ថេយ៉ុងនិងជូលីយ៉ាដើរចេញពីក្រុមហ៊ុនដោយក្នុងបន្ទប់ថេយ៉ុងមានផ្លូវសម្ងាត់អាចចេញបានទើបជូលីយ៉ាចេញតាមផ្លូវសម្ងាត់ឯថេយ៉ុងចេញតាមផ្លូវធម្មតា
ថេយ៉ុងបើកឡានសេរីចុងក្រោយដែលជាឡានក្នុងក្ដីស្រម៉ៃរបស់មនុស្សជាច្រើនលើដងវិថីធំទូលាយដោយមានជូលីយ៉ាអង្គុយជិតខ្លួន នាងអង្គុយសម្លឹងមើលក្រៅបង្អួចយ៉ាងស្ងប់ស្ងាត់ មើលមនុស្សម្នាដើរសើចសប្បាយក្អាកក្អាយ ពេលខ្លះនាងក៏ចង់ត្រលប់ទៅរកជីវិតកាលពីមុន ជីវិតសាមញ្ញជាមួយមនុស្សដែលនាងស្រលាញ់ គិតមកដល់ត្រឹមនេះទឹកភ្នែកជូលីយ៉ាស្រក់ចុះមួយតំណក់តែក៏ប្រញាប់ជូតចេញវិញមិនឲ្យអ្នកម្ខាងទៀតឃើញ
"លោកទៅណា?" ជូលីយ៉ានិយាយកាត់ភាពស្ងប់ស្ងាត់ ព្រោះគេបើកឡានកាន់តែយូរទៅៗ អ្វីជុំវិញមានតែភាពងងឹតមានបំភ្លឺភ្លើងអំពូលតាមដងផ្លូវ
"ដេកទៅ" ថេយ៉ុងមិនឆ្លើយនឹងសំណួរនាងបែរជាបញ្ជាឲ្យនាងដេក តែនាងមិនធ្វើតាមគេបែរជាយកទូរស័ព្ទមកបើកមើលក៏ឃើញសារនិងខលជាច្រើនពីជុងហ្គុក ប្រហែលជាគេបារម្មណ៍នាងខ្លាំងហើយទើបនាងសម្រេចចិត្តថាខលទៅវិញ
"អាឡូ ជុងហ្គុក" គ្រាន់តែឮឈ្មោះជុងហ្គុក ថេយ៉ុងដកភ្នែកពីផ្លូវសម្លឹងនាងបន្តិច ហើយក៏បន្តបើកឡានវិញទាំងដែលត្រចៀកទន្ទឹងចាំស្ដាប់ការសន្ទនារបស់នាង
/ជូនៅឯណា ហេតុអីទៅណាមិនប្រាប់ខ្ញុំ?ខ្ញុំបារម្មណ៍ណាស់ដឹងទេ?/
"ចៃដន្យខ្ញុំការរវល់ មិនបាច់បារម្មណ៍ទេ"
/ខ្ញុំនឹក/
"នឹកលោកដូចគ្នា"
*ងឺត
"អាយយយ"គ្រាន់តែជូលីយ៉ានិយាយបែបនេះថេយ៉ុងកាច់ចង្កូតចតអែបនឹងគៀនផ្លូវឡើងស្នាមកង់ឡានជាប់នៅនឹងផ្លូវ ធ្វើឲ្យទូរស័ព្ទជូលីយ៉ាធ្លាក់នៅលើភ្លៅរបស់នាង ទើបថេយ៉ុងប្រញាប់កញ្ឆក់មកដាក់ត្រចៀក
/ជូ យ៉ាងម៉េចនឹង? ជូ!!/
"ជាយើង, យើងនាំជូលីយ៉ាមកបំពេញបេសកកម្មនៅតាមខេត្តជាមួយអតិថិជន គេផ្ញើរសារមកភ្លាមៗទើបយើងនាំជូលីយ៉ាមក បានហើយ មិនបាច់ខលមកទៀតទេ" ថេយ៉ុងនិយាយទៅមិនទុកឲ្យជុងហ្គុកតបបានមួយម៉ាត់រួចក៏ចុចបិទដោះស៊ីមកាច់ចោល ហើយបោះទូរស័ព្ទចេញតាមកញ្ចក់ឡានចូលទន្លេបាត់
"លោក" ជូលីយ៉ាជ្រួយចិញ្ចើមខំតាមទៅកញ្ឆក់មកវិញតែមិនទាន់ទេ ថេយ៉ុងទាញនាងមកអង្គុយលើភ្លៅហើយចាប់ដៃនាងខ្លាំងៗ
