ភាគទី18

2.9K 113 1
                                    

ក្រោយដឹងថាមកមិនត្រូវពេលមិនត្រូវវេលា ជីនក៏ចេញទៅវិញទុកឲ្យថេយ៉ុងនិងជូលីយ៉ានៅតែពីរនាក់ ថេយ៉ុងមើលមុខជូលីយ៉ាឥតព្រិច នាងពិតជាស្រស់ស្អាតខ្លាំងណាស់ នាងមានច្រមុះស្រួច បបូរមាត់រាងបេះដូង ទម្រង់មុខស្រួចត្រូវនឹងស្ដង់ដានារីកូរ៉េ

ថេយ៉ុងអោនមុខសន្សឹមៗជញ្ជក់មាត់នាងតិចៗ មិនបានធ្វើអ្វីច្រើនក្រៅពីថើបលើបបូរមាត់រួចក៏បង្អូសថើបថ្ពាល់ពណ៌ផ្កាឈូកទាំងសងខាង

កន្លងអស់3ទៅ4ម៉ោង ជូលីយ៉ារើរបម្រះបើកភ្នែកព្រឹមៗងើយមើលមុខអ្នកកំពុងដេកលក់លើកៅអីអោបនាងជាប់ ស្នាមញញឹមនាងក៏លេចចេញឡើងមុននឹងលូកដៃសន្សឹមប៉ះបបូរមាត់របស់អ្នកកំពុងដេក អត់មិនបានក៏ផ្ដិតស្នាមថើបលើបបូរមាត់នោះ

"អ្ហឹម" ជូលីយ៉ាបើកភ្នែកធំៗពេលត្រូវគេចាប់ក្រសោបមុខនាងតបតរស្នាមថើបជ្រែកអណ្ដាតចូលបបូរមាត់នាង ថែមទាំងមានឮសម្លេងសើចគ្រហឹមនៅដើមកទៀតផង

"មនុស្សស្រីឈ្លាតឱកាស" ថេយ៉ុងដកបបូរមាត់ចេញ យកមេដៃអង្អែលថ្ពាល់នាងតិចៗ សម្លឹងភ្នែកនាងរហូតនាងអៀនក្រហមមុខពេលត្រូវគេស្ដីឲ្យចំៗបែបនេះ

"សុំទោស" ជូលីយ៉ាញញឹមអឹមអៀនរើរងើបចេញតែអ្នកម្ខាងទៀតមិនអនុញាតិ អោបនាងជាប់

"ខ្ញុំចូលចិត្ត" ទៀតហើយ! គេចូលចិត្តធ្វើឲ្យបេះដូងនាងញាប់ញ័រ ទាំងដែលគេមានគូដណ្ដឹងហើយ មានមនុស្សក្នុងចិត្តទៅហើយ នៅធ្វើឲ្យមនុស្សស្រីកម្ទិចកម្ទីរដូចនាងយល់ច្រលំ

"លែងខ្ញុំទៅ" ជូលីយ៉ានិយាយទាំងអោនមុខចុះ ទោះនាងធ្លាប់មានអីៗជាមួយគេរាប់ភ្លេចតែមិនដែលនៅអោបគ្នាទាំងគ្មានខោ គ្មានសំពត់មួយកំណាត់បែបនេះទេ ព្រោះគេជាមនុស្សចិត្តខ្មៅតែងតែដេញនាងចេញដូចឆ្កែដូចឆ្មា តែមើលគេពេលនេះចុះសុខចិត្តដេកអោបនាងទាំងគ្មានខោជាប់ខ្លួន នាងចង់តែយកមុខកប់ក្នុងដីទេ

"នាងជាអ្នកអោបខ្ញុំជាប់ដោយខ្លួនឯង ខ្ញុំក៏ប្រលែងនាងយូរហើយ" ជូលីយ៉ាសម្លឹងមើលដៃខ្លួនទើបចាប់អារម្មណ៍ថាគេមិនបានអោបនាង គឺនាងខ្លួនឯងដែលអោបគេជាប់ទើបនាងប្រញាប់ប្រលែងដៃហើយលោតចុះពីខ្លួនរបស់យកខោក្នុងមកស្លៀក

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now