ថេយ៉ុងនាំជូលីយ៉ាជិះឡានចម្ការដឹកនាងមើលសួនច្បារ ខ្យល់បរិសុទ្ធបក់ប៉ះសក់វែងអន្លាយរបស់នាងប៉ើងរសាយរសាត់ ទឹកមុខដែលធ្លាប់តែក្រៀមក្រំជំនួសឲ្យភាពរីករាយនិងស្រស់ស្រាយ
ថេយ៉ុងជិះមកដល់ចំណោតភ្នំខ្ពស់ដែលមានទឹកធ្លាក់ជ្រៅហូរធ្លាក់ចុះក្រោមកាត់ផ្សែងពពក គេចតឡានក្រោមដើមឈរនាំរាងកាយស្ដើងហក់ចុះពីលើឡានរត់ទៅត្រដាងដៃស្រូបខ្យល់អាកាសមួយដង្ហើម
"លោក" ជូលីយ៉ាភ្ញាក់ព្រើតពេលដៃរឹងមាំមួយគូរអោបក្រសោបចង្កេះនាងមួយក្ដាប់យ៉ាងណែន នាងមានអារម្មណ៍ថាកក់ក្ដៅ គេធ្វើឲ្យបេះដូងដែលធ្លាប់ប្រេះស្រាំរបស់នាងបានមានជីវិតឡើងវិញ តើគេមានអារម្មណ៍ដូចនាងដែរទេ?
"ស្រស់ស្រាយទេ?" ថេយ៉ុងដាក់ចង្កាលើស្មារបស់នាងហើយសម្លឹងមើលទេសភាពជាមួយគ្នា នាងជាមនុស្សស្រីដំបូងដែលគេនាំមកទីនេះ គេមិនយល់ពីខ្លួនឯងទេតែគេចង់បាននាងនៅជាមួយគេបែបនេះ ខ្លាចថាគេនឹងបាត់បង់នាងឲ្យទៅអ្នកផ្សេង
"ចាស្រស់ស្រាយខ្លាំងណាស់" ជូលីយ៉ានិយាយទាំងភ្នែកកំពុងសម្លឹងមើលទឹកជ្រោះដូចគ្នា ពួកគេស្ងាត់មួយសន្ទុះធំមុននឹងជូលីយ៉ានិយាយជ្រែកភាពស្ងប់ស្ងាត់នេះ
"ខ្ញុំស្រលាញ់លោក" ជូលីយ៉ានិយាយប្រាប់ពីអារម្មណ៍របស់នាងត្រង់ នាងមិនចង់លាក់បាំងពីអារម្មណ៍របស់នាងទៀតទេព្រោះវាណែនដើមទ្រូងខ្លាំង នាងលង់ស្រលាញ់ថេយ៉ុងតាំងពីគេមិនទាន់ធ្វើល្អដាក់នាងមកម៉្លេះ គួរឲ្យអស់សំណើចណាស់
"..." ថេយ៉ុងមិននិយាយតបព្រោះគេមិនដឹងចាប់ផ្ដើមពីត្រង់ណា អារម្មណ៍របស់គេច្របូកច្របល់បែងចែកមិនដាច់រវាងក្ដីស្រលាញ់និងគំនុំ គេមិនចង់បាត់បង់នាងតែក៏មិនបានន័យថាគេស្រលាញ់ តែហេតុអីគេមានអារម្មណ៍ថាឈឺស្គៀបត្រង់ទ្រូងខាងឆ្វេងក្រោយឮពាក្យសារភាពរបស់នាង
"សុំទោសដែលនិយាយបែបនេះ លោកមិនបាច់គិតពីសម្ដីខ្ញុំទេ" ជូលីយ៉ាបង្វែរខ្លួនប្រឈមមុខនឹងគេព្រមទាំងនិយាយកុំឲ្យគេយកសម្ដីនាងមកគិតទាំងដែលបេះដូងនាងកំពុងខ្ទិចខ្ទាំប្រេះបែកជាចំណែក