"ខ្ញុំឈឺ" ជូលីយ៉ាប្រឹងរើរបម្រាស់តែគេច្របាច់ដៃនាងខ្លាំងលើសដើម តាមចិត្តខឹងចង់តែចាប់បោះនាងទៅតាមទូរស័ព្ទទេ
"រំអួយ ឃើញអាគុកវាចាប់ដៃចាប់ជើង ម៉េចមិនស្រែកឈឺផងទៅ?" ថេយ៉ុងខ្លួនឯងទេចាប់ដៃនាងមួយទំហឹងថែមទាំងបង្វែទៅរឿងផ្សេង គ្មានស៊ីចង្វាក់គ្នាអីបន្តិច
"ទាក់ប្រុសម្ដងពីរ មានមន្តស្នេហ៍ណាស់ណ៎" ថេយ៉ុងនិយាយឲ្យតែរួចពីមាត់ គេឃើញហើយថានាងមិនបានទាក់គឺមនុស្សប្រុសចូលមករកនាងខ្លួនឯង តែនាងមិនតបនឹងគេទុកឲ្យគេនិយាយដល់ស្ងួតបំពង់កស្លាប់
"ខ្ញុំចិញ្ចឹមនាងអស់លុយមិនស្ទើរទេ តែនាងដើររាយមន្តស្នេហ៍ យ៉ាងម៉េចចង់ឲ្យប្រុសចិញ្ចឹមបានប៉ុន្មានអ្នកទៀតទើបគ្រប់គ្រាន់ ស្រីតុណ្ហាខ្ពស់" មួលបង្កាច់ឲ្យសុទ្ធសាត នាងមិនដែលហារមាត់សុំគេឲ្យចិញ្ចឹម សុំត្រឹមតែឲ្យចេញលុយថ្លៃពេទ្យហើយអារឿងចិញ្ចឹមនេះ គេជាអ្នកចិញ្ចឹមនាងខ្លួនឯង
"ខ្ញុំសង្ហារ ហើយមានលុយច្រើនជាងពួកវា នាងនេះភ្នែកស្អុយ" ហាហាអួតខ្លួនជាលើកទី100 ទាំងបងទាំងប្អូនគឺឈ្លក់វង្វេងនឹងសម្រស់ខ្លួនឯង បើមានមិត្តភក្តិឲ្យពួកវាផ្ដាំតកូនតចៅថាកុំឲ្យមកបៀតខ្លួននឹងគ្រួសារគីមនេះ ឈ្លក់វង្វេងសន្លប់
"នាង-"
"អ្ហឹម" មិនទាន់បាននិយាយផង ជូលីយ៉ាផ្អឹមបបូរមាត់ជញ្ជក់ខ្លាំងៗលេបពាក្យរបស់គេចូលពោះអស់
"ឈប់និយាយបានហើយ" ជូលីយ៉ារៀបងើបទៅកន្លែងតែថេយ៉ុងចាប់នាងឲ្យអង្គុយលើភ្លៅ
"អង្គុយទីនេះ ខ្ញុំបើកឡាន" ថាចប់ថេយ៉ុងក៏បើកឡានទៅមុខបន្តអមជាមួយស្នាមញញឹមតិចៗ ដោយមានជូលីយ៉ាអង្គុយកើយទ្រូងរឹងមាំរបស់គេ
________________
ប្ដី ប្រពន្ធគេឈ្លោះគ្នា ស៊ីដាច់អស់ម៉ាភាគ🥺រ៉ូសស្ស៊ី
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
Romanceដោយសារតែគំនិតឆ្កួតឡប់របស់គេ ស្ទើរតែធ្វើឲ្យបាត់បង់មនុស្សស្រីជាទីស្រលាញ់ "បងសុំទោស ជូ" ថេយ៉ុងមហាសេដ្ឋីវាល់លានបន្ទន់ជង្គង់ផ្ទាល់នឹងឥដ្ឋពីមុខស្រ្តីម្នាក់ដែលមានឈ្មោះថាអតីតកូនបំណុល ជាមនុស្សស្រីដែលថេយ៉ុងបានបំផ្លាញគ្រប់យ៉ាងដែលជារបស់នាង ប្រើប្រាស់នាងប្រៀបដូច...