមួយប្ដីអ្នកនាងវិញទៅ" ជីនស្រែកហៅឡើងពីរបីដងតែនាងមិនតប គេនិយាយឡើងដូចនិយាយជាមួយគល់ឈើ កាន់តែនិយាយកាន់តែអត់ប្រយោជន៍ទើបគេសម្រេចចិត្តដើរទៅគោះបន្ទប់ថេយ៉ុងម្ដង

តុក តុក តុក

"អាថេយ៍ហា" ជីនស្រែកហៅថេយ៉ុងម្ដងតែថេយ៉ុងមិនឆ្លើយនឹងគេ គិតទៅម្ចាស់ផ្ទះប្រហែលត្រូវលះបង់បន្ទប់ឲ្យភ្ញៀវដេកហើយ

"បើឯងមិនបើក យើងទៅដេកជាមួយប្រពន្ធឯងហើយ" ជីននិយាយលថេយ៉ុងតែក៏បានផល ថេយ៉ុងបើកបន្ទប់ហើយដើរធ្វើមុខងាប់ចូលរកគ្រែដេកដោយមានជីនដើរតាមពីក្រោយ

ជីនមិនហ៊ាននិយាយច្រើនក្រៅពីប្រាស់ខ្លួនបិទភ្នែកសម្ងំដេកដោយមានថេយ៉ុងរើរចុះឡើងនៅមិនសុខ ដេកមិនលក់តែគេក៏មិនធ្វើថោកទៅលួងនាងមុនដែរ កុំសង្ឃឹម

ព្រឹកព្រហាមជូលីយ៉ាដើរមករកផ្ទះបាយដើម្បីជួយធ្វើម្ហូបទាំងមុខក្រញ៉ូវ យប់មិញនាងដេកមិនលក់ថែមទាំងយំទៀតទើបបណ្ដាលឲ្យភ្នែកហើមស្បុលសឹងបាត់គ្រាប់ភ្នែក

"ថេយ៉ុងហា ឯងគិតទៅវិញពេលណា?" ជីនពាក់ខោអាវយ៉ាងសង្ហារដើរចេញពីបន្ទប់មកអង្គុយតុបាយ

"ប្រហែលទិញខនដូមួយទុកដេកហើយ" ថេយ៉ុងដើរតាមក្រោយបង្ហួសទៅអង្គុយសាឡុងមុខទូរទស្សន៍ និយាយថាទិញក៏ទិញព្រូស ពីរអ្នកបងប្អូនគេនឹងចាយលុយដូចក្រដាស

"អូហូយ អាអ្នកមាន" ជីនពែបមាត់ពែបកដាក់ប្អូនតែក៏ភ្ញាក់ព្រើតក្រោយជូលីយ៉ាទម្លាក់ចានបាយមួយទំហឹងដាក់លើតុ

"នែនាង ដាក់ចានថ្នមៗមើលទម្លាក់ចានបាយឲ្យបងខ្ញុំដូចទម្លាក់ឲ្យឆ្កែស៊ី" ថេយ៉ុងតាំងចិត្តរករឿងឈ្លោះជាមួយជូលីយ៉ា សម្ដីថេយ៉ុងធ្វើឲ្យជូលីយ៉ាខឹងញ័រសាច់ នាងមិនមែនជាមនុស្សបែបនេះតែមួយរយៈក្រោយនេះនាងឆាប់មួម៉ៅច្រើន ពេលខ្លះក៏ឃ្លានខ្លាំងតែពេលខ្លះក៏រកក្អួតចង្អោរគ្មានហេតុផល រដូវក៏បាត់យូរហើយ

"ទំនងបែបនឹងហើយ" ជូលីយ៉ាសម្លក់មុខថេយ៉ុងហើយក៏ដាក់គូទអង្គុយពីមុខជីន

"បានហើយៗ ឈប់ឈ្លោះគ្នាទៅ មកអាថេយ៍ញ៉ាំបាយ" ជីនខំនិយាយសម្របសម្រួលពួកគេទាំងពីរតែហាក់ដូចមិនបានជួយអ្វីសោះ ភ្លើងកំពុងឆេះហើយនៅញាត់អូសបន្ថែមទៀត

"មិនញ៉ាំទេ ព្រោះខ្ញុំមិនមែនឆ្កែ" ថេយ៉ុងស្រែកទាំងខឹងក្ដៅក្រហាយទាំងព្រឹកថែមទាំងដើរមកទាត់តុបាយរួចក៏បង្ហួសចូលបន្ទប់ដេកបាត់ធ្វើឲ្យអ្នកអង្គុយនៅតុបាយអួលហូបបាយលែង ទោះឃ្លានសឹងដាច់ពោះក៏ត្រូវឆ្អែតដែរ

"មិនគិតលួងប្ដីទេហ៎?" ជីនចាក់ចេកចាក់ស្ករតែក៏ត្រូវជូលីយ៉ាលេងម៉ាស្ពឹកមុខ ចុកឈីបៗដល់ពោះវៀន

"ចង់លួងក៏ទៅលួងខ្លួនឯងទៅ" ជូលីយ៉ាគោះតុមួយទំហឹងខឹងឡើងហឹងស្លឹកត្រចៀក ភ្លែកសស្លែតសម្លឹងសម្លក់មុខជីនធ្វើឲ្យជីនបុកពោះដឹបៗខ្លាចស៊ីក្បាលម៉ាចានបាយ
____________________

រ៉ូសស្ស៊ី

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now