"ទុកថាខ្ញុំមិនបាននិយាយ-ជុប" មុននឹងអាចបញ្ចប់ប្រយោគបានថេយ៉ុងថើបមាត់នាងបន្តិចមុននឹងនិយាយជិតបបូរមាត់របស់នាង
"ឈប់និយាយបានហើយ" ថេយ៉ុងយកដៃក្រសោបមុខនាងផ្ងើយហើយអោនជញ្ជក់មាត់ក្រពុំរបស់នាងយ៉ាងថ្នាក់ថ្នមនិងផ្អែមល្ហែមជាងទឹកឃ្មុំ ជ្រាតជ្រែកអណ្ដាតចូលក្រអូមមាត់ប្រលែងលេងជាមួយអណ្ដាតនាង
"ឈប់ហូរទឹកភ្នែកទៀត" ថេយ៉ុងដកបបូរមាត់ចេញមុននឹងប្រើមេដៃជូតទឹកភ្នែកដែលមានលើថ្ពាល់របស់នាង
ថេយ៉ុងបើកឡានជូននាងជិះពេញផ្ទៃចម្ការលើភ្នំតែទឹកមុខនាងពុំសូវល្អប៉ុន្មានទើបគេអែបគៀនត្រង់ចម្ការផ្កាតំណក់ទឹកភ្លៀងមុននឹងឈោងដៃបីនាងចុះពីលើឡានដើរចូលចម្ការផ្កា
"ដាក់ខ្ញុំចុះទៅ គេមើលមកច្រើនណាស់" ជូលីយ៉ាយកដៃគោះទ្រូងគេតិចៗទាំងមុខក្រហមព្រឿងៗពេលឃើញកម្មករនាំគ្នាមើលមកពួកគេទាំងពីរ
"មានការងារធ្វើដែរទេ?" ថេយ៉ុងស្រែកខ្លាំងដាក់កម្មករមុននឹងដាក់នាងឲ្យឈរ គេច្រត់ចង្កេះក្អេងក្អាងដាក់ពីមុខកូនចៅធ្វើឲ្យពួកគេអោនមុខចុះបន្តធ្វើការរបស់គេ
"ផ្ដាច់ការ" ជូលីយ៉ានិយាយតិចដើរហើយដើរទៅមុខមុនថេយ៉ុង ឃើញផ្កាស្រស់បែបនេះ ក្នុងចិត្តក៏ធូរស្រាលជាងមុន
ថេយ៉ុងដើរមកជិតជូលីយ៉ារួចស៊កម្រាមដៃចូលម្រាមដៃរបស់ជូលីយ៉ាដើរធ្វើមិនដឹង គេផ្ដល់សង្ឃឹមឲ្យនាងទៀតហើយតែមិននិយាយថាស្រលាញ់នាង នាងខូចចិត្តខ្លាំងណាស់
____________________
តាមពិតអេដមីនសរសេរបានច្រើនជាងនឹងពាក់កណ្ដាលតែរលុបគ្មានសល់:))រ៉ូសស្ស៊ី
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
Romanceដោយសារតែគំនិតឆ្កួតឡប់របស់គេ ស្ទើរតែធ្វើឲ្យបាត់បង់មនុស្សស្រីជាទីស្រលាញ់ "បងសុំទោស ជូ" ថេយ៉ុងមហាសេដ្ឋីវាល់លានបន្ទន់ជង្គង់ផ្ទាល់នឹងឥដ្ឋពីមុខស្រ្តីម្នាក់ដែលមានឈ្មោះថាអតីតកូនបំណុល ជាមនុស្សស្រីដែលថេយ៉ុងបានបំផ្លាញគ្រប់យ៉ាងដែលជារបស់នាង ប្រើប្រាស់នាងប្រៀបដូច...