ជូលីយ៉ាដើរមិនត្រង់ផ្លូវចេញពីបន្ទប់ធុំក្លិនផ្សែងបំពងខ្ទឹមធ្វើឲ្យនាងកល់រកក្អួតតែក៏ប្រឹងទប់ហើយដើរចេញឲ្យឆ្ងាយពីផ្ទះបាយទៅរកកន្លែងអង្គុយនៅបន្ទប់ទទួលភ្ញៀវ
"មុខស្លេកម៉្លេះ?" ថេយ៉ុងកាន់ទឹកដោះគោមួយកែវហុចឲ្យជូលីយ៉ាដោយដាក់បង្គុយជាប់នាងស្របពេលដៃម្ខាងលូកអោបចង្កេះនាង
"ចេះតែរកក្អួតនឹងណា" ជូលីយ៉ាទទួលកែវទឹកដោះគោរួចដាក់ក្បាលផ្អែកស្មាថេយ៉ុងទាំងមុខស្អុយ សង្ស័យតែរោគក្រពះទេ
"ទៅរកពេទ្យដែរទេ?" ថេយ៉ុងយកដៃម្ខាងទៀតក្រសោបមុខនាងប្រើមេដៃអង្អែលថ្ពាល់នាងតិចៗ គេចាប់អារម្មណ៍នឹងអាការៈរបស់នាងយូរហើយ ក្នុងចិត្តចេះតែបារម្ភខ្លាចថានាងកើតអីធ្ងន់ធ្ងរ
"ខ្ញុំទៅខ្លួនឯងបាន" ជូលីយ៉ាញញឹមបន្តិចផ្ដល់ទំនុកចិត្ត ព្រោះទំនាក់ទំនងនាងនិងគេមិនទាន់បើកចំហរហើយណាមួយជីមីនគេតាមចងកម្មជាមួយថេយ៉ុងទៀត បើចេញទៅក្រៅប្រាកដណាស់ថានឹងជួបគ្រោះថ្នាក់
"ខលហៅជុងហ្គុកឲ្យមកទទួលទៅ ខ្ញុំអនុញាតិ" ក្រៅពីរូបគេផ្ទាល់គឺគេទុកចិត្តជុងហ្គុកតែម្នាក់ទេ ដោយសារជុងហ្គុកគេតាមញ៉ែជូលីយ៉ាក៏ប៉ុន្តែមិនដែលប៉ះពាល់ហើយតាមTake careនាងបានល្អខ្លាំងណាស់
"ពិតមែនហ៎?" ជូលីយ៉ាបើកភ្នែកធំៗភ្ញាក់ផ្អើលនឹងពាក្យសម្ដីរបស់ថេយ៉ុង នេះនាងមិនស្ដាប់ច្រលំទេមែនទេ? ជូលីយ៉ាលើកដៃស្ទាបថ្ងាសរបស់ថេយ៉ុងតែត្រូវគេចាប់ចេញយកដៃនាងមកថើបថើរៗ
"តែមួយថ្ងៃទេ" ថេយ៉ុងដកបបូរមាត់ពីខ្នងដៃរបស់ជូលីយ៉ាហើយថើបថ្ងាសនាងម្ដង បេះដូងគេកក់ក្ដៅណាស់ពេលនៅក្បែរនាង បេះដូងនេះត្រូវការនាងខ្លាំងណាស់ ពេលអត់នាងដូចមានចន្លោះខ្វះខាត
"ចឹងខ្ញុំខលទៅជុងហ្គុកហើយណា" ជូលីយ៉ាងើបរត់ត្រុយទាំងញញឹមភ្លេចគិតថាឈឺត្រង់ចន្លោះភ្លៅធ្វើឲ្យថេយ៉ុងខឹងបែកផ្សែងតាមត្រចៀកពេលឃើញនាងសប្បាយអរក្រោយពេលគេបើកដៃឲ្យ
"ជូលីយ៉ា!" ថេយ៉ុងងើបដើរតាមនាងចូលក្នុងបន្ទប់ ហើយសម្លឹងនាងចុះឡើងពីក្បាលដល់ចុងជើងទាំងហួងហែង
"មិនឲ្យលើសពីម៉ោង8ទេណា" ថេយ៉ុងច្រត់ចង្កេះនិយាយទាំងមុខមាំដើរមកលើកដៃអាវដែលសំយ៉េសចេញស្មានោះឡើងមកវិញ ព្រមទាំងចាប់សក់នាងទម្លាក់បិទបាំងសាច់ស្មាខ្ចីញេញរបស់នាង
"ជុងហ្គុកគេមកយកហើយ ទៅហើយណា" ជូលីយ៉ាលោតថើបគេមួយខ្សឺតវែងពេញបេះដូងជ្រួតជ្រៀបដល់ថ្លើម សួត ប្រមាត់
ជូលីយ៉ាដើរចុះមកក្រោមរត់ចូលក្នុងឡានដែលកំពុងចតចាំនាងទាំងប្រញាប់ប្រញាល់ខ្លាចមានអ្នកមកឃើញ ហើយឡានដែលមកចាំក៏ប្រញាប់បើកចេញទៅ
"ហេតុអីលោកធ្វើបែបនេះ?" ជូលីយ៉ានិយាយទាំងមុខស្មើ នាងចង់ស្ដាប់ឲ្យច្បាស់នឹងត្រចៀកថាមានរឿងអីកើតឡើង មានអាថ៌កំបាំងអ្វីខ្លះ?
"ចាំទៅដល់កន្លែង បងនឹងនិយាយប្រាប់អូនគ្រប់យ៉ាង" ជីមីនក្ដោបក្រសោបដៃនាង តែនាងដកចេញមិនចង់ប៉ះ នាងចិត្តដាច់ពីគេហើយ មិនចង់ចិត្តទន់ទទួលគេវិញទោះក្នុងឋានៈជាមិត្តក៏ដោយ
_________________
កាថេដឹងនឹង Jmហើយ😭រ៉ូសស្ស៊ី
YOU ARE READING
ស្វាមីផ្ដាច់ការ (ចប់)
Romantizmដោយសារតែគំនិតឆ្កួតឡប់របស់គេ ស្ទើរតែធ្វើឲ្យបាត់បង់មនុស្សស្រីជាទីស្រលាញ់ "បងសុំទោស ជូ" ថេយ៉ុងមហាសេដ្ឋីវាល់លានបន្ទន់ជង្គង់ផ្ទាល់នឹងឥដ្ឋពីមុខស្រ្តីម្នាក់ដែលមានឈ្មោះថាអតីតកូនបំណុល ជាមនុស្សស្រីដែលថេយ៉ុងបានបំផ្លាញគ្រប់យ៉ាងដែលជារបស់នាង ប្រើប្រាស់នាងប្រៀបដូច...