ជូលីយ៉ាអង្គុយសំកុកដូចមនុស្សគ្មានវិញ្ញាណនៅខាងមុខមន្ទីរពេទ្យរង់ចាំមនុស្សគ្មានបេះដូង នាងយំឡើងអស់ពីខ្លួនទៅហើយ នាងពិតជាឈឺចាប់ខ្លាំងណាស់
"អូននឹកបងណាស់មីន អ្ហឹកៗ ហេតុអីទុកឲ្យអូននៅតែម្នាក់ឯង អ្ហឹក" ជូលីយាអោបក្បាលជង្គង់យំយកៗម្ដងទៀតក្រោយនឹកដល់អតីតគូរដណ្ដឹងរបស់ ពីមុនគេល្អខ្លាំងណាស់ គេមើលថែនាងគ្រប់បែបយ៉ាងទោះជួបទុក្ខលំបាកខ្លាំងប៉ុណ្ណាក៏គេមិនដែលទុកនាងចោល ចុះហេតុអីសុខៗគេក៏បាត់ខ្លួនសូន្យបែបនេះ?
អតីតកាល~~
"ត្រូវការកម្មង់អីដែរ?" ជូលីយ៉ាឈ្ងោករាប់ប្រាក់មិនបានមើលមុខអ្នកដែលទើបនឹងដើរចូលហាងអម្បាញ់មិញ
"កម្មង់បេះដូងសង្សាររបស់បងបានទេ?" ជីមីននិយាយបេះបួយអ្នកជាសង្សារជាមួយស្នាមញញឹមនិងសេចក្ដីសុខជាទីបំផុត អ្វីដែលគេប្រគល់ជូនជូលីយ៉ាគឺក្ដីស្រលាញ់អស់ពីបេះដូង
"រីករាយថ្ងៃគម្រប់ខួបពីរឆ្នាំណាអូនសម្លាញ់" ជីមីនប្រគល់បាច់ផ្កាកុលាបក្រហមស្រស់ជូនជូលីយ៉ាជាមួយនឹងកាដូសូកូឡាមួយប្រអប់
"អូនអរគុណបងណាមីន" ជូលីយ៉ាញញឹមយ៉ាងមានក្ដីសុខព្រមទាំងលារដៃទទួលគ្រប់យ៉ាងពីជីមីន នាងពិតជាស្រលាញ់បុរសម្នាក់នេះខ្លាំងណាស់ នាងពិតជាមិនអាចស្រម៉ៃថ្ងៃដែលអត់ពីគេបានទេ
បច្ចុប្បន្ន~
ទីត ទីត ទីត
សម្លេងស៊ីប្លេឡានបន្លឺដាស់ស្មារតីអ្នកដែលកំពុងអង្គុយរំឮករឿងអតីតឲ្យភ្ញាក់ឡើង នាងងើបដើរមិនត្រង់ផ្លូវសម្ដៅចូលឡានអង្គុយក្បែរថេយ៉ុងដែលអង្គុយធ្វើមុខងាប់ដូចដើម តែនាងពុំបានចាប់អារម្មណ៍ព្រោះពេលនេះនាងងងឹតមុខស្លុបទើបផ្អែកក្បាលនឹងកញ្ចក់សន្សឹមបិទភ្នែកចង់សម្រាកតែខួរក្បាលវាចេះតែគិតរឿងស្មុគស្មាយជម្រុញឲ្យទឹកភ្នែកចេញមកតក់ៗ តែក៏ប្រញាប់ជូតចេញវិញ មិនចង់ឲ្យអ្នកម្ខាងទៀតឃើញងឺត
ឡានទំនើបចតពីមុខភូមិគ្រឹះធំទូរលាយដូចវាំងស្ដេចតែគ្មានមនុស្សសូម្បីម្នាក់ គ្រប់យ៉ាងប្រែស្ងប់ស្ងាត់ស្រងះស្រងោចកាន់តែធ្វើឲ្យចិត្តរបស់ជូលីយ៉ាកាន់តែមិនស្ងប់តែក៏ត្រូវចេញពីឡានដដែល ព្រោះថាបើនៅរុញរារអាចនឹងមានអ្វីផ្សេងកើតឡើងជូលីយ៉ាដើរពីក្រោយថេយ៉ុងឡើងទៅខាងលើមកដល់បន្ទប់ទល់មុខគ្នាពីរ ក្នុងចិត្តសង្ឃឹមថានឹងគេងបែកបន្ទប់គ្នា នាងពិតជាមិនចង់រួមដង្ហើមជាមួយប្រុសម្នាក់នេះទាល់តែសោះ
"នោះបន្ទប់នាង"
ក្រឹប/ ថេយ៉ុងនិយាយតែមួយម៉ាត់ហើយដើរចូលក្នុងបន្ទប់បាត់ ទើបជូលីយ៉ាដកដង្ហើមបន្ធូរអារម្មណ៍ខ្សាករួចដើរចូលបន្ទប់របស់នាងដែលបានរៀបចំយ៉ាងស្អាត ជើងទាំងពីរតម្រង់ចូលបន្ទប់ទឹក ដោះរ៉ូបប្រញាប់ងូតទឹកជម្រះកាយ
"អាយយយ អ្ហឹកៗៗៗ" ជូលីយ៉ាស្រែកយំមួយទំហឹង នាងលែងចង់រស់ទៀតហើយ នាងបាត់បង់គ្រប់យ៉ាង គ្រប់យ៉ាងដែលជាក្ដីសុខ មនុស្សប្រុសជាទីស្រលាញ់ ម្ដាយក៏កំពុងស្ថិតក្នុងគ្រោះថ្នាក់ តែមើលនាងចុះបែរជាមកដេកជាមួយប្រុសផ្សេងទៅវិញ គួរឲ្យស្អប់ខ្ពើមខ្លាំងណាស់
ព្រឹក~
ជូលីយ៉ាបម្រះខ្លួនតិចៗ តែមានអារម្មណ៍ថាឈឺខ្នងយ៉ាងខ្លាំងដូចកំពុងដេកលើឥដ្ឋការ៉ូ មែនហើយយប់មិញនាងយំខ្លាំងពេករហូតសន្លប់ក្នុងបន្ទប់ទឹក។ ជូលីយ៉ាច្រត់ដៃទប់ខ្លួនឲ្យងើបហើយដើរទៅរកទូរដាក់សម្លៀកបំពាក់ទាញយកខោអាវធ្វើការដែលមានស្រាប់មកពាក់ព្រោះឮថាថ្ងៃនេះនឹងយកនាងទៅក្រុមហ៊ុន
ជូលីយ៉ាដើរចុះមកក្រោយក៏ប្រទះឃើញថេយ៉ុងអង្គុយធ្វើមុខមិនរីកសម្លក់មកនាង ទើបនាងលេបទឹកមាត់ក្អឹកចូលពោះ
"ចង់ដេកដល់ថ្មើរណា? ចង់ធ្វើជាម្ចាស់ផ្ទះមែនទេ ជុង ជូលីយ៉ា?!!"
_________________
ត្រូវថ្នាំខ្លាំងហើយកូន😪រ៉ូសស្ស៊ី
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
Romanceដោយសារតែគំនិតឆ្កួតឡប់របស់គេ ស្ទើរតែធ្វើឲ្យបាត់បង់មនុស្សស្រីជាទីស្រលាញ់ "បងសុំទោស ជូ" ថេយ៉ុងមហាសេដ្ឋីវាល់លានបន្ទន់ជង្គង់ផ្ទាល់នឹងឥដ្ឋពីមុខស្រ្តីម្នាក់ដែលមានឈ្មោះថាអតីតកូនបំណុល ជាមនុស្សស្រីដែលថេយ៉ុងបានបំផ្លាញគ្រប់យ៉ាងដែលជារបស់នាង ប្រើប្រាស់នាងប្រៀបដូច